ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​សង្កាត់​ចោម​ចៅ​ទី​៣​​ចុះ​​សម្អាត​ផ្លូវជាតិ​លេខ​៤ (មានវីដេអូ)

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​សង្កាត់​ចោម​ចៅ​ទី​៣​តែង​បាន​រួម​ជាមួយ​អាជ្ញាធរ​ភូមិ​នានា​មួយ​ចំនួន​ទៀត បាន​ចេញ​ធ្វើ​សកម្មភាព​សម្អាត បរិស្ថាន​ដោយ​ការ​បោសសម្អាត​និង​កើប​ដី ព្រមទាំង​ប្រមូល​សំរាម​ចេញ​ពីលើ​ដងផ្លូវ​ជាតិ​លេខ​៤ តាម​បែប​ភ្លៀងរលឹម ដែល​ជា​ដងផ្លូវ​មួយ មាន​ចរាចរណ៍​យ៉ាង​មមាញឹក ។…

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​សង្កាត់​ចោម​ចៅ​ទី​៣​តែង​បាន​រួម​ជាមួយ​អាជ្ញាធរ​ភូមិ​នានា​មួយ​ចំនួន​ទៀត បាន​ចេញ​ធ្វើ​សកម្មភាព​សម្អាត បរិស្ថាន​ដោយ​ការ​បោសសម្អាត​និង​កើប​ដី ព្រមទាំង​ប្រមូល​សំរាម​ចេញ​ពីលើ​ដងផ្លូវ​ជាតិ​លេខ​៤ តាម​បែប​ភ្លៀងរលឹម ដែល​ជា​ដងផ្លូវ​មួយ មាន​ចរាចរណ៍​យ៉ាង​មមាញឹក ។

តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ មាន​យានយន្ត​គ្រប់​ប្រភេទ​ឆ្លងកាត់​ជា​ពិសេស​ប្រភេទ​រថយន្ត​ធុន​ធំ ដឹក​ទំនិញ ដឹក​កុងតឺន័រ​និង​ដី ខ្សាច់ ក្រួស ថ្ម ឆ្លង ដែល​រថយន្ត​ទាំងនេះ​បើក​ចេញពី​តាម​បណ្ដា​ខេត្ត​ក្រុង ទី​ជនបទ​នានា ហើយ​កង់​ប្រឡាក់​ជាប់​ដី ជា​ហេតុ​ធ្វើ​ឲ្យ​ជ្រុះ​ដី​និង​កម្ទេចកម្ទីរ​នៅ​លើ​ផ្លូវ ។ លុះ​យូរ​ៗ​ទៅ​ដី​ទាំងនោះ​បាន​ហើរ​ខ្ទាត​ទៅ​ពូន​នៅ​តាម​កៀន​ខឿន​ផ្លូវ ឬ​កៀន​របាំង​ពុះ​ចែក​ទ្រូងផ្លូវ​ដែល​មើលទៅ​មាន​ភាព​កខ្វក់​បាត់បង់​សោភ័ណ​ភាព និង​បរិស្ថាន​ផ្លូវ ព្រមទាំង​ហុយ​ចូល​ភ្នែក ចូល​ច្រមុះ​អ្នកដំណើ​ត​តាម​ម៉ូតូ​ឬ​ម៉ូតូ​កង​បី ព្រមទាំង​ប៉ះពាល់​ដល់​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​ផង​ដែរ​។

ជាក់ស្ដែង​កាលពី​វេលា​ព្រឹក​ថ្ងៃ​ទី​១៦ ខែធ្នូ ឆ្នាំ​២០១៩ អាជ្ញាធរ​ខាងលើ​បាន​ឆ្លៀតពេល​ទំនេរ​ពី​ការងារ​រដ្ឋបាល បាន​បន្ត​ចេញ​សម្អាត​បរិស្ថាន នៅ​តាម​ផ្លូវជាតិ​លេខ​៤​នោះ ចាប់ពី​ចំណុច​ខាងលិច​រង្វង់​មូល​ថ្នាល់​បំបែក​ចោម​ចៅ រហូត​ដល់​មុខ​ផ្សារ​ជម្ពូ​វ័ន ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​ព្រីង​ខាងជើង ភូមិ​ថ្នល់បំបែក និង​ភូមិ​ជម្ពូ​វ័ន សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ក្រោម​ការ​ដឹកនាំ​ដោយ​លោក​វ៉ា សា​វឿ​ន ជា​ចៅសង្កាត់​ចោម​ចៅ​ទី​៣ និង​លោក​អុឹ​ម វ​ណ្ណា ជា​ចៅសង្កាត់​រង ផង​ដែរ​។

តាម​មន្ត្រីសង្កាត់​ចោម​ចៅ​បាន​ឲ្យ​ដឹង​ថា នេះ​ពុំ​មែន​ទើបតែ​លើក​ទី​១​ប៉ុណ្ណោះ​ទេ​ដែល​កម្លាំង​អាជ្ញាធរ​សង្កាត់​ចោម​ចៅ​ចេញ​ធ្វើ​សកម្មភាព​សម្អាត​បរិស្ថាន​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៤​នេះ គឺ​បាន​ធ្វើ​ច្រើន​លើក​រួច​មក​ហើយដោយ​បាន​ធ្វើ​តាម​បែប​ភ្លៀងរលឹម គឺ​ឲ្យ​តែ​មាន​ពេលទំនេរ​ពី​ការងារ​រដ្ឋបាល​បន្តិច​ចេញ​ធ្វើ​ភ្លាម​។ មិនតែប៉ុណ្ណោះ ពុំ​មែន​ធ្វើ​តែ​នៅ​តាម​ផ្លូវជាតិ​លេខ​៤​តែ​មួយ​នេះ​ឡើយ គឺ​បាន​ធ្វើ​នៅ​តំបន់​សំខាន់​ៗ​ជា​ច្រើន​ទៀត​នៅ​ក្នុង​មូលដ្ឋាន​សង្កាត់​ទាំងមូល ប៉ុន្តែ​ចំពោះ​ផ្លូវជាតិ​លេខ​៤​នេះ​ត្រូវ​បាន​ឃ្លាំមើល​ជា​ប្រចាំ ។ ជា​ពិសេស​មិន​ថា​តែ​ដី ឬ​សំរាម​ដែល​មាននៅ​លើ​ផ្លូវ​ប៉ុណ្ណោះ​ទេ កន្លង​មក​បាន​ស្រង់​សំរាម​គ្រប់​ប្រភេទ​ចេញពី​ក្នុង​លូ​មេ​តាម​ផ្លូវ​នោះ​ជា​បន្តបន្ទាប់ ហើយ​លូ​នេះ​ដែរ​តែង​កើត​មាន​សំរាម​ក្នុង​រយៈពេល​ខ្លី​បំផុត​។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា សំរាម​ដែល​មាននៅ​ក្នុង​លូ​នោះ​គឺ​ដោយសារ​តែ​បងប្អូន​ប្រជាពលរដ្ឋ​ខ្លះ​ចោល​សំរាម​គ្មាន​របៀប ឬ​គរ​សំរាម​ក្បែរ​មាត់​លូ ដោយ​មិន​បាន​វេច​ខ្ចប់​ច្រក ឲ្យ​បាន​ត្រឹមត្រូវ​ពេល​ខ្យល់​មក​បណ្ដាល​ឲ្យ​ហើរ​ធ្លាក់​ចូល​លូ​ដែល​គ្មាន​គម្រប​។ ចំណែក​លោក​ចៅសង្កាត់​តែង​បាន​ដឹកនាំ​កម្លាំង​ចុះ​ទៅ​ស្រង់ តែ​ហាក់​ស្រង់​មិន​ចេះ​អស់​ឡើយ ដូច​ជា​ការ​វែក​ចក ហើយ​ប្រសិនបើ​គ្មាន​ការ​គិតគូរ​ស្រង់​យក​ចេញ​ទេ​នោះ និង​បង្ក​ឲ្យ​ស្ទះ​ទឹក​ហូរ​មិន​រួច​ឡើយ​។ ដូច្នេះ​ហើយ​ទើប​ធ្វើការ​ប្រមូល​ផង និង​ផ្សព្វផ្សាយ​ពី​បញ្ហា​ប្រឈម​និង​ផល​ប៉ះពាល់​កើត​ចេញពី​សំរាម​ឲ្យ​ប្រជាពលរដ្ឋ​បាន​យល់​ដឹង​ចេះ​វេច​ខ្ចប់​ទុកដាក់​សំរាម​នៅ​ទីតាំង​សម​ស្រប រង់ចាំ​រថយន្ត​ទៅ​ដឹក​ចេញ ចៀសវាង​ហើរ​ចូល​លូ ឬ​ហើរ​ពាស​វាល​ពាល​កាល​ប៉ះពាល់​សោភ័ណ​ភាព​ដងផ្លូវ​ខាងលើ​ផង​ដែរ​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ