ពិចារណា​រក​ផ្លូវ​ដែល​ត្រឹមត្រូវ​សម្រាប់​ជីវិត


តាម​ទ្រឹស្តី​ព្រះពុទ្ធ​សាសនា​លោក​ឱ្យ​ត្រិះ​រិះ​ពិចារណា​ឱ្យ​ស្គាល់​របស់​ល្អ ឬ​អាក្រក់​ដោយ​ឧបាយ​ដែល​ត្រូវ គឺ​ត្រិះ​រិះ​ដោយ​វិចារណញ្ញាណ ដោយ​បញ្ញា​យ៉ាង​សុខុម ពោល​គឺ​កាលបើ​បាន​ស្តាប់​ពាក្យ​ប្រៀនប្រដៅ​ហើយ គប្បី​ត្រិះ​រិះ​ពិចារណា​ថា គួរ​ប្រតិបត្តិ​ធម៌​នោះ​យ៉ាងដូចម្តេច​ទើប​សមគួរ​ដល់​តួនាទី​របស់​ខ្លួន ។

នៅ​ពេល​ពិចារណា​ឃើញ​ហេតុផល​ច្បាស់​ប្រាកដ​ហើយ ត្រូវ​អនុវត្ត​ជាក់ស្តែង​តាម​ឧបាយ​នោះ​ពោល​គឺ បុគ្គល​ដែល​តែងតែ​ប្រព្រឹត្ត​អំពើ​អបាយ​គប្បី​រៀន​លះ​កម្ម​ចាស់​គឺ​សំដៅលើ​អំពើអាក្រក់​នោះ​ចោល ហើយ​ទាញ​ចិត្ត​ងាក​មក​រក​ផ្លូវ​សុចរិត​វិញ ។

ចំណែក​អ្នក​ដែល​ធ្លាប់តែ​ធ្វើ​សេចក្តី​ល្អ​ស្រាប់​ហើយ ត្រូវ​តាំងចិត្ត​ឱ្យ​មាំ​ឆ្ពោះទៅ​រក​ផ្លូវត្រូវ​ឱ្យ​កាន់តែ​មុត​គត់​ថែម​ទៀត នោះ​នឹង​នាំ​ជីវិត​ទៅ​រក​សេចក្តីសុខ​ក្សេមក្សាន្ត ។ ដោយសាន សារិន

ជ្រុង​មួយ​នៃ​សាសនា

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ