ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ញ៉ាំ​តែ​អាហារ​កែ​ច្នៃជា​ប្រចាំ អាច​បង្កើន​ហានិ​ភ័យ​នៃ​ជំងឺ​ជា​ច្រើន​

4 ឆ្នាំ មុន

អាហារ​កែ​ច្នៃ​សុទ្ធតែ​មាន​ផ្ទុក​សារធាតុ​គីមី​ដែល​ជះ​ប៉ះពាល់​គួរ​អោយ​ព្រួយបារម្ភ​ចំពោះ​សុខភាព​។ ហេតុនេះ​ហើយ​ទើប​អ្នកជំនាញ​ផ្នែក​សុខភាព​មិន​ណែនាំ​អោយ​ទទួលទាន​អាហារ​ប្រភេទ​កែ​ច្នៃ ក៏​ព្រោះ​វា​អាច​បង្កើន​ហានិភ័យ​នៃ​ជំងឺ​ជា​ច្រើន​។ ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​បញ្ហា​សុខភាព​ដែល​អាច​កើតឡើង ​ប្រសិនបើ​អ្នក​ទទួលទាន​អាហារ​កែ​ច្នៃ​ជា​ប្រចាំ ៖ ១. កើន​ទម្ងន់…

អាហារ​កែ​ច្នៃ​សុទ្ធតែ​មាន​ផ្ទុក​សារធាតុ​គីមី​ដែល​ជះ​ប៉ះពាល់​គួរ​អោយ​ព្រួយបារម្ភ​ចំពោះ​សុខភាព​។ ហេតុនេះ​ហើយ​ទើប​អ្នកជំនាញ​ផ្នែក​សុខភាព​មិន​ណែនាំ​អោយ​ទទួលទាន​អាហារ​ប្រភេទ​កែ​ច្នៃ ក៏​ព្រោះ​វា​អាច​បង្កើន​ហានិភ័យ​នៃ​ជំងឺ​ជា​ច្រើន​។ ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​បញ្ហា​សុខភាព​ដែល​អាច​កើតឡើង ​ប្រសិនបើ​អ្នក​ទទួលទាន​អាហារ​កែ​ច្នៃ​ជា​ប្រចាំ ៖

១. កើន​ទម្ងន់ ៖ អាហារ​កែ​ច្នៃ​ភាគច្រើន​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​ជាតិ​ស្ករ កាបូ​អ៊ី​ដ្រា​ត និង​ជាតិ​ខ្លាញ់​ដែល​មិនល្អ​ចំពោះ​សុខភាព​។ នេះ​ហើយ​ជា​មូលហេតុ​ដែល​ការ​ទទួលទាន​អាហារ​កែ​ច្នៃ​គ្រប់ពេល​អាច​បណ្ដាល​ឱ្យ​ងាយ​នឹង​កើន​ទម្ងន់​ហួសប្រមាណ​។ ពិសេស​ប្រសិនបើ​អ្នក​មិន​ធ្វើ​លំ​ហាត់ប្រាណ​ទៀងទាត់​ថែម​ទៀត​!

២. ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់ ៖ មិន​ត្រឹមតែ​ឡើង​ទម្ងន់​ហួសប្រមាណ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ការ​ទទួលទាន​អាហារ​កែ​ច្នៃ​ជា​ប្រចាំ​ក៏​បណ្ដាល​ឱ្យ​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់​ផង​ដែរ​! ជាតិ​ស្ករ​ខ្ពស់​ក្នុង​អាហារ​កែ​ច្នៃ​បង្កើន​ហានិភ័យ​នៃ​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី ២​។

៣. សម្ពាធ​ឈាម​ឡើង​ខ្ពស់ ៖ អាហារ​កែ​ច្នៃ​ភាគច្រើន​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​ជាតិ​សូ​ដ្យូ​ម ដូច្នេះ​ប្រសិនបើ​ទទួលទាន​ជា​ប្រចាំ​វា​ងាយ​នឹង​បណ្ដាល​ឱ្យ​អ្នក​ជួប​បញ្ហា​សម្ពាធ​ឈាម​ឡើង​ខ្ពស់​ជា​មិន​ខាន​។ អ្វី​ដែល​គួរ​ឱ្យ​បារម្ភ​ថែម​ទៀត​នោះ គឺ​សម្ពាធ​ឈាម​ឡើង​ខ្ពស់​បង្កើន​ហានិភ័យ​នៃ​ជំងឺ​គាំងបេះដូង និង​ដាច់​ស​សៃ​ឈាម​ខួរក្បាល​។

៤. ទល់លាមក ៖ អាហារ​កែ​ច្នៃ​គ្មាន​ផ្ទុក​ជាតិ​ស​សៃ​ឡើយ​! នេះ​ហើយ​ជា​មូលហេតុ​ដែល​ងាយ​នឹង​ធ្វើ​ឱ្យ​អ្នក​ជួប​ប្រទះ​បញ្ហា​ទល់លាមក ក៏​ដូច​ជា​ហានិភ័យ​នៃ​ជំងឺមហារីក​ពោះវៀនធំ​។

៥. ហានិភ័យ​នៃ​ជំងឺមហារីក ៖ ក្រៅពី​ជំងឺមហារីក​ពោះវៀនធំ​ហើយ​នោះ ការ​ទទួលទាន​អាហារ​កែ​ច្នៃ​ជា​ប្រចាំ​ក៏​បង្កើន​ហានិភ័យ​នៃ​ជំងឺមហារីក​ច្រើន​ប្រភេទ​ផ្សេង​ទៀត​ផង​ដែរ​។ ដូច្នេះ​ដើម្បី​ជា​ការ​ប្រសើរ​កុំ​ទទួលទាន​អាហារ​កែ​ច្នៃ​ច្រើន​ពេក​! (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ