ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីរួមខេត្ត​ព្រៃវែង មើល​ពីលើ​ឃើញ​ដូច​សំបុក​​​ពីងពាង

4 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖​ ក្រុង​ព្រៃវែង​គឺជា​ទីរួមខេត្ត​របស់​ខេត្តព្រៃវែង ដែល​មាន​ប្រជាជន​រស់នៅ​ប្រមាណ​ជាង​៣​ម៉ឺន​នាក់ និង​មាន​ផ្ទៃដី​ប្រមាណ​ជា​៩៨៧៧​ហិ​កតា​ ។ ជា​ទូទៅ ទាំង​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​តំបន់​នោះ ក៏​ដូច​ជា​អ្នកដំណើរ​ផ្សេង​ៗ​ទៀត ដែល​ធ្លាប់​ឆ្លងកាត់​ភូមិសាស្ត្រ​នោះ​ជា​ញឹកញាប់​ក្តី…

ខេត្តព្រៃវែង ៖​ ក្រុង​ព្រៃវែង​គឺជា​ទីរួមខេត្ត​របស់​ខេត្តព្រៃវែង ដែល​មាន​ប្រជាជន​រស់នៅ​ប្រមាណ​ជាង​៣​ម៉ឺន​នាក់ និង​មាន​ផ្ទៃដី​ប្រមាណ​ជា​៩៨៧៧​ហិ​កតា​ ។ ជា​ទូទៅ ទាំង​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​តំបន់​នោះ ក៏​ដូច​ជា​អ្នកដំណើរ​ផ្សេង​ៗ​ទៀត ដែល​ធ្លាប់​ឆ្លងកាត់​ភូមិសាស្ត្រ​នោះ​ជា​ញឹកញាប់​ក្តី ពុំ​មាន​នរណា​ម្នាក់​បាន​ចាប់​អារ​ម្ម​ណ៍​ទៅ​លើ​ទីតាំង​ភូមិសាស្ត្រ​មួយ​នេះ​ទេ ព្រោះ​វា​គ្មាន​អ្វី​ចម្លែក​គួរ​អោយ​ទាក់ទាញ ឬ​ងឿងឆ្ងល់​នោះ​ឡើយ ​។

ប៉ុន្តែ បើ​គេ​មើល​ពីលើ​អាកាស​មក​វិញ គេ​និង​ឃើញ​ទីតាំង​មួយ ដែល​ធ្វើ​អោយ​មានការ​ទាក់ទាញ និង​ងឿង​ឆ្ងល់​បំផុត នោះ​គឺ​នៅ​ត្រង់​ចំណុច​ភូមិ​លេខ​៨ សង្កាត់​កំពង់លាវ ដែល​តំបន់​នោះ​មាន​ផ្លូវ​បេតុង​១​ខ្សែ​ត​ភ្ជាប់​គ្នា រាង​ជា​ត្រីកោណ នៅ​ព័ទ្ធ​​ពី​ខាងក្រៅ ហើយ​នៅ​ខាងក្នុង​ត្រីកោណ​នោះ មាន​ផ្លូវ​ជា​ច្រើន​ខ្សែ​ទៀត​រុំ​ព័ទ្ធ​ប្រទាក់ក្រឡា​គ្នា បង្កើត​បានជា​រាង​សំបុក​ពីងពាង ឬ​កន្សែង​យ​័ន្តដ៏​ធំ​មួយ ដែល​នៅ​ហ៊ុមព័ទ្ធ​ការពារ​ទី​អារាម​មួយ​ឈ្មោះ​ថា «ប៉ុ​ញ្ញ​ខេត្ត​រាម ហៅវត្ត​ថ្មី»ដែល​ស្ថិត​នៅ​ចំ​កណ្តាល​កន្សែង​យ័ន្ត​​នោះ​។

លោក អេ​ង ផេង​អាន ប្រធាន​មន្ទីរ​រៀបចំ​ដែនដីនគរូបនីយកម្ម ​និង​សំណង់​ខេត្តព្រៃវែង បានអោយ​ដឹង​ថា​ចំពោះ​ប្រ​ព​័ន្ធផ្លូវ​ខ្វាត់ខ្វែង ដែល​គេ​មើលឃើញ ប្រៀប​ដូច​ជា​ក្រ​ឡាយ័ន្ត​នៅ​ព័ទ្ធ​ ​ជុំវិញ​ទី​អារាម​វត្ត ប៉ុ​ញ្ញ​ខេត្ត​រាម ហៅវត្ត​ថ្មី នោះ​គឹ​មិនមែន​កើតឡើង​ដោយ​ចៃដន្យ​នោះ​ទេ វា​ធ្វើ​ឡើង​ទៅ​តាម​ប្លង់​មេ​របស់​ខេត្ត ដែល​គូរ​ចេញ​ដោយ​មន្ទីរ​រៀបចំ​ដែនដីនគរូបនីយកម្ម​ និង​សំណង់​ខេត្តព្រៃវែង កាលពី​ឆ្នាំ​១៩៩១ ប៉ុន្តែ​មិន​បានដឹង​ថា​គូរ​ដោយ​វិស្វករ​រូប​ណា​នោះ​ទេ​។

ទោះជា​យ៉ាងណា​ក៏​ដោយ ប្រជាពលរដ្ឋ​មួយ​ចំនួន​ដែល​រស់នៅ​ក្នុងភូមិ​លេខ​៨​នេះ បាន​និយាយ​ថា ក្នុងភូមិ​របស់​ពួក​គាត់​នា​ពេល​កន្លង​មក បើ​មាន​ចោរលួច​ចោរប្លន់​នោះ គឺ​ក្រុម​ចោរ​មិន​ដែល​រត់​រួច​នោះ​ទេ គឺ​តែងតែ​ត្រូវ​សមត្ថកិច្ច​ចាប់​បានជា​និច្ច ហេតុនេះ​ហើយ​ទើប​ធ្វើ​អោយ​ពួក​គាត់​មាន​ជំនឿ​ជឿ​ថា ប្រ​ព​័ន្ធ​ផ្លូវ​ទាំងនោះ​គឺជា​ក្រ​ឡាយ​័ន្ត​ដ៏​សក្តិ​សិទ្ធិ​មួយ នៅ​ចាំ​ការពារ​ទី​អារាម​វត្ត​ប៉ុ​ញ្ញ​ខេត្ត​រាម ក៏​ដូច​ជា​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជុំវិញ​វត្ត​នោះ​អ​ញ្ចឹ​ង​ដែរ​។

ប៉ុន្តែ​ផ្ទុយ​ពី​នោះ ក៏​មាន​មតិ​មួយ​ចំនួន​ទៀត ក៏​បាន​លើក​ឡើង​ផ្ទុយ​ទៅ​និង​ប្រជាពលរដ្ឋ​ខាងលើ​ដែរ ដោយ​បាន​អះអាង​បញ្ជាក់​ថា វា​គ្រាន់តែ​ជា​ជំនឿ​មួយ​ដែល​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​នោះ​ទេ ព្រោះ​បើ​ផ្អែក​ទៅ​តាម​ស្ថានភាព​ជាក់ស្តែង មួយ​រយៈពេល​ចុង​ក្រោយ​នេះ នៅ​ក្នុង​ក្រុង​ព្រៃវែង មាន​ជន​រង​គ្រោះ​ច្រើន​នាក់​ហើយ ដែល​ត្រូវ​ក្រុម​ចោរ​ចូល​លួច​យក​ម៉ូតូ​ទៅ​បាត់​អស់នោះ ហើយ​មិនមែន​លួច​តែ​ពេល​យប់​ទេ គឺ​លួច​ទាំង​ព្រឹក​តែ​ម្តង ជា​ពិសេស​នៅ​តាម​មន្ទីរ​មួយ​ចំនួន ហើយ​រហូត​មក​ដល់​ពេល​នេះ សមត្ថកិច្ច​នៅ​ចាប់ចោរ​មិន​ទាន់​បាន​ម្នាក់​នោះ​ទេ​៕

អត្ថបទសរសេរ ដោយ