Porsche សម្រេចចិត្តដាក់ឱ្យមាន Android Auto លើរថយន្តហើយ
សព្វថ្ងៃនេះ ក្រុមហ៊ុនផលិតរថយន្តភាគច្រើនបានភ្ជាប់កម្មវិធី Apple CarPlay និង Android Auto មកជាមួយនឹងរថយន្តរបស់ពួកគេ។ កាលពីដើមឆ្នាំនេះ ក្រុមហ៊ុន…
សព្វថ្ងៃនេះ ក្រុមហ៊ុនផលិតរថយន្តភាគច្រើនបានភ្ជាប់កម្មវិធី Apple CarPlay និង Android Auto មកជាមួយនឹងរថយន្តរបស់ពួកគេ។ កាលពីដើមឆ្នាំនេះ ក្រុមហ៊ុន…
សព្វថ្ងៃនេះ ក្រុមហ៊ុនផលិតរថយន្តភាគច្រើនបានភ្ជាប់កម្មវិធី Apple CarPlay និង Android Auto មកជាមួយនឹងរថយន្តរបស់ពួកគេ។ កាលពីដើមឆ្នាំនេះ ក្រុមហ៊ុន Toyota បានដាក់ឱ្យមាន Android Auto ខណៈដែល BMW ក៏បានប្រកាសដូចគ្នានៅពេលថ្មីៗនេះ។ ដោយឡែក Porsche មិនទាន់មានដាក់ Android Auto នៅឡើយទេ ហើយមានតែ Apple CarPlay ដែលមាននៅលើម៉ូដែលទំនើប Porsche 911 និង Taycan។ សម្រាប់ម៉ូដែលទាបជាងហ្នឹង គឺត្រូវបង់ថ្លៃ ៣៦០ដុល្លារ ដើម្បីទទួលបានកម្មវិធីនេះ។
តែនៅពេលថ្មីៗនេះ អ្នកឯកទេសខាងរថយន្តនៅហាងលក់រថយន្ត Porsche មួយកន្លែង បានធ្វើឱ្យសារព័ត៌មាន CarBuzz ដឹងថា Android Auto នឹងមកដល់ក្នុងពេលឆាប់ៗសម្រាប់ Porsche។ អ្នកឯកទេសខាងលើនេះ បានសុំមិនបញ្ចេញឈ្មោះ។ ផ្នែកលក់របស់ Porsche បានប្រាប់សង្ខេបៗរួចទៅហើយពីដំណឹង Android Auto នេះ។ វាគឺជាដំណឹងដ៏ល្អមួយសម្រាប់អ្នក ដែលទន្ទឹងរង់ចាំឱ្យមាន Android Auto ប្រើនៅក្នុងរថយន្ត Porsche។
ខណៈនេះ វានៅមិនទាន់ច្បាស់នៅឡើយទេថារថយន្តម៉ូដែលបច្ចុប្បន្ននឹងមាន Android Auto ឬអត់ ហើយក៏មិនទាន់ច្បាស់ថារថយន្តចាប់ពីសេរ៊ីណានឹងមានវាដែរ។ លើសពីនេះទៅទៀត គេនៅមិនទាន់ដឹងថា Porsche អាចនឹងគិតលុយបន្ថែមពីលើអ្នកទិញឬអត់ ប្រសិនបើគេចង់បានវា ឬក៏មានស្រាប់ជាទូទៅនៅលើរថយន្ត។
ខាងសារព័ត៌មាននៅមិនទាន់ច្បាស់ពីពេលដែល Porsche សម្រេចដាក់ឱ្យមាន Android Auto ជាផ្លូវការនៅឡើយទេ តែបើតាមសម្តីរបស់អ្នកឯកទេសរថយន្តខាងលើ គាត់ហាក់បីដូចជាច្បាស់លាស់ថា វានឹងចេញមកក្នុងពេលឆាប់ៗនេះ។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនផលិតរថយន្តខ្លះមិនព្រមដាក់ឱ្យមាន Android Auto គឺមកពីគេបារម្ភខ្លាច Google ប្រមូលទិន្នន័យពីអ្នកបើកបរ។ តែបើតាមការយល់ឃើញនាពេលបច្ចុប្បន្ននេះ អ្នកទិញរថយន្តជាច្រើនខ្វល់ពី Android Auto ឬ Apple CarPlay ហើយវាអាចជាមូលហេតុដែលពួកគេសម្រេចចិត្តទិញរថយន្ត។ ការដាក់ឱ្យមាន Android Auto គឺពិតជាការសម្រេចចិត្តដ៏សំខាន់មួយរបស់ Porsche៕
ចែករំលែកព័តមាននេះ