ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វី​ង បង្កើត​បទ​ពិសោធន៍​​មិន​ប្រើ​ក្រដាស​ប្រាក់​​សម្រាប់​ភ្ញៀវ​ទេសចរ​ដែល​មក​ទស្សនា​​កម្ពុជា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ធនាគារ​ឯកទេស វី​ង (​ខេ​ម​បូ​ឌា​) លីមីត​ធី​ត កំពុង​ត្រួសត្រាយ​ផ្លូវ ដើម្បី​ពង្រីក​សេវា​កម្ម​របស់​ខ្លួន​ដល់​ភ្ញៀវ​ទេសចរ​ដែល​មក​ទស្សនា​ប្រទេស​កម្ពុជា ​ដោយ​ផ្តល់​ជូន​ពួក​គេ​នូវ​សេរី​ភាព​ក្នុង​ការ​រក្សា​ទំនាក់ទំនង​ជាមួយ​មនុស្ស​ជាទី​ស្រឡាញ់​របស់​ពួក​គេ និង​ការ​ធ្វើ​ដំណើរ​នៅ​ក្នុង​ប្រទេស​កម្ពុជា…

រាជធានី​ភ្នំពេញ ​៖ ធនាគារ​ឯកទេស វី​ង (​ខេ​ម​បូ​ឌា​) លីមីត​ធី​ត កំពុង​ត្រួសត្រាយ​ផ្លូវ ដើម្បី​ពង្រីក​សេវា​កម្ម​របស់​ខ្លួន​ដល់​ភ្ញៀវ​ទេសចរ​ដែល​មក​ទស្សនា​ប្រទេស​កម្ពុជា ​ដោយ​ផ្តល់​ជូន​ពួក​គេ​នូវ​សេរី​ភាព​ក្នុង​ការ​រក្សា​ទំនាក់ទំនង​ជាមួយ​មនុស្ស​ជាទី​ស្រឡាញ់​របស់​ពួក​គេ និង​ការ​ធ្វើ​ដំណើរ​នៅ​ក្នុង​ប្រទេស​កម្ពុជា ​ដោយ​មិន​ចាំបាច់​មាន​ក្រដាសប្រាក់ ក៏​ដូច​ជា​ដើម្បី​ធានា​នូវ​ភាព​ងាយស្រួល និង​សុវត្ថិភាព​របស់​ពួក​គេ​ផង​ដែរ​។

លោក Manu Rajan អគ្គនាយក​នៃ​ធនាគារ​ឯកទេស វី​ង (​ខេ​ម​បូ​ឌា​) លីមីត​ធី​ត មាន​ប្រសាសន៍​ថា «​ប្រទេស​កម្ពុជា ​កំពុង​ក្លាយជា​គោលដៅ​ទេសចរណ៍​ដ៏​ពេញ​និយម ហើយ​ជាមួយនឹង​ការ​ផ្តល់​ជូន​​នេះ ​យើង​ធានា​នូវ​ភាព​ងាយស្រួល​សម្រាប់​ភ្ញៀវ​ទេសចរ​ក្នុង​ការ​ធ្វើ​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​។ យើង​​បាន​ដាក់​ចេញ​នូវ​ការ​ផ្តល់​ជូន​នេះ​ បន្ទាប់​ពី​មើលឃើញ​ពី​តម្រូវការ​របស់​ភ្ញៀវ​ទេសចរ​ដែល​មក​ដល់​ប្រទេស​កម្ពុជា ហើយ​យើង​មាន​ក្តី​រីករាយ​ក្នុង​ការ​ផ្តល់​ជូន​ពួក​គេ​នូវ​ការ​ភ្ជាប់​ទំនាក់ទំនង សុវត្ថិភាព និង​ភាព​ងាយស្រួល​ជា​កញ្ចប់​តែ​ម្តង​»​។

កញ្ចប់​សេវាកម្ម Wing4U Tourist Pack មាន​ស៊ី​មកា​ត​មួយ​ដែល​មាន​អ៊ីនធើរណេត និង​កញ្ចប់​សម្រាប់​ខ​ល​ទូរស័ព្ទ​ដោយ​ផ្អែក​លើ​រយៈពេល​ស្នាក់​នៅ​របស់​ភ្ញៀវ​ទេសចរ​រួម​ជាមួយ​ការ​ចូល​ទៅ​កាន់​គណនី​វី​ង និង​ម៉ា​ស្ទ័​រកា​ត​ផង​ដែរ ដែល​អាច​ប្រើ​សម្រាប់​ការ​ទិញ​ទំនិញ ការ​កក់ និង​ការ​ធ្វើ​ដំណើរ​នៅ​ក្នុង​ប្រទេស​ជាមួយនឹង​ការ​បញ្ចុះតម្លៃ​យ៉ាងច្រើន​។

ជាមួយនឹង​ម៉ា​ស្ទ័​រកា​ត​អន​ឡាញ​របស់​វី​ង ទេសចរ​អាច​ស្គែ​ន QR កូដ និង​ទូទាត់​ប្រាក់​បាន​ជាង ៤ ម៉ឺន​​ហាង ហើយ​ម៉ា​ស្ទ័​រកា​ត​អនុញ្ញាត​ឲ្យ​ពួក​គេ​អាច​ទិញ​ទំនិញ​បាន​ជាង ៨០០០ ហាង​នៅ​ទូ​ទាំង​ប្រទេស​។ ភ្ញៀវ​ទេសចរ​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ពី​ការ​ផ្តល់​ជូន​ដោយ​សុវត្ថិភាព​តាម​រយៈ​ការ​ទូទាត់​ប្រាក់​របស់​វី​ង​តាម​រយៈ​របៀប​បង់ប្រាក់​របស់​វី​ង ហើយ​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ដក​ប្រាក់​​ដោយ​មាន​តម្លៃ​ទាប​បំផុត​នៅ​តាម​ភ្នាក់ងារ​វី​ង​ជាង ៧០០០ កន្លែង​នៅ​ទូ​ទាំង​ប្រទេស​។

ក្នុង​នោះ​មានការ​ផ្តល់​ជូន​ចំនួន ២ ប្រភេទ​ គឺ​សេវាកម្ម «Wing4U Tourist Basic» ដែល​មាន​អ៊ីនធើរណេត ១,៥ ជី​ហ្គា​បាយ និង​ការ​ផ្ញើ​សារ និង​តេ​ក្នុង​ប្រព័ន្ធ​ឥត​កំណត់​សម្រាប់​រយៈពេល ៧ ថ្ងៃ ចំណែក “Wing4U Tourist Extra” មាន​អ៊ីនធើរណេត ការ​ផ្ញើ​សារ និង​តេ​ក្នុង​ប្រព័ន្ធ​ឥត​កំណត់​សម្រាប់​រយៈពេល ៧ ថ្ងៃ ដែល​ស៊ី​មកា​ត​ទាំងនេះ​មាន​សុពលភាព​រយៈពេល ៣០ ថ្ងៃ​។ ភ្ញៀវ​ទេសចរ​ក៏​អាច​ទិញ​កញ្ចប់​បន្ថែម​ឲ្យ​សម​ស្រប​ទៅ​តាម​ការ​ស្នាក់​នៅ​របស់​ពួក​គេ​ផង​ដែរ​។

លោក​បន្ថែម​ថា​៖ «​យើង​ជឿជាក់​ថា បទ​ពិសោធន​មិន​ប្រើ​ក្រដាសប្រាក់​នេះ​នឹង​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា ​ក្លាយជា​គោលដៅ​ដ៏​ទាក់ទាញ​មួយ​សម្រាប់​អ្នក​ដែល​ស្វែងរក​ដំណោះស្រាយ​ទូទាត់​ប្រាក់​ងាយស្រួល​ក្នុងអំឡុងពេល​ធ្វើ​ដំណើរ​ទៅ​ក្រៅប្រទេស និង​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ឲ្យ​មក​ទស្សនា​ប្រទេស​កម្ពុជា​ដ៏​ស្រស់​ស្អាត​នេះ​កាន់តែ​ច្រើន​»​។

បច្ចុប្បន្ន​ការ​ផ្តល់​ជូន​នេះ ​មាននៅ​បញ្ជរ​វី​ង​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ច្រក​ទ្វារ​ពេល​អ្នកដំណើរ​មក​ដល់​​នៃ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​។ ហើយ​នៅ​ពេល​អនាគត​នឹង​មាននៅ​តាម​បណ្តា​ទី​តាំង​ជា​ច្រើន​នៅ​ទូ​ទាំង​ប្រទេស​រួម​ជាមួយ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​ដែល​ជា​ច្រកចូល​ប្រទេស​កម្ពុជា​ដ៏​សំខាន់​មួយទៀត​ក្រៅពី​រាជធានី​ភ្នំពេញ​៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ