ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មូលហេតុ​ដែល McLaren មិន​ផលិត​រថយន្ត​ស្ព័​រ​អគ្គិសនី​នៅ​ពេល​នេះ

4 ឆ្នាំ មុន

ក្រុមហ៊ុន​ផលិត​រថយន្ត​ទំនើប​របស់​ចក្រភព​អង់គ្លេស McLaren Automotive នឹង​មិនឆាប់​ផលិត​រថយន្ត​អគ្គិសនី​សម្រាប់​កំឡុង​ពេល​នេះ​ទេ ដោយសារ​តែ​គេ​គិត​ថា បច្ចេកវិទ្យា​អា​គុយ​រថយន្ត​នៅ​មិន​ទាន់​ល្អ​គ្រប់គ្រាន់​។ លោក Mike Flewitt នាយក​ប្រតិបត្តិ​ក្រុមហ៊ុន…

ក្រុមហ៊ុន​ផលិត​រថយន្ត​ទំនើប​របស់​ចក្រភព​អង់គ្លេស McLaren Automotive នឹង​មិនឆាប់​ផលិត​រថយន្ត​អគ្គិសនី​សម្រាប់​កំឡុង​ពេល​នេះ​ទេ ដោយសារ​តែ​គេ​គិត​ថា បច្ចេកវិទ្យា​អា​គុយ​រថយន្ត​នៅ​មិន​ទាន់​ល្អ​គ្រប់គ្រាន់​។ លោក Mike Flewitt នាយក​ប្រតិបត្តិ​ក្រុមហ៊ុន McLaren ថ្លែង​ទៅ​កាន់​លោក Mark Phelan ដែល​ជា​អ្នក​សារព័ត៌មាន​របស់ Detroit Free Press ថា​៖«​បច្ចេកវិទ្យា​មិន​អនុញ្ញាត​ឱ្យ​មាន​រថយន្ត​ស្ព័​រ​អគ្គិសនី​ល្អ​នៅ​ពេល​សព្វ​ថ្ងៃនេះ​ទេ​។ មូលហេតុ​ចម្បង​គឺ​ទម្ងន់​របស់​អា​គុយ​»​។

ប៉ុន្តែ ក្រុមហ៊ុន McLaren Automotive មិន​បាន​ប្រឆាំង​នឹង​ការ​ផលិត​រថយន្ត​អគ្គិសនី​ឡើយ​។ ក្រុមហ៊ុន​នេះ​បាន​ផលិត​ម៉ូ​ឌែ​ល Hybrid ដោត​ខ្សែ​បញ្ចូល​ភ្លើង McLaren P1 តាំងពី​ឆ្នាំ​២០១៣ រហូត​ដល់ ២០១៥ ហើយ​ក៏​កំពុង​តែ​គ្រោង​នឹង​ផលិត​រថយន្ត​ប្រភេទ​នេះ​ទៀត​ទៅ​លើ​ម៉ូ​ដែល​ផ្សេង​នៅ​ឆ្នាំ​២០២០​ខាង​មុខ​។ រថយន្ត​នោះ​អាច​នឹង​បើក​បាន​ចម្ងាយ​ពី​២៥​ទៅ​៣០​ម៉ា​យ រាល់​ការ​សាក​ថ្ម​ម្តង ពេល​បើក​ប្រើ​អា​គុយ​សុទ្ធ​។

ការ​ផលិត​រថយន្ត Hybrid ដែល​អាច​បើកបរ​ចម្ងាយ​បាន​តិច​ពេល​ប្រើ​អា​គុយ​សុទ្ធ អាច​ជួយ​ធ្វើ​ឱ្យ​រថយន្ត​មាន​ទម្ងន់​ស្រាល​ជាង​ការ​ប្រើ​អា​គុយ​ធំ​ៗ​។ McLaren យល់​ច្បាស់​ថា ការ​ដាក់​អា​គុយ​កម្លាំង​ខ្លាំង​អាច​ជួយ​បង្កើន​សន្ទុះ​របស់​រថយន្ត តែ​គេ​មិន​ចង់​បង្កើន​ទម្ងន់​រថយន្ត​ឱ្យ​ធ្ងន់​ឡើយ ហើយ​ក៏​អាច​មិន​ចង់​ប៉ះពាល់​ដល់​ការ​បញ្ជា​ចង្កូត​ផង​ដែរ​។

ដូច​ទៅ​នឹង​ក្រុមហ៊ុន​រថយន្ត​ស្ព័​រ​ផ្សេង​ទៀត​ដែរ McLaren បាន​គិតគូរ​យ៉ាង​ខ្លាំង​ទៅ​លើ​បច្ចេក​វិទ្យា​ធ្វើ​ឱ្យ​រថយន្ត​មាន​ទម្ងន់​ស្រាល ដោយ​ដាក់​ស​សៃ​កាបូន​យ៉ាងច្រើន​ទៅ​លើ​ផ្នែក​របស់​រថយន្ត ជំនួស​ឱ្យ​ការ​ប្រើប្រាស់​លោហៈ​។ សរសៃ​កាបូន​មាន​តម្លៃ​ថ្លៃ តែ​វា​អាច​ផ្តល់​ភាពរឹងមាំ​បាន​ប្រសើរ និង ទម្ងន់​ស្រាល ដែល​ជួយ​ឱ្យ​រថយន្ត​មាន​ទម្ងន់​ស្រាល និង បញ្ជា​ចង្កូត​បាន​ល្អ​។

បច្ចេកវិទ្យា​អា​គុយ​ដែល​អាច​ឱ្យ McLaren គិតគូរ​បាន គឺជា​ប្រភេទ​អា​គុយ​ប្រើ​អ៊ីយ៉ុង​រឹង ខុស​ពី​អា​គុយ​ប្រភេទ​លី​ចូ​ម​ដែល​ប្រើប្រាស់​អ៊ីយ៉ុង​រាវ​។ វា​អាច​ផ្ទុក​ថាមពល​បាន​ច្រើន​ជាង ក្នុង​ទំហំ​តូច​ជាង និង​ស្រាល​ជាង​។ តែ​វា​មាន​តម្លៃ​ថ្លៃ​នៅ​ពេល​នេះ ហើយ​អាច​នឹង​ត្រូវ​ប្រើ​ពេល​យូរ​ទម្រាំ​តែ​វិស័យ​ខាង​រថយន្ត​អគ្គិសនី​យក​មក​ប្រើ​បាន​ក្នុង​តម្លៃ​សមរម្យ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ