ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរ​ជើង​ចាស់​ប៉ះ​ចំ​និស្សិត​ក្មេង​ឆ្លាត​វៃ បណ្តើរ​ម៉ូតូ​ចេញ​អត់​ផុត

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ចោរ​ជើង​ចាស់​ម្នាក់​ក្នុង​ចំណោម​បក្សពួក​គ្នា​៣​នាក់ ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​បាន បន្ទាប់​ពី​នាំ​គ្នា​ជិះ​ម៉ូតូ​កង់​បី​ដើរ​ធ្វើ​សកម្មភាព​លួច​កាច់​.​ក​ម៉ូតូ​បាន​សម្រេច តែ​យក​មិន​បាន ព្រោះតែ​ប៉ះ​ចំ​ម្ចាស់​ជា​និស្សិត​វ័យក្មេង​បាន​ផ្តាច់​ខ្សែ​ប៊ុ​យ​ហ្ស៊ី​បង្ហូរ​សាំង​ចេញ​អស់ ហើយ​ឃើញ​ក្រុម​ជនសង្ស័យ​អូស​បណ្តើរ​ចេញ ក៏​ស្រែក​ឆោឡោ​ផ្អើល​ប្រជាពលរដ្ឋ​ដេញ​ព័ទ្ធ​ចាប់​បាន​ម្នាក់…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ចោរ​ជើង​ចាស់​ម្នាក់​ក្នុង​ចំណោម​បក្សពួក​គ្នា​៣​នាក់ ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​បាន បន្ទាប់​ពី​នាំ​គ្នា​ជិះ​ម៉ូតូ​កង់​បី​ដើរ​ធ្វើ​សកម្មភាព​លួច​កាច់​.​ក​ម៉ូតូ​បាន​សម្រេច តែ​យក​មិន​បាន ព្រោះតែ​ប៉ះ​ចំ​ម្ចាស់​ជា​និស្សិត​វ័យក្មេង​បាន​ផ្តាច់​ខ្សែ​ប៊ុ​យ​ហ្ស៊ី​បង្ហូរ​សាំង​ចេញ​អស់ ហើយ​ឃើញ​ក្រុម​ជនសង្ស័យ​អូស​បណ្តើរ​ចេញ ក៏​ស្រែក​ឆោឡោ​ផ្អើល​ប្រជាពលរដ្ឋ​ដេញ​ព័ទ្ធ​ចាប់​បាន​ម្នាក់ និង​រត់គេច​បាត់​២​នាក់ កាលពី​ម៉ោង​៣​និង​៣០​នាទី​ទៀប​ភ្លឺ​ចូល​ថ្ងៃ​ទី​២២ ខែធ្នូ ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្ទះ​ជួល តាម​ផ្លូវ​៣៧១ ភូមិ​អូ​បែក​ក្អម សង្កាត់​អូ​បែក​ក្អម ខណ្ឌ​សែន​សុខ ។

សេចក្តីរាយការណ៍​បន្ត​ថា ជនសង្ស័យ​ចាប់ខ្លួន​បាន​ខាងលើ ឈ្មោះ ប៉ុន ទិ​ត្យ ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​ដើរ​លួច ស្នាក់​នៅផ្ទះ​ជួល ស្ថិត​ក្នុងភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ចំណែក​ម៉ូតូ​ដែល​ជនសង្ស័យ​លួច ម៉ា​កលេត ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1FC-5467 មាន​ម្ចាស់​ជា​ជន​រង​គ្រោះ ឈ្មោះ អ៊ួ​ន សាវ​រក្សា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​ជា​និស្សិត ស្នាក់​នៅ​ភូមិ​ពោងពាយ សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ ។

តាម​សម្តី​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ ខ្លួន​បាន​ជិះ​ម៉ូតូ​មក​ផ្ទះ​ជួល​មិត្តភក្តិ ដោយ​ចត​ម៉ូតូ​ចាក់សោ​ទុក​ខាងក្រោម តែ​បាន​ផ្តាច់​ខ្សែ​ប៊ុ​យ​ហ្សី​បង្ហូរ​សាំង​ច្រក​ដប​ទុក​យក​តាម​ខ្លួន រួ​ក​ក៏​ឡើង​ទៅ​លេង​នៅ​ជាន់​ទី​៣ ស្រាប់តែ​នៅ​ម៉ោង​កើតហេតុ​ខាងលើ ជនសង្ស័យ ៣​នាក់​ជិះ​ម៉ូតូ​កង់​បី​មក​កាច់​សោ​.​ក​ម៉ូតូ​បាន​ហើយ បញ្ឆេះ​មិន​ឆេះ ធាក់​បណ្តើរ​អូស​ចេញ ។

ជន​រង​គ្រោះ​បន្ត​ទៀត​ថា ពេល​ជន​រង​គ្រោះ​ក៏​ឮ​សម្លេង ដោយ​មាន​សង្ស័យ​ក៏​ចេញ​មក​មើល ស្រាប់តែ​ឃើញ​ជនសង្ស័យ​កំពុង​តែ​បណ្តើរ​អូស​ម៉ូតូ​ជន​រង​គ្រោះ​ចេញ ក៏​ស្រែក​ផ្អើល​ឆោឡោ​តែ​ម្តង ស្រប​ពេល​នោះ​ប្រជាពលរដ្ឋ​ក្បែរ​ខាង​បាន​នាំ​គ្នា​ជួយ​ព័ទ្ធ​ចាប់​បាន​ជនសង្ស័យ​ម្នាក់ ចំណែក​ជនសង្ស័យ​២​នាក់​ទៀត បាន​រត់គេច​ខ្លួន​បាត់​ស្រមោល​តែ​ម្តង ។

ក្រោយ​ពី​ចាប់​ជនសង្ស័យ​បាន​ម្នាក់ សមត្ថកិច្ច​បាន​នាំ​យក​ទៅ​សាកសួរ និង​កសាង​សំណុំរឿង​នៅ​ផ្នែក​ជំនាញ​ខណ្ឌ​សែន​សុខ​តែ​ម្តង ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ