ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​បាន​ម្នាក់ រត់​រួច​ម្នាក់ ក្រោយ​ធ្វើ​សកម្ម​ភាព​លើ​ស្ត្រី​ម្នាក់​ដឹក​អីវ៉ាន់​អន​ឡាញ​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ជិះ​ម៉ូតូ​ដឹក​អីវ៉ាន់​អន​ឡាញ​ឲ្យ​ម៉ូយ​ត្រូវ​បាន​ជនសង្ស័យ​២​នាក់​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​បាន​សម្រេច ហើយ​រត់គេច​ខ្លួន​ម្នាក់ ចំណែក​ម្នាក់​ទៀត​ត្រូវ​កម្លាំង​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ធ្វើការ​បង្ក្រាប​និង​ឃាត់​ខ្លូ​ន​បាន​ភ្លាម​ៗ កាលពី​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី​២៣ ខែធ្នូ ឆ្នាំ​២០១៩ តាម​បណ្តោយ​ផ្លូវ​ព្រះ​សីហ​នុ​កែង​ផ្លូវ​១៤៣ សង្កាត់​អូ​ឡាំ​ពិ​ក​ខណ្ឌ​បឹង​កេងកង…

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ជិះ​ម៉ូតូ​ដឹក​អីវ៉ាន់​អន​ឡាញ​ឲ្យ​ម៉ូយ​ត្រូវ​បាន​ជនសង្ស័យ​២​នាក់​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​បាន​សម្រេច ហើយ​រត់គេច​ខ្លួន​ម្នាក់ ចំណែក​ម្នាក់​ទៀត​ត្រូវ​កម្លាំង​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ធ្វើការ​បង្ក្រាប​និង​ឃាត់​ខ្លូ​ន​បាន​ភ្លាម​ៗ កាលពី​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី​២៣ ខែធ្នូ ឆ្នាំ​២០១៩ តាម​បណ្តោយ​ផ្លូវ​ព្រះ​សីហ​នុ​កែង​ផ្លូវ​១៤៣ សង្កាត់​អូ​ឡាំ​ពិ​ក​ខណ្ឌ​បឹង​កេងកង ។

ជន​រង​គ្រោះ​ឈ្មោះ សុង ហាក់​ដុ​ង ភេទ​ស្រី អាយុ​២៣​ឆ្នាំ មុខរបរ​លក់​អីវ៉ាន់​តាម​អន​ឡាញ ស្នាក់​នៅ​សង្កាត់​បឹង​ព្រលឹត ខណ្ឌ​៧​មក​រា ។ ចំណែក​ជនសង្ស័យ​ម្នាក់​ដែល​ឃាត់ខ្លួន​បាន ឈ្មោះ ហុ​ក សុ​ភ័​ក្រ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ស្នាក់​នៅ​ម្តុំ​បឹង​កក់ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ។

តាម​ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះ​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គាត់​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​វ៉េវ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១GA-៧៨៩៣ ដឹក​អីវ៉ាន់​អន​ឡាញ​យក​ទៅ​ឲ្យ​ម៉ូយ ដោយ​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​២៧៨ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ គាត់​បាន​យក​ទូរស័ព្ទ​ចុច​មើល​ផែនទី និង​ទីតាំង​ដែល​ភ្ញៀវ​កុំម៉ង់ ស្រាប់តែ​លេចមុខ​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស្មាស់​វី ពណ៌​ក្រហម​លាយ​ខ្មៅ មិន​ចាំ​ស្លាក​លេខ បាន​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​ពី​ជន​រង​គ្រោះ​បាន​សម្រេច ហើយ​បំរុង​នឹង​ជិះ​រត់គេច​ខ្លួន​ដែរ តែ​ត្រូវ​ជន​រង​គ្រោះ​ជិះ​ដេញ​តាម​ពីក្រោយ​ហើយ​ស្រែ​កថា​ចោរ​ៗ ទើប​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​កម្លាំង​ព្រហ្មទណ្ឌ​កំរិត​ស្រាល​ធ្វើការ​ប្រដេញ​តាម​ចាប់​ឃាត់ខ្លួន​បាន​ម្នាក់​នៅ​ចំណុច​ផ្លូវ​ព្រះ​សីហ​នុ​កែង​ផ្លូវ​១៤៣​សង្កាត់​អូរ​ឡាំ​ពិ​ក ក៏​យក​ទៅ​ប៉ុស្តិ៍​ដើម្បី​ធ្វើការ​សួរនាំ ប៉ុន្តែ​ពេល​សមត្ថកិច្ច​ដឹក​យក​ជន​រង​គ្រោះ​យក​ទៅ​មើល​កន្លែង​កើតហេតុ​ខាងលើ​នេះ ទើប​ដឹង​ថា​ហេតុការណ៍​ខាងលើ​នេះ​កើតឡើង​ក្នុង​ទឹកដី​បឹង​កេងកង​២ ក៏​ដឹក​ជន​រង​គ្រោះ​យក​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​បឹង​កេងកង​២​វិញ ។

ក្រោយ​ពេល​កើតហេតុ ជនសង្ស័យ​ខាងលើ​នេះ​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​ដើម្បី​ចាត់ការ​ទៅ​តាម​នីតិវិធី ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ