ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Audi លែង​ចង់ឱ្យ​មាន​ប៊ូ​តុង​ចុច​នៅ​លើ​រថយន្ត​របស់​ខ្លួន

4 ឆ្នាំ មុន

នៅ​ពេល​យើង​និយាយ​អំពី​ប្រព័ន្ធ​បង្ហាញ​ព័ត៌មាន និង​កំសាន្ត​លើ​អេ​ក្រង់ (Infotainment) រថយន្ត Audi គឺ​តែងតែ​នាំមុខ​គេ ។ ក្រុមហ៊ុន​នេះ​បាន​បង្កើត​ការ​បញ្ជា​ដោយ​គ្មាន​ប៊ូ​តុង​នៅ​ផ្នែក​ខាងក្នុង​រថយន្ត ដែល​គ្រប់​តែ​ប្រើ​ការ​ប៉ះ​ស្រាល​ៗ​ជា​ការ​ស្រេច​។ នៅ​ពេល​នេះ…

នៅ​ពេល​យើង​និយាយ​អំពី​ប្រព័ន្ធ​បង្ហាញ​ព័ត៌មាន និង​កំសាន្ត​លើ​អេ​ក្រង់ (Infotainment) រថយន្ត Audi គឺ​តែងតែ​នាំមុខ​គេ ។ ក្រុមហ៊ុន​នេះ​បាន​បង្កើត​ការ​បញ្ជា​ដោយ​គ្មាន​ប៊ូ​តុង​នៅ​ផ្នែក​ខាងក្នុង​រថយន្ត ដែល​គ្រប់​តែ​ប្រើ​ការ​ប៉ះ​ស្រាល​ៗ​ជា​ការ​ស្រេច​។ នៅ​ពេល​នេះ គេ​ឃើញ​មាន​ប៊ូ​តុង​ត្រឹមតែ​តិចតួច​ប៉ុណ្ណោះ​នៅ​លើ​រថយន្ត​ម៉ូ​ដែល​បច្ចុប្បន្ន​ដូច​ជា A8, A7, A6 និង Q8​។ ការ​កាត់​បន្ថយ​ប៊ូ​តុង គឺ​គ្រាន់តែ​ជា​ជំហាន​ទី​មួយ​របស់ Audi តែ​ប៉ុណ្ណោះ ។

លោក Marc Lichte ប្រធាន​ផ្នែក​រចនា​ម៉ូ​ដ​របស់​ក្រុមហ៊ុន Audi បាន​ប្រាប់​សារព័ត៌មាន Motor Authority ថា ជំហាន​បន្ទាប់​គឺជា​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​បង្ហាញ​លើ​កញ្ចក់​ខាង​មុខ​នៃ​រថយន្ត ពី​ព័ត៌មាន​ទូទៅ​និង​ការ​បញ្ជា​ផ្សេង​ៗ ​។

ក្រោយមក​ទៀត លោក Lichte ប្រាប់​ថា ប៊ូ​តុង​បញ្ជា​ផ្សេង​ៗ​នឹង​ត្រូវ​បាន​បំបាត់​ចោល ហើយ​សូ​ម្បី​តែ​ប្រដាប់​បង្វិល​បន្ថែមបន្ថយ​សម្លេង​ក៏​គ្មាន​ដែរ​។ ជាមួយ​គ្នា​នេះ​ដែរ គេ​នឹង​ដាក់​អេ​ក្រង់​យ៉ាង​ធំ​មួយ សម្រាប់​ឱ្យ​ទាំង​អ្នកបើកបរ​និង​អ្នកដំណើរ ប្រើប្រាស់​ក្នុង​ការ​បញ្ជា ដោយ​ការ​ប៉ះ​ស្រាល​ៗ និង ការ​បញ្ជា​ដោយ​សម្លេង​។

ការ​បញ្ជា​ដោយ​ប្រើប្រាស់​បន្ទះ​អេ​ក្រង់​មួយ​យ៉ាង​ធំ ដោយ​គ្មាន​ប៊ូ​តុង គឺជា​ក្តី​ស្រមៃ​របស់​អ្នក​រចនា​ម៉ូ​ដ​រថយន្ត​លក្ខណៈ Minimalist ជា​យូរណាស់​មក​ហើយ​។ តែ​អ្វី​ជា​បញ្ហា​គឺថា អេ​ក្រង់​មាន​តំលៃ​ថ្លៃ ហើយ​ការ​បញ្ជា​កប់​នៅ​ក្នុង​មី​នុយ​អេ​ក្រង់ អាច​ធ្វើ​ឱ្យ​អ្នកបើកបរ​ខ្លះ​ធុញ ព្រោះតែ​ប្រើ​មិន​ទាន់ចិត្ត​។ ម្យ៉ាងវិញទៀត វា​ក៏​មិនសូវ​ជា​ធន់​ប៉ុន្មាន​ដែរ បើ​ធៀប​ជាមួយនឹង​ការ​បញ្ជា​ដោយ​ប៊ូ​តុង​។ ជាង​នេះ​ទៅ​ទៀត វា​មិន​អាច​ផ្តល់​អារម្មណ៍​ឱ្យ​យើង​ដឹង​ពេល​ចុច ដូច​ជា​ការ​ប្រើប្រាស់​ប៊ូ​តុង​នោះ​ទេ​។ អ្នកបើកបរ​ទាមទារ ត្រូវ​មើល​ឱ្យ​ចំ​ចំនុច​មុន​នឹង​អាច​ចុច​បាន ដែល​វា​ពិបាក​ជាង​ការ​ចុច​ប៊ូ​តុង​ដោយ​មិនបាច់​មើល​។

យើង​មិន​និយាយ​ថា​វា​មិន​អាច ឬ មិន​គួរ​ធ្វើ​នោះ​ទេ ហើយ​វា​ពិតជា​គួរ​ឱ្យ​ចាប់អារម្មណ៍​ក្នុង​ការ​មើលឃើញ​យ៉ាង​ច្បាស់​ពី​របៀប​ដែល​ក្រុមហ៊ុន​រថយន្ត Audi សម្រេច​ក្តី​បំណង​របស់​ខ្លួន​ក្នុង​ការ​ធ្វើ​ដូចនេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ