ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាំងប្រុស​ទាំងស្រី​ក្នុង​បន្ទប់​ជួល​ស្ងាត់ សមត្ថកិច្ច​ចូល​ឆ្មក់

4 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ នៅ​ដើម​ស​ប្តា​ហ៍​នេះ កម្លាំង​ជំនាញ​មន្ទីរ​យុត្តិធម៌​កងរាជអាវុធហត្ថ​ខេត្តស្វាយរៀង ជាមួយ​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​បា​វិត បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​រក្សា​ទុក​ឬ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន នៅ​ចំណុច​បន្ទប់​ផ្ទះ​ជួល ស្ថិត​ក្នុងភូមិ​ថ្នា​ញ សង្កាត់​បាទី ក្រុង​បា​វិត…

ខេត្តស្វាយរៀង ៖ នៅ​ដើម​ស​ប្តា​ហ៍​នេះ កម្លាំង​ជំនាញ​មន្ទីរ​យុត្តិធម៌​កងរាជអាវុធហត្ថ​ខេត្តស្វាយរៀង ជាមួយ​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​បា​វិត បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​រក្សា​ទុក​ឬ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន នៅ​ចំណុច​បន្ទប់​ផ្ទះ​ជួល ស្ថិត​ក្នុងភូមិ​ថ្នា​ញ សង្កាត់​បាទី ក្រុង​បា​វិត ខេត្តស្វាយរៀង ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​បាន​ចំនួន​៤​នាក់ រួម​ទាំង​វត្ថុ​តាង​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន​៦​កញ្ចប់​។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​៤​នាក់​ខាងលើ​នេះ​រួម​មាន ១-​ឈ្មោះ​សួ​ស ឧត្តមភេទ​ប្រុស អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​ថ្មី ឃុំ​អណ្ដូង​ពោធិ៍ ស្រុក​រមាស​ហែក ខេត្តស្វាយរៀង ២-​ឈ្មោះ​មាស ថុ​នា ភេទ​ប្រុស អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​បុស្ស​គគីរ ឃុំ​អណ្ដូង​ពោធិ៍ ស្រុក​រមាស​ហែក ៣-​ឈ្មោះ​អ៊ុ​ច សា​ទ្រា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ រស់​ភូមិ​ព្រៃ​គគីរ ឃុំ​ព្រៃ​គគីរ ស្រុក​ច​ន្ទ្រា ខេត្តស្វាយរៀង និង​៤-​ឈ្មោះ​មោះ អ៊ុត​ខ្នា ភេទ​ស្រី អាយុ​១៩​ឆ្នាំ មុខរបរ​បុគ្គលិក​កាស៊ីណូ រស់នៅ​ភូមិ​កំពង់អំពិល ឃុំ​កំពង់អំពិល ស្រុក​រំដួល ខេត្តស្វាយរៀង​។

ក្នុង​ប្រតិបត្តិការ​ខាងលើ​នេះ សមត្ថកិច្ច​ដកហូត​បាន​វត្ថុ​តាង​រួម​មាន ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន​៦​កញ្ចប់ (​ធំ​២​កញ្ចប់ តូច​៤​កញ្ចប់​), ម៉ូតូ​ចំនួន​១​គ្រឿង​, ទូរ​សព្ទ​ដៃ​ចំនួន​៣​គ្រឿង​, ប្រាក់​រៀល​ចំនួន​២០​ម៉ឺន​រៀល​, ប្រាក់​វៀតណាម​ចំនួន​២០​ម៉ឺន​ដុ​ង​, អត្តសញ្ញាណប័ណ្ណ​ចំនួន​២​សន្លឹក​, ដាវ​សាំ​រ៉ៃ​ចំនួន​៣​ដើម​, កូនកាំបិត​ចុង​ស្រួច​ចំនួន​១​ដើម និង​សម្ភារ​ប្រើប្រាស់​ពាក់ព័ន្ធ​សារធាតុ​ញៀន​មួយ​ចំនួន​ទៀត​។

បច្ចុប្បន្ន ជនសង្ស័យ​និង​វត្ថុ​តាង​ត្រូវ​បាន​កម្លាំង​មាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​សាលាដំបូង​ខេត្តស្វាយរៀង​ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ