ជុំ លី​ណូ បង្ហាញ​ចម្រៀង​ដ៏​មាន​ន័យ​ធ្វើ​ឱ្យ​សម្តេច​តេ​ជោ ស្ងើចសរសើរ (​វី​ដេ​អូ​)


រាជធានី​ភ្នំពេញ ៖ លោក ជុំ លី​ណូ ហាក់​មាន​យីអ៊ុន​តែ​ម្តង រាល់ពេល​ចម្រៀង​ដែល​លោក ច្រៀង​ឃើញ​ថា បទ​នោះ​ចាក់​ដោត​អារម្មណ៍​ប្រិ​យ​មិត្ត​ពន់ពេក រហូត​ដល់​ថ្នាក់ដឹកនាំ​លាន់មាត់​សរសើរ​ពី​ខ្លឹមសារ​។ ម្ល៉ោះហើយ​មាន​ផល​វិជ្ជមាន​នេះ ទើប​ធ្វើ​ឱ្យ ជុំ លី​ណូ នៅ​តែ​បន្ត​ព្យាយាម​រំលេច​បទ​ចម្រៀង​ថ្មី​ៗ​ជា​បន្ត​ទៀត ដើម្បី​ឆ្លើយ​តប​ការ​គាំទ្រ​។

ចម្រៀង​មួយ​មាន​ចំណងជើង​ថា «​ទឹកភ្នែក​ម្តាយ​ស្រក់​លើ​ខ្នោះដៃ​កូន​» មាន​អត្ថន័យ​ដ៏​ស៊ីជម្រៅ​រហូត​ធ្វើ​ឱ្យ​មាតាបិតា​ដែល​មាន​កូនចៅ​ជា​បន្ទុក​រឹតតែ​ព្រួយបារម្ភ​រាល់​ការ​សេពគប់​មិត្ត ភក្តិ​របស់​កូនក្មួយ​នៅ​ខាងក្រៅ​។ ដូចនេះ​បណ្តា​កូន​ទាំងឡាយ គួរតែ​គិតពិចារណា​ធ្វើ​ទ​ង្វើ​អ្វី ដែល​សង្គម​ទទួលយក​បាន ចៀស​ឱ្យ​ផុត​ទ​ង្វើ​អ​សីលធម៌​ផ្សេង​ៗ​។

ខណៈ​ដែល​បទ​ចម្រៀង​បែប​អប់រំ​មនុស្ស​នៅ​ក្នុង​សង្គម មាន​ចំណងជើង​ថា «​ទឹកភ្នែក​ម្តាយ​ស្រក់​លើ​ខ្នោះដៃ​កូន​» មាន​គាំទ្រ​យ៉ាងច្រើន​ពី​ប្រិ​យ​មិត្ត​អ្នក​ស្ដាប់​រួច​មក តារាចម្រៀង​លោក ជុំ លី​ណូ ក៏​ទទួល​បានការ​កោតសរសើរ​យ៉ាង​ពិសេស​ពី​សំណាក់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា គឺ​សម្ដេច​តេ​ជោ ហ៊ុន សែន ថា «​តារាចម្រៀង​រូប​នេះ មាន​សំនៀងពីរោះ និង​ស្រ​ដៀង​គ្នា​ទៅ​នឹង​សំឡេង​របស់​តារាចម្រៀង ខេ​ម ពោល​គឺ​ពីរោះ​ម្យ៉ាង​ម្នាក់ ពេល​បកស្រាយ​បទ​ចម្រៀង​»​។

ថ្លែង​ជា​សាធារណៈ​កាលពី​ពេល​កន្លង​ទៅ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​លើក​ឡើង​ថា សំឡេង​របស់​តារាចម្រៀង​លោក ជុំ លី​ណូ និង​តារាចម្រៀង​ខេ​ម មាន​លក្ខណៈ​ប្រហាក់ប្រហែល​គ្នា ជា​ពិសេស​ពេល​បកស្រាយ​បទ «​ទំនួញ​អក​ឈ្មោល​» និង​បទ «​ទឹកភ្នែក​ម្តាយ​ស្រក់​លើ​ខ្នោះដៃ​កូន​» ដែល​ធ្វើ​ឲ្យ​សម្ដេច មានការ​ពេញចិត្ត​រាល់ពេល​អ្នក​ទាំង​ពីរ​បកស្រាយ​បទ​ចម្រៀង​ម្ដង​ៗ​។

តារាចម្រៀង ជុំ លី​ណូ បាន​សម្ដែង​នូវ​អារម្មណ៍​រំភើប សប្បាយ​រីករាយ​ជា​ពន់ពេក ដែល​ទទួល​បានការ​កោតសរសើរ​ពី​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា​។

មួយវិញទៀត សម្រាប់​បទ​ចម្រៀង​ដែល​មាន​ចំណងជើង​ថា «​ទឹកភ្នែក​ម្ដាយ​ស្រក់​លើ​ខ្នោះដៃ​កូន​» មួយ​បទ​នេះ លោក ជុំ លី​ណូ បាន​ខិតខំ​សម្រិតសម្រាំង​ក៏​ដូច​ជា​ផលិត​ឡើង ដើម្បី​អប់រំ​មនុស្ស​ដែល​​រស់នៅ​ក្នុង​សង្គម​នា​ពេល​បច្ចុប្បន្ន ឲ្យ​ចៀស​ឆ្ងាយ​ពី​គ្រឿងញៀន ជា​ពិសេស​នោះ គឺ​យល់​ដឹង​ច្បាស់​ពី​ផល​អាក្រក់​របស់​គ្រឿងញៀន ដែល​អាច​បំផ្លាញ​មនុស្ស និង​ប្រទេស​ជាតិ​ផង​ដែរ​។ (កែ​​សម្រួល​ដោយ ៖ បុប្ផា​) (ប្រភព​វីដេអូ ៖ Chum Lino Cambodia)

សិល្បៈ​និងវប្ប​​​ធម៌

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

០១:២០ | ក្នុងស្រុក

ក្រុមហ៊ុន​អ៊ិ​ន​ធើ ឡូ​ជី​ស្ទីក (​ខេ​ម​បូ​ឌា​) ជា​ក្រុមហ៊ុនមេ​នៃ​ធនាគារ​ឯកទេស​វី​ង នឹង​វិនិយោគ​ជាមួយ Camboticket ដើម្បី​ពង្រីក​អាជីវកម្ម​លក់​សំបុត្រ​អន​ឡាញ​នៅ​កម្ពុជា

០២:១៨ | ក្នុងស្រុក

ធនាគារ អេ​ស៊ី​លី​ដា បរិច្ចាគ​ថវិកា ៣០០០ លាន​រៀល ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​សកម្ម​ភាព​មនុស្សធម៌ និង​ការ​ទប់ស្កាត់​ការ​រីក​រាល​ដាល​ជំងឺ​កូ​វី​ដ​១៩

០២:០២ | ក្នុងស្រុក

JICA ចុះ​កិច្ចព្រមព្រៀង​លើ​ប្រាក់​កម្ចី ៥០​លាន​ដុល្លារ​អា​មេ​រិ​ក​ជាមួយ​ហត្ថា​កសិករ លីមីត​ធី​ត ដើម្បី​គាំទ្រ​សហ​គ្រាស​​​ខ្នាត​តូច​បំផុត ខ្នាត​តូច និង​មធ្យម​​​នៅ​កម្ពុជា

០៩:៤៥ | ក្នុងស្រុក

Metfone គាំទ្រ​ការ​សិក្សា​តាម​បណ្តាញ​​អន​ឡាញ​ដោយ​ផ្តល់​សេវា​អ៊ី​ន​ធើ​រ​​ណេ​ត​ដោយ​ឥត​គិតថ្លៃ និង​ការ​សិក្សា​​តាម​អ៊ី​ន​ធើ​រ​ណេ​ត​ផត​ថ​ល​ក្នុង​កំឡុង​​វីរុស Covid-19 កំពុង​រាតត្បាត​ខ្លាំង

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ