ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករណីដ៏កម្រកើតឡើងមួយ កាណូត​បុក​គ្នា​នៅ​​កណ្ដាល​ទន្លេសាប​​

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ​៖ យោង​តាម​សេចក្ដី​រាយ​ការ​ណ៍​បាន​ឲ្យ​ដឹង​ថា ក្មេង​ប្រុស​ម្នាក់​បាន​បាត់បង់ជីវិត នៅ​ក្នុង​ឧប្បតិហេតុ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​លើ​ផ្ទៃ​ទឹកទន្លេ​សាប​ រវាង​កាណូត​ស្មាច់​និង​កាណូត​ស្មាច់បាន​បុក​គ្នា កាលពី​វេលា​ម៉ោង​១០​និង​៤៥​នាទី​ព្រឹកថ្ងៃ​ទី​១៣ ធ្នូ ​នៅ​ចំណុច​ពាម​អូរ​ព្រែក​ទាល់ ស្ថិត​ក្នុងភូមិ​ព្រែក​ទាល់…

ខេត្តបាត់ដំបង ​៖ យោង​តាម​សេចក្ដី​រាយ​ការ​ណ៍​បាន​ឲ្យ​ដឹង​ថា ក្មេង​ប្រុស​ម្នាក់​បាន​បាត់បង់ជីវិត នៅ​ក្នុង​ឧប្បតិហេតុ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​លើ​ផ្ទៃ​ទឹកទន្លេ​សាប​ រវាង​កាណូត​ស្មាច់​និង​កាណូត​ស្មាច់បាន​បុក​គ្នា កាលពី​វេលា​ម៉ោង​១០​និង​៤៥​នាទី​ព្រឹកថ្ងៃ​ទី​១៣ ធ្នូ ​នៅ​ចំណុច​ពាម​អូរ​ព្រែក​ទាល់ ស្ថិត​ក្នុងភូមិ​ព្រែក​ទាល់ ឃុំកោះ​ជី​វាំង ស្រុក​ឯក​ភ្នំ​។

នៅ​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​លើ​ផ្ទៃ​ទឹក​ដ៏​កម្រ​នេះ គេ​មិន​ទាន់​បញ្ជាក់​ពី​មូលហេតុ​នៅឡើយ​ទេ​។ ប៉ុន្តែ​បើ​តាម​ប្រភព​ព័ត៌មានបាន​ឲ្យ​ដឹង​ថា ឧប្បតិ​ហេតុនេះ ​បង្ក​ឡើង​ដោយ​កាណូត​ស្មាច់ ដែល​បើក​បរ​ដោយ​ឈ្មោះ រ៉​ម សំបូរ ភេទប្រុស ​អាយុ​២៩​ឆ្នាំ ជា​ប្រជា​ការពារ​ភូមិ រស់នៅ​ភូមិ​-ឃុំ​កើតហេតុ ​។ ប្រជា​ការពារ​រូប​នេះ បាន​បើកកាណូត​ដែល​គេ​សង្ស័យ​ថា មាន​ដឹក​កម្លាំង​នគរបាល​ប៉ុ​ស្ដិ៍កោះ​ជី​វាំង​ផង បាន​បុក​កាណូត​ស្មាច់​របស់​ក្មេង​ប្រុស​ម្នាក់​ឈ្មោះ នី ដា អាយុ​១៤​ឆ្នាំ មុខរបរជាសិស្ស ​រស់នៅ​ភូមិ​-ឃុំ​កើតហេតុ​ខាងលើ​បណ្ដាល​ឱ្យលិចតែម្តង ។

បើ​តាម​ប្រភព​ដដែល​បាន​បញ្ជាក់​ថា កាណូត​បង្ក​គ្រោះថ្នាក់​​នោះ ជា​កាណូត​របស់​មេ​ប៉ុ​ស្តិ៍​កោះ​ជី​វាំង តែ​ប្រជា​ការពារ​ឈ្មោះ​រ៉​ម សំបូរ ជា​អ្នក​បើក​ ។ ប៉ុន្តែ​គេ​មិន​បាន​បញ្ជាក់​ប្រាប់​ការ​បើកបរ​យ៉ាង​ដែល​នាំ​ឲ្យ​មាន​គ្រោះថ្នាក់​នេះ​ទេ​។

កោះសន្តិភាព​ក៏​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​លោក​មេ​ប៉ុ​ស្ដិ៍កោះ​ជី​វាំង​បាន​ភ្លាម​ៗ​ទេ ជុំវិញ​ករណី​នេះ​។ ប៉ុន្តែ​ក្រោយ​កើតហេតុ មន្ត្រី​ចរាចរណ៍​ជើង​ទឹក​ប្រចាំ​តំបន់​នោះ បាន​ចុះ​ទៅ​កាន់​កន្លែង​កើតហេតុ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ហើយ​ ៕

អត្ថបទសរសេរ ដោយ