ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខឹ.ងទិញបានគ្រឿងញៀនក្លែងក្លាយ តម្លៃ១៥.០០០រៀល យក​ពូថៅកា.,ប់​រងរបួសធ្ងន់ ត្រូវឃាត់ខ្លួនទាំងពីរនាក់

1 ថ្ងៃ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយ​មាន​ជ័យ​ ៖ ជនសង្ស័យ​ម្នាក់​ខឹង​នឹង​ការ​លក់​គ្រឿងញៀន​ក្លែងក្លាយ​ឱ្យ ទើប​យក​​ពូថៅ​កាប់​បណ្តាល​ឱ្យ​រង​របួសធ្ងន់ និង​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ឃាត់ខ្លួន​​​ទាំង​ពីរ​នាក់​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ កាលពី​ថ្ងៃ​ទី​១៣ ខែកញ្ញា ឆ្នាំ​២០២៦​ ។

យោង​តាម​លោក​អនុសេនីយ៍ឯក តិ​ល តៃ​លីវ មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​ពីរ​នាក់​រួម​មាន ​ឈ្មោះ ស៊ា សុវណ្ណ ភេទ​ប្រុស អាយុ ៥៤​ឆ្នាំ (​ជន​បង្ក​) និងឈ្មោះ សន ចាន់​ធី ភេទ​ប្រុស អាយុ៤២​ឆ្នាំ (​អ្នកលក់​គ្រឿងញៀន​)​​ អ្នក​ទាំង​ពីរ​រស់នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​អូរ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែ​ត​ ។

សូមបញ្ជាក់ថា ហេតុការណ៍​ហិង្សា​នេះ​ បាន​កើតឡើង​តាំងពី​យប់​ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០២៦ នៅ​ចំណុច​មុខ​កាស៊ីណូ​ហ្គោ​ល​វើ​ល​ដ៍ ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់​អូរ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែ​ត ដោយ​ជន​បង្ក​បាន​យក​ពូថៅ​កាប់​ទៅ​លើ​ជន​រង​គ្រោះ ​បណ្តាល​ឱ្យ​របួស​ធ្ងន់ធ្ងរ និង​ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​ ។

ចំណែកឯលោក​អនុសេនីយ៍ត្រី គង់ រិ​ទ្ធា មន្ត្រី​នគរបាល​យុត្តិធម៌​នៃ​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​បញ្ជាក់​ថា ក្រោយ​ពេល​ឃាត់ខ្លួន​ជន​បង្ក​ឈ្មោះ ស៊ា សុវណ្ណ បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​យក​ពូថៅ​កាប់​ទៅ​លើ​ឈ្មោះ សន ចាន់​ធី ប្រាកដ​មែន ដោយសារ​ខឹង​រឿង​ទិញ​គ្រឿងញៀន​ប្រភេទ​ទឹកកក​ក្លែងក្លាយ​ក្នុង​តម្លៃ​១៥.០០០​រៀល​ ។ បច្ចុប្បន្ន កម្លាំង​ជំនាញ​​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទាំង​ពីរ​នាក់​ទៅ​កាន់​សាលាដំបូង​ខេត្ត ដើម្បី​​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​។