សុភក្រ័ កុសុម៉ា ស្រាយមន្ទិលដើរចោលតាប៉ុយ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ច្រើនសប្តាហ៍មកហើយ ដែលកញ្ញា សុភ័ក្រ កុសុម៉ា បាត់វត្តមានចេញពីកម្មវិធីដ៏មានប្រជាប្រិយភាព «ពេញចិត្តអត់»។ ការបាត់ពីកម្មវិធីនេះ លេចឭថា…
រាជធានីភ្នំពេញ ៖ ច្រើនសប្តាហ៍មកហើយ ដែលកញ្ញា សុភ័ក្រ កុសុម៉ា បាត់វត្តមានចេញពីកម្មវិធីដ៏មានប្រជាប្រិយភាព «ពេញចិត្តអត់»។ ការបាត់ពីកម្មវិធីនេះ លេចឭថា…
រាជធានីភ្នំពេញ ៖ ច្រើនសប្តាហ៍មកហើយ ដែលកញ្ញា សុភ័ក្រ កុសុម៉ា បាត់វត្តមានចេញពីកម្មវិធីដ៏មានប្រជាប្រិយភាព «ពេញចិត្តអត់»។ ការបាត់ពីកម្មវិធីនេះ លេចឭថា កុសុមៈ និងតាប៊ុយ ជាដៃគូពិធីករ បានអាក់អន់ចិត្តគ្នា ដោយប្រការមួយចំនួន បើទោះបីជាមានការសម្របសម្រួលក៏ដោយ ក៏មិនអាចធ្វើឱ្យតារាក្រមិចក្រមើម កុសុមៈ វិលបកមកវិញទៀតបានទេ។
ហ្វេនៗជាច្រើនមានការសោកស្តាយ នៅពេលដឹងថា តារាពូកែកូ ឱ្យគេសើចក្នុងកម្មវិធីពេញចិត្តអត់ សុភ័ក្រ កុសុមៈ លាឈប់នៅទ្រនំដែលស្គាល់ថា ល្បីលេចធ្លោ។ មិនដឹងថាមានជម្លោះបញ្ហាអ្វីចាក់ដោតខ្លះទេ បានជាឈានដល់ការចែកផ្លូវ ឈប់បម្រើតួនាទីបែបនេះ។
លើសពីនេះទៀត គេឃើញលោកតាប៊ុយ ចេញវីដេអូនិយាយលើបណ្តាញសង្គមពាក់ព័ន្ធការដើរចេញពីកម្មវិធីរបស់ កុសុម៉ា បង្កឲ្យគេភ្ញាក់ផ្អើល ព្រោះអ្នកទាំង២ធ្លាប់តែក្អាកក្អាយ ធ្វើឱ្យគេសប្បាយរហូតចូលចិត្ត។
ជួបជាមួយ សុភ័ក្រ កុសុម៉ា បានធ្វើការបកស្រាយប្រាប់ថា នាងបានលាឈប់ពីកម្មវិធីខាងលើនេះ ប្រាកដមែនប្រមាណ៣ខែមកហើយ បន្ទាប់ពីមិនមានដំណោះស្រាយសមស្របណាមួយ អាចឱ្យនាងទទួលយកបាន។ នាងថា មុនពេលចាកចេញ នាងបានត្រូវលោកតាប៊ុយ សម្រួលដែរ តែចំណុចដែលនិយាយគ្នានៅមិនអាចទទួលយកបាន គួបផ្សំជាមួយកត្តាផ្សេងៗដែលនាងមិនចង់និយាយផងនោះ ក៏សម្រេចចិត្តសម្រាកពីកម្មវិធីតែម្តង។
រវាងនាង និងតាប៊ុយ អត់មានអីត្រូវខឹងសម្បាជាមួយគ្នានោះទេ នៅតែញញឹមដាក់គ្នាជាធម្មតា បើគាត់មានកម្មវិធីថ្មីទាក់ទងនាងៗពិចារណាជូន។ លើសពីនេះ នាងត្រៀមផលិតកម្មវិធីមួយដោយខ្លួនឯងត្រៀមផ្សាយនៅស៊ីធីអិន។ នាងក៏នឹករលឹកកន្លែងចាស់ដែរ ព្រោះ៣ឆ្នាំហើយដែលមកបម្រើភាពរីករាយនៅកម្មវិធីតាប៊ុយ។ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ