ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហាសេដ្ឋី​កា​ណា​ដា​ម្នាក់​ចង់​ទិញ​យក​ក្រុមហ៊ុន Aston Martin របស់​ចក្រភព​អង់គ្លេស

4 ឆ្នាំ មុន

ជាមួយនឹង​ការ​ដាក់​បង្ហាញ​រថយន្ត​ម៉ាក Aston Martin DBX ក្រុមហ៊ុន​រថយន្ត​ប្រណីត​របស់​ចក្រភព​អង់គ្លេស​កំពុង​សង្ឃឹមថា នឹង​មាន​វាសនា​ខ្ពស់ អាច​ជួយ​បន្ថែម​ការ​វិនិយោគ​របស់​មហាសេដ្ឋី​កា​ណា​ដា Lawrence Stroll ។…

ជាមួយនឹង​ការ​ដាក់​បង្ហាញ​រថយន្ត​ម៉ាក Aston Martin DBX ក្រុមហ៊ុន​រថយន្ត​ប្រណីត​របស់​ចក្រភព​អង់គ្លេស​កំពុង​សង្ឃឹមថា នឹង​មាន​វាសនា​ខ្ពស់ អាច​ជួយ​បន្ថែម​ការ​វិនិយោគ​របស់​មហាសេដ្ឋី​កា​ណា​ដា Lawrence Stroll ។ មហាសេដ្ឋី​ដែល​ចូល​ចិត្ត​ទិញ Ferrari បុរាណ​ៗ​ទុក សព្វ​ថ្ងៃនេះ​មាន​ហ៊ុន​នៅ​ក្រុមហ៊ុន​ដូច​ជា Pierre Cardin, Ralph Lauren, Tommy Hilfiger, Asprey និង Garrard​។ នា​ពេល​ថ្មី​ៗ​នេះ លោក Stroll ក៏​បាន​ទិញ​ក្រុម Force India F1 មុន​ពេល​ប្តូរ​ឈ្មោះ​វា​ជា Racing Point​។ យោង​តាម​គេហទំព័រ RaceFans.net មហាសេដ្ឋី​រូប​នេះ​រៀបចំ​ការ​ដេញថ្លៃ​យ៉ាង​សកម្ម ដើម្បី​ទិញ​ភាគហ៊ុន​ដ៏​សំខាន់​មួយ​នៅ​ក្នុង​ក្រុមហ៊ុន Aston Martin ។

យោង​តាម​របាយការណ៍​បានអោយ​ដឹង​ថា ទំនាក់ទំនង​របស់ លោក Stroll ត្រូវ​បាន​បង្កើត​ឡើង​តាម​រយៈ​ការ​ប្រមូល​ទិញ​រថយន្ត​និង​ការ​ធ្វើ​ជំនួញ​ខាង​ជំនួញ​រថយន្ត ដែល​នាំ​ឱ្យ​គាត់​ដឹកនាំ​ក្រុមហ៊ុន​មួយ​ដែល​កំពុង​ព្យាយាម​ទិញ​ហ៊ុន​របស់ Aston Martin ។ បច្ចុប្បន្ន​ក្រុមហ៊ុន Aston មាន​តម្លៃ​ភាគហ៊ុន​ទាប​ជាង​ការ​រំពឹង​ទុក ប៉ុន្តែ​ក៏​រំពឹង​ថា​នឹង​មានការ​កើនឡើង​នៃ​ការ​លក់ ពី​រថយន្ត​ម៉ាក Aston Martin DBX SUV ផង​ដែរ​។

ឥឡូវនេះ​ភាគហ៊ុន​នៅ​ក្នុង​ក្រុមហ៊ុន​នេះ ត្រូវ​បាន​កាន់កាប់​ដោយ​មនុស្ស​និង​ក្រុម​ជា​ច្រើន ដែល​រួម​មាន​អតីត​ប្រធាន​ក្រុមហ៊ុន Aston Martin លោក David Richards, Daimler AG និង​ក្រុម​ភាគហ៊ុន​ឯកជន​ឯកជន​របស់​អ៊ី​តា​លី​។ ទោះ​យ៉ាងណា ភាគច្រើន​ត្រូវ​បាន​កាន់កាប់​ដោយ​ក្រុម​វិនិយោគ ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​គុយ​វ៉ែត​។

នៅ​ពេល​ដែល​ក្រុមហ៊ុន Aston Martin ត្រូវ​បាន​គេ​ដាក់​នៅ​លើ​ផ្សារ​ហ៊ុន​កាលពី​ឆ្នាំ​មុន ភាគហ៊ុន​នឹង​ត្រូវ​លក់​ក្នុង​តំលៃ​ប្រហែល ២៤​ដុល្លារ​នៅ​ពេល​ដាក់​ឱ្យ​ដំណើរការ ប៉ុន្តែ​បាន​ធ្លាក់​ចុះ​ដល់​ប្រហែល ៦.៥០​ដុល្លារ​ក្នុង​មួយ​ហ៊ុន​។ ក្រុមហ៊ុន​ក៏​បាន​រាយការណ៍​អំពី​ការ​ខាតបង់​ចំនួន ៨០ លាន​ផោន​ក្នុង​រយៈពេល ៦ ខែ​ដំបូង​នៃ​ឆ្នាំ ២០១៩ ដែល​ទាំង​អស់នេះ​បាន​ធ្វើ​ឱ្យ​យីហោ​នេះ​ស្ថិត​ក្នុង​ស្ថានភាព​អាច​នឹង​ត្រូវ​គេ​ទិញ​យក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ