ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Ford យក​កាក​កាហ្វេ​ពី McDonald’s ទៅ​ច្នៃ​ជា​គ្រឿង​រថយន្ត

4 ឆ្នាំ មុន

ក្រុមហ៊ុន Ford កំពុង​ព្យាយាម​ចូលរួម​ចំណែក ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ប្រែប្រួល​អាកាសធាតុ ដោយ​កែ​ច្នៃ​កាក​សំណល់​កាហ្វេ​ចាស់​ពី​ហាង McDonald’s ទៅ​ជា​គ្រឿងបន្លាស់​រថយន្ត​។ Ford បាន​និយាយ​ថា​ខ្លួន​នឹង​យក​កាក​សំណល់​អាហារ​ពី​ក្រុមហ៊ុន​យក្ស McDonald’s…

ក្រុមហ៊ុន Ford កំពុង​ព្យាយាម​ចូលរួម​ចំណែក ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ប្រែប្រួល​អាកាសធាតុ ដោយ​កែ​ច្នៃ​កាក​សំណល់​កាហ្វេ​ចាស់​ពី​ហាង McDonald’s ទៅ​ជា​គ្រឿងបន្លាស់​រថយន្ត​។ Ford បាន​និយាយ​ថា​ខ្លួន​នឹង​យក​កាក​សំណល់​អាហារ​ពី​ក្រុមហ៊ុន​យក្ស McDonald’s ដោយ​បង្វែរ​វា​ចេញពី​កន្លែង​ចាក់សំរាម ទៅ​មន្ទីរពិសោធន៍​របស់​ខ្លួន ដើម្បី​យក​ទៅ​ផលិត​ជា​ជីវ​ប្លា​ស្ទិ​ក​។ បន្ថែម​លើ​ការ​កាត់​បន្ថយ​កាក​សំណល់​អាហារ ការ​ប្រឹងប្រែង​នេះ​នឹង​ធ្វើ​ឱ្យ​គ្រឿងបន្លាស់​រថយន្ត​ស្រាល​ជាង​មុន ប្រើ​ប្រេង​តិច និង បញ្ចេញ​ឧស្ម័ន​កាបូ​និ​ច​ទាប​។

ឧស្សាហកម្ម​រថយន្ត​ស្ថិត​នៅ​ក្រោម​សម្ពាធ​យ៉ាង​ខ្លាំង ដើម្បី​កាត់​បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​និង​បង្កើន​ការ​ផលិត​យានយន្ត​អគ្គិសនី​។ ជាង​មួយ​ភាគ​បួន​នៃ​ការ​បំ​ភាយ​កាបូន​ទាំងអស់ គឺ​មក​ពី​វិស័យ​ដឹក​ជញ្ជូន​។ ក្រុមហ៊ុន Ford គឺជា​ក្រុមហ៊ុន​ផលិត​រថយន្ត​មួយ​ក្នុង​ចំណោម​ក្រុមហ៊ុន​ផលិត​រថយន្ត​ពិភពលោក​ចំនួន​បួន ដែល​បាន​គាំទ្រ​រដ្ឋបាល Trump ដោយ​ឈាន​ដល់​កិច្ចព្រមព្រៀង​ជាមួយ​រដ្ឋ​កាលី​ហ្វ័​រ​ញ៉ា ដើម្បី​បង្កើន​សេដ្ឋកិច្ច​ឥន្ធនៈ និង​កាត់​បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​ពី​យានយន្ត​ថ្មី​របស់​ពួក​គេ រហូត​ដល់​ឆ្នាំ ២០២៦​។

ជា​រៀង​រាល់​ឆ្នាំ កាហ្វេ​ឆុង​រាប់​លាន​ផោន ដែល​ជា​សំណល់​សំបក​កាហ្វេ​ក្រោយ​ពី​ការ​ឆុង ត្រូវ​បាន​គេ​យក​ទៅ​ធ្វើ​ជា​ធ្យូង​នៅ​អា​មេ​រិ​ក​ខាងជើង​។ ការ​រួម​គ្នា​រវាង​ក្រុមហ៊ុន Ford និង ហាង McDonald’s អាច​ជួយ​ធ្វើ​ឱ្យ​សំបក​កាហ្វេ​ទាំងនោះ អាច​មាន​ផលប្រយោជន៍​ជា​ការ​ផលិត​ទៅ​ជា​ធ្យូង​។ ក្រុមហ៊ុន​បាន​រក​ឃើញ​ថា សំបក​កាហ្វេ​អាច​បំ​លែង​ទៅ​ជា​សម្ភារៈ​ប្រើប្រាស់​បាន​យូរ ដើម្បី​ពង្រឹង​គ្រឿងបន្លាស់​យានយន្ត​មួយ​ចំនួន​។ ដោយ​កំ​ដៅ​សំបក​កាហ្វេ​ទៅ​សីតុណ្ហភាព​ខ្ពស់​នៅ​ក្រោម​អុក​ស៊ី​សែន​ទាប លាយ​វា​ជាមួយ​ផ្លា​ស្ទិ​ច និង​សារធាតុ​បន្ថែម​ផ្សេង​ទៀត គេ​អាច​ធ្វើ​ឱ្យ​វា​ក្លាយទៅជា​សម្ភារៈ​ផ្សេង​ៗ​។

គេ​នឹង​យក​វា​ទៅ​ធ្វើ​ជា​ចាន​ចង្កៀង​ខាង​មុខ និង ដាក់​នៅ​ផ្នែក​ខាងក្នុង​នៃ​រថយន្ត និង ក្រោម​កំ​បូល​ខាង​មុខ​។ ការ​បំពាក់​សារធាតុ​ពិសេស​នេះ គេ​អាច​ជួយ​កាត់​បន្ថយ​ទម្ងន់​បាន​២០% និង ចំណាយ​ថាមពល​ផលិត​តិច​ជាង​មុន ២៥%៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ