ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​នាង អយ ប្រាប់​មូលហេតុ​មិន​ទាន់​បម្រើ​សិល្បៈ​សា​ជា​ថ្មី

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អតីត​តារា​កំប្លែង​ពោរពេញ​ដោយ​ទេព​កោសល្យ​អ្នក​នាង​អយ ដែល​បាត់​វត្តមាន​៦​ទៅ​៧​ឆ្នាំ​នោះ បាន​បង្ហាញ​វត្តមាន​គ្រប់​សកម្មភាព​សិល្បៈ​ដែល​មាន​ពិធី​ផ្សេង​ៗ​។ ដោយសារ​តែ មាន​ស្នាដៃ និង​ប្រវត្តិ​សិល្បៈ​កន្លង​មក មានការ​ស្នើ​សុំ​ពី​តារា​ជើង​ចាស់​មួយ​ចំនួន​ឱ្យ​អ្នក​នាង​អយ វិល​បក​ក្រោយ…

រាជធានី​ភ្នំពេញ ៖ អតីត​តារា​កំប្លែង​ពោរពេញ​ដោយ​ទេព​កោសល្យ​អ្នក​នាង​អយ ដែល​បាត់​វត្តមាន​៦​ទៅ​៧​ឆ្នាំ​នោះ បាន​បង្ហាញ​វត្តមាន​គ្រប់​សកម្មភាព​សិល្បៈ​ដែល​មាន​ពិធី​ផ្សេង​ៗ​។ ដោយសារ​តែ មាន​ស្នាដៃ និង​ប្រវត្តិ​សិល្បៈ​កន្លង​មក មានការ​ស្នើ​សុំ​ពី​តារា​ជើង​ចាស់​មួយ​ចំនួន​ឱ្យ​អ្នក​នាង​អយ វិល​បក​ក្រោយ ដោយសារ​តែ​ឃើញ​ពី​សមត្ថភាព មិន​ចង់ឱ្យ​បាត់​ឆ្ងាយ​។

គ្រាន់តែ​ឭ​ដំណឹង​អ្នកគាំទ្រ និង​អ្នកសិល្បៈ​ស្នើ​ឱ្ តារា​កំប្លែង អយ វិល​ចូល​សិល្បៈ បង្ក​ឱ្យ​សន្ទុះ​ចិត្ត​របស់​អ្នក​នាង​អយ សប្បាយចិត្ត​រហូត​ចង់​វិល​វិញ ប៉ុន្តែ​នៅ​មាន​កត្តា​មួយ​ចំនួន​មិន​ទាន់​អាច​ធ្វើ​ឱ្យ​អ្នក​នាង​អយ ច្បាម​ដូច​មុន​បាន ជា​ពិសេស​អ្នក​នាង​ត្រូវ​ពិគ្រោះ​ជាមួយ​គ្រួសារ​ជា​សំខាន់​សិន​។
អ្វី​ដែល​ទទួល​បាន​ក៏​លេច​ឭ​ថា ទាំង​នាយ​ក្រឹម និង​នាយ​កុយ សុទ្ធតែ​បង្ហាញ​ចេតនា​ទទួលយក​ជា​សមាជិក​ក្រុម ប្រសិនបើ អយ វិល​វិញ ហើយ​រឹតតែ​សប្បាយចិត្ត​។

ក្នុង​ជំនួប​ដោយ​ចៃដន្យ​មួយ​កាលពី​ពេល​ថ្មី​ៗ​នេះ អ្នក​នាង​អយ ដែល​មាន​សម្រស់​ស្រស់​ស្អាត សាច់​​.ស​​មាឌ​ទ្រ​លុត​ទ្រលន់ បានឱ្យ​ដឹង​ថា ចិត្ត​របស់​នាង​មិន​អាច​ចោល​សិល្បៈ​បាន​ឡើយ​។ នាង​ឆ្ងាយ​ពី​សិល្បៈ​ជិត​៧​ឆ្នាំ​មហា​សែន​នឹករលឹក រមែង​តាមដាន​សិល្បៈ​គ្រប់​កម្មវិធី​។

អ្នក​កំប្លែង​មាន​ប្រភព​ពី​ខេត្តតាកែវ រូប​នេះ​បន្ត​ថា នាង​សូម​ជម្រាប​តាម​ត្រង់​ទៅ​ចុះ កន្លង​មក​មាន​ខាង​បង​ក្រឹម និង​លោកពូ​កុយ ស្នើ​ឱ្យ​ចូល​ក្រុម​សម្តែង ដោយ​ឱ្យ​អ្នក​នា ពិភាក្សា​ជាមួយ​ស្វាមី ធ្វើ​បែប​ណា​ឱ្យ​បាន​លេង​កំប្លែង​វិញ​។ ប៉ុន្តែ​ប្រការ​នេះ​ស្ថិត​នៅ​លើ​ស្វាមី​នាង​ជា​អ្នក​សម្រេច ហើយ​រាល់​លើក​នាង​តែងតែ​សុំ​គាត់ ដោយ​គាត់​នៅ​ពុំ​ទាន់​អនុញ្ញាតិ​។ ដោយ​គោរព​ស្វាមី និង​មានកូន​នៅ​តូច​ពេក ទើប​នាង​នៅ​មិន​អាច​វិល​មក​ពេល​នេះ​ភ្លាម​ៗ​បាន​នោះ​ទេ ហើយ​ក៏​សប្បាយ​រីករាយ​ពេល​ស្វាមី​អនុញ្ញាត​ឱ្យ​ចូលរួម​កម្មវិធី​សិល្បៈ​នានា​នៃ​ពិធី​ផ្សេង​ៗ គឺថា សប្បាយចិត្ត ពេល​បាន​ជួបជុំ​អ្នកសិល្បៈ​ថ្មី​ចាស់​។

ស្រី​អយ​សន្យា​ថា មិន​បាត់​មុខ​សិល្បៈ​ទេ សង្ឃឹមថា​បងប្អូន​នៅ​គាំទ្រ អាច​វិល​មក​ច្រៀង​សម្តែង​កំប្លែង​វិញ ព្រោះ​អារម្មណ៍​នឹក និង​ស្តាយ​ការងារ គឺ​មិន​អាច​បំភ្លេច​បាន​ឡើយ​។

គួរ​រំលឹក​ថា អ្នក​នាង​អយ ជា​អតីត​សិស្សសាលា​វិចិត្រសិល្បៈ​ផ្នែក​ចាប៉ី និង​អា​យ៉ៃ ក្រោយមក​ក៏​ចូល​សិល្បៈ​កំប្លែង​ជាមួយ​នាយ​ក្រឹម រហូត​ល្បីល្បាញ​ពេញ​ពិភព​គុន​។ អ្នក​នាង​ក៏​ធ្លាប់​ប្រឡូក​សិល្បៈ​សម្តែង​ភាពយន្ត​បាន​ប៉ុន្មាន​រឿង និង​សម្តែង​នៅ​នាយ​សមុទ្រ​ដូច​ជា​បារាំង អូស្ត្រាលី​ជា​ដើម​។ សមត្ថភាព​កំប្លែង​របស់​ស្រី​អយ មហាជន​ចាត់​ទុក​ថា ជា​ជើង​ខ្លាំង​មួយ ក្នុង​ចំណោម​អ្នក​កំប្លែង​ស្រី​ល្បី​ដូច​ជា គ្រ​ត​, ខាត់ សុ​ឃី​ម​, កា​តុ និង​ប៉េងប៉ោង​ជាដើម​។ មក​ទល់​ពេល​នេះ អ្នក​នាង​មានកូន​២​នាក់ (​ស្រី​១ ប្រុស​១) ដោយ​រស់នៅ​ក្នុង​ជីវិត​សមរម្យ​នៃ​សង្គម​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ