ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​សម្តែង​ផា​ន់ ផា​ភួង ​ខឹង​ខ្លាំង​ចំពោះ​នារី​ម្នាក់​ដែល​មើលងាយ​កូនស្រី ឈូ​ឈូ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​ផា​ន់ ផា​ភួង បាន​ខឹង​ខ្លាំង​ចំពោះ​នារី​ម្នាក់​ដែល​មើលងាយ​កូនស្រី​របស់​ខ្លួន​អាង សុជាតា ហៅ​ឈូ​ឈូ ។ ការ​មើលងាយ​នោះ​ថា ​ឈូ​ឈូ…

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​ផា​ន់ ផា​ភួង បាន​ខឹង​ខ្លាំង​ចំពោះ​នារី​ម្នាក់​ដែល​មើលងាយ​កូនស្រី​របស់​ខ្លួន​អាង សុជាតា ហៅ​ឈូ​ឈូ ។ ការ​មើលងាយ​នោះ​ថា ​ឈូ​ឈូ ចូល​ពេទ្យ ភ្លាម​ៗ ដោយ​សារ​យក​កូន​ចេញ​មិន​ទាន់​អស់​។

ហ្វេ​ស​ប៊ុ​ក​នារី​ឈ្មោះ Su Ya បាន​ចែកចាយ​ព័ត៌មាន​ដែល​បាន​ចុះ​ផ្សាយ​ពី​តារា​សម្តែង​វ័យក្មេង​អាង សុជាតា ហៅ​ឈូ​ឈូ ដែល​ឈឺ​ចុកពោះ មិន​បាន​ទៅ​ចូលរួម​ពិធី​ខួបកំណើត​លោក​អ៊ឹ​ម ជីវ៉ា ដោយ​ភ្ជាប់​ជាមួយ​ពាក្យ​ខ​មិន​ថា «​ឈឺ​ចុកពោះ​ដោយសារ​លេបថ្នាំ​ទម្លាក់​កូន​មិន​ទាន់​អស​» ។ ការ​ខ​មិន​បែប​នេះ​បាន​ធ្វើ​ឲ្យ​អ្នក​នាង​សឿ​ន ផា​ន​ផា​ភួង ខឹង​ខ្លាំង​ចាត់​ទុក​វា​គឺជា​ការ​ប្រមាថ និង​បង្ខូច​កេរ្តិ៍ឈ្មោះ​យ៉ាង​ធ្ងន់​ចំពោះ​កូនស្រី​របស់​ខ្លួន ដោយ​មិន​មាន​មូលដ្ឋាន​ច្បាស់លាស់ ។

ក្នុង​នាម​ជា​ម្តាយ​អ្នក​នាង​ផា​ន់ ផា​ភួង បាន​សរសេរ​សារ​បង្ហោះ​ឆ្លើយ​តប​ទៅ​កាន់​នារី​នោះ​វិញ​កាល​ពី​ថ្ងៃ​ទី​១៦ ធ្នូ ២០១៩ ថា « មនុស្ស​ស្រី​ម្នាក់​នេះ​គាត់​ចង់​ល្បី អ៊ីចឹង​ជួយ​គាត់​ឲ្យ​ល្បី​ផង​ចុះ កូនស្រី​ខ្ញុំ​ឈឺ​ចុកពោះ​ចូល​ពេទ្យ​ទាំង​យប់ ខ្ញុំ​ភ័យ​សឹងតែ​គ្មាន​ព្រលឹង​ក្នុង​ខ្លួន តែ​នាង​បែរជា​មក​ប្រើ​ពាក្យ​ថោកទាប​បែប​នេះ​ទៅ​កើត​» ។ តើ​កូនស្រី​ខ្ញុំ​បាន​ធ្វើ​អី​ឲ្យ​ប៉ះពាល់​ដល់​នាង បានជា​នាង​មានគំនិត​ស្មោកគ្រោក រោគ​ចិត្ត គិត​មិនល្អ​មក​លើ​គេ​បែប​នេះ ឬ​មួយ​នាង​ធ្លាប់​យក​កូន​ចេញ​។ បងប្អូន​ជួយ​ពិចារណា​ផង​ជួយ Share ឲ្យ​នាង Su Ya វា​បានឃើញ​ផង ហើយ​បើ​នាង​មិន​អស់ចិត្ត​អាច​មក​ជួប​ខ្ញុំ​បាន ដែល​ជា​ម្ដាយ​អាង សុជាតា ខ្ញុំ​ស្វាគមន៍​នាង​២៤​ម៉ោង​”​។

ការ​បង្ហោះ​របស់​អ្នក​នាង​សឿ​ន ផា​ន​ផា​ភួង មិន​ទាន់​បាន​ប៉ុន្មាន​ម៉ោង​ផង​ស្រាប់តែ​ម្ចាស់​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​Su Ya បាន​ចេញ​មុខ​សុំ​ទោស​ថា​៖”​ខ្ញុំ​ដឹង​កំហុស​ដោយ​បាន​សរសេរ​ពាក្យ​សម្តី​មិន​សមរម្យ​ទៅ​លើ​ប្អូនស្រី​អាង សុជាតា ជា​តារា​សម្តែង ។ ថ្ងៃនេះ​ខ្ញុំ​សុំ​ទោស​អ្នក​ទាំង​ពីរ អ្នក​មីង​និង​ប្អូនស្រី ជា​សាធារណៈ​ដល់​បងប្អូន​បាន​ជ្រាប​ទាំងអស់​គ្នា​ថា គ្រប់យ៉ាង​គឺជា​ការ​យល់​ច្រឡំ​។ សូមអ្នក​មីង និង​ប្អូនស្រី និង​Fan​របស់​ពួក​គាត់​ទាំងអស់​លើកលែង និង​អធ្យាស្រ័យ​ដល់​ខ្ញុំ​ផង ខ្ញុំ​ដឹង​ខុស ឲ្យ​ខ្ញុំ​សុំ​ទោស​អ្នក​ទាំង​ពីរ​”​។

ក្រោយ​ការ​ចេញ​មុខ​សុំ​ទោស​ជា​សាធារណៈ​បែប​នេះ ផា​ន់ ផា​ភួង តប​ថា «​បើ​មិន​ច្បាស់​កុំ​ចេះ​តែ​ហ៊ាន ប្រទេស​មានច្បាប់ ដឹង​ខុស​ចេះ​សុំ​ទោស​ល្អ តែ​លើកលែង​បាន​ដោយ​រឿង​ទេ »​។

រឿងរ៉ាវ​មួយ​នេះ​កើតឡើង​ស្របគ្នា​ទៅ​នឹង​ខ្សែភាពយន្ត​ដែល​សម្តែង​ដោយ​អាង សុជាតា រឿង​«​ពោះ​ធំ​» ដែល​បាន​ចាក់​ផ្សាយ​កាលពី​ថ្ងៃអាទិត្យ​តាម​ស្ថានីយទូរទស្សន៍​បាយ័ន ។ សាច់​រឿង​បង្ហាញ​ពី​ការ​ពពោះ​ដោយ​ចៃដន្យ​រវាង​គូស្នេហ៍​ដែល​កំពុង​ស្ថិត​ក្នុង​វ័យ​សិក្សា​នៅឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ