ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្វែង​យល់​ពី​ជាតិ​កាហ្វេ​អ៊ី​នចំពោះ​សុខ​ភាព

4 ឆ្នាំ មុន

របប​អាហារ​ដែល​យើង​ញ៉ាំ​ដើរតួ​នាទី​សំ​ខាន់​ណាស់​ក្នុង​ការ​កំណត់​ឲ្យ​ដឹង​អំពី​សុខភាព​ទូទៅ និង​ភាព​រីករាយ​។​យោង​ទៅ​តាម​ការ​សិក្សា​ថ្មី​មួយ​បាន​ឲ្យ​ដឹង​ថា ជាតិ​កាហ្វេ​អ៊ី​ន​ដែល​មាន​ក្នុង​កាហ្វេ និង​ភេសជ្ជៈ​មាន​ជាតិ​កាហ្វេ​អ៊ី​ន​ផ្សេង​ទៀត អាច​មាន​ឥទ្ធិពល​អវិជ្ជមាន​ច្រើន ដែល​អាច​នាំ​ឲ្យ​ធាត់​ជ្រុល​បាន​។ ការ​សិក្សា​មួយ​ដែល​ចុះ​ផ្សាយ​ក្នុង​សារព័ត៌មាន Journal of Fouctional…

របប​អាហារ​ដែល​យើង​ញ៉ាំ​ដើរតួ​នាទី​សំ​ខាន់​ណាស់​ក្នុង​ការ​កំណត់​ឲ្យ​ដឹង​អំពី​សុខភាព​ទូទៅ និង​ភាព​រីករាយ​។​យោង​ទៅ​តាម​ការ​សិក្សា​ថ្មី​មួយ​បាន​ឲ្យ​ដឹង​ថា ជាតិ​កាហ្វេ​អ៊ី​ន​ដែល​មាន​ក្នុង​កាហ្វេ និង​ភេសជ្ជៈ​មាន​ជាតិ​កាហ្វេ​អ៊ី​ន​ផ្សេង​ទៀត អាច​មាន​ឥទ្ធិពល​អវិជ្ជមាន​ច្រើន ដែល​អាច​នាំ​ឲ្យ​ធាត់​ជ្រុល​បាន​។

ការ​សិក្សា​មួយ​ដែល​ចុះ​ផ្សាយ​ក្នុង​សារព័ត៌មាន Journal of Fouctional Foods ដែល​ធ្វើ​ឡើង​ដោយ​ក្រុម​អ្នក​ស្រាវជ្រាវ​មក​ពី​សាកលវិទ្យាល័យ University of Illinois រដ្ឋ Chicago សហរដ្ឋអាមេរិក បាន​រក​ឃើញ​ថា ជាតិ​កាហ្វេ​អ៊ី​ន​អាច​បន្ថយ​ការ​រក្សា​ទុក​ជាតិ​ខ្លាញ់​ក្នុង​កោសិកា​ខ្លាញ់ និង​បន្ថយ​ការ​ឡើង​ទម្ងន់ ព្រមទាំង​ការ​ផលិត​របស់​ខ្លាញ់ Triglyceride ថែម​ទៀត។

តាម​ការ​សិក្សា​ទៅ​លើ​សត្វ​កណ្តុរ ត្រូវ​បាន​គេ​រក​ឃើញ​ថា កណ្តុរ​ដែល​ស៊ី​ជាតិ​កាហ្វេ​អ៊ី​ន​ចម្រាញ់​ចេញពី​តែ ឃើញ​ថា​បន្ថយ​ការ​ឡើង​ទម្ងន់​បាន ១៦​ភាគរយ និង​បន្ថយ​ការ​កកកុញ​ខ្លាញ់​ក្នុង​រាង​កាយ​បាន ២២​ភាគរយ នៅ​ពេល​ប្រៀបធៀប​ជាមួយនឹង​ក្រុម​ដែល​ស៊ី​សារធាតុ​គ្មាន​ជាតិ​កាហ្វេ​អ៊ី​ន​។

ឥទ្ធិពល​នេះ​មាន​លក្ខណៈ​ស្រ​ដៀង​គ្នា​នឹង​ជាតិ​កាហ្វេ​អ៊ី​ន​ដែល​គេ​សំយោគ​ដែល​ចម្រាញ់​ចេញពី​កាហ្វេ​ដែរ​។ ចំនួន​ជាតិ​កាហ្វេ​អ៊ី​ន​ដែល​មាន​ក្នុង​តែ​មាន​ពី ៦៥ ទៅ ១៣០​មី​លី​ក្រាម​។ ការ​ញ៉ាំ​កាហ្វេ​អាច​មាន​ជាតិ​កាហ្វេ​អ៊ី​ន​ពី ៣០ ទៅ ៣០០​មី​លី​ក្រាម​។

យោង​ទៅ​តាម​អ្នក​ស្រាវជ្រាវ​បាន​ឲ្យ​ដឹង​ថា ការ​រក​ឃើញ​ទាំងនេះ​បញ្ជាក់​ថា ជាតិ​កាហ្វេ​អ៊ី​ន​អាច​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ភ្នាក់ងារ​ប្រឆាំង​ភាពធាត់​ជ្រុល​បាន​។ តែ និង​ភេសជ្ជៈ​មាន​ជាតិ​កាហ្វេ​អ៊ី​ន​ផ្សេង​ទៀត​អាច​ប្រើ​ដើម្បី​បង្ការ​ភាពធាត់​ជ​ញ​រុល និង​ជំងឺ​នៃ​ការ​រំលាយ​អាហារ​ផ្សេង​ៗ​ទៀត​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។

ក្នុង​ពេល​សិក្សា កណ្តុរ​ដែល​ស៊ី​ជាតិ​កាហ្វេ​អ៊ី​ន​គឺ​ស្មើនឹង​ចំនួន​ដែល​មាន​ក្នុង​កាហ្វេ​បួន​ពែង​។ អ្នក​អាច​បញ្ចូល​ភេសជ្ជៈ​ទាំងនេះ​ដែល​សម្បូរ​ជាតិ​កាហ្វេ​អ៊ី​ន​ខាងក្រោម​នេះ​ក្នុង​របប​អាហារ​បាន​ដើម្បី​ទទួល​បាន​ប្រយោជន៍​សម្រក​ទម្ងន់​ ៖

កាហ្វេ​៖ កាហ្វេ​ច្រោះ​ថ្មី​ៗ​នេះ​ត្រូវ​បាន​គេ​រក​ឃើញ​ថា ​ផ្តល់​សុខភាព​ដល់​បេះដូង

តែ​៖ តែ​ភាគច្រើន​ដូច​ជា តែ​បៃតង និង​តែ​ខ្មៅ​ផ្ទុក​ទៅ​ដោយ​ជាតិ​កាហ្វេ​អ៊ី​ន​តិចតួច តែ​ក៏​មាន​ប្រយោជន៍​ដល់​សុខភាព​ផង​ដែរ

សូកូឡា​ខ្មៅ​ដែល​ស្រោប​ដោយ​គ្រាប់​កាហ្វេ​ ៖ អ្នក​ក៏​អាច​ញ៉ាំ​ជាតិ​កាហ្វេ​អ៊ី​ន​បាន​តាម​រយៈ​ការ​ញ៉ាំ​គ្រាប់​កាហ្វេ​ដែល​ស្រោប​ពីលើ​សូកូឡា​ខ្មៅ​ដែរ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ