មែនហើយ បុរសៗគ្នាយើងដឹងហើយថា ការដែលកើតមុននៅលើមុខគឺជារឿងមួយគួរឲ្យអាម៉ាស និងធុញទ្រាន់ណាស់។ដូច្នេះក៏មិនមាននរណាពេញចិត្តនូវអាការៈស្នាមក្រហមៗ ជាំ ឬកើតមុនពេញមុខនោះទេ។ យ៉ាងណាមិញអ្នកជំនាញខាងសុខភាពស្បែកបានណែនាំនូវវិធីដោះស្រាយបញ្ហាមុខកើតមុនងាយៗមួយចំនួនដូចខាងក្រោមនេះ៖
១-លាងមុខយ៉ាងហោចណាស់ពីរដងក្នុងមួយថ្ងៃ ៖ ការលាងសម្អាតមុខមិនគ្រាន់តែអាចកំចាត់ធូលីដី និងភាពកខ្វក់ទេ តែវាក៏ជួយបង្កើនថាមពលដល់ស្បែកផងដែរ។ ចូរប្រើប្រាស់ផលិតផលលាងសម្អាតមុខដែលស័ក្តិសមនឹងប្រភេទស្បែកអ្នកជាទៀងទាត់។ ចូរចាំថា ផលិតផលដែលមានគ្រឿងផ្សំធម្មជាតិគឺអាចជួយប្រឆាំងនឹងជំងឺមុនបានល្អ និងមានប្រសិទ្ធភាព។
២-ប្រើឡាមកោពុកមាត់ដែលមានគុណភាព ៖ អ្នកគួរតែមានការថ្នាក់ថ្នមចំពោះពុកមាត់ផងតាមរយៈការប្រើឡាមកោពុកមាត់ដ៏ល្អ ជាមួយនឹងក្រែមកោពុកមាត់ផង។
៣-ញ៉ាំទឹកឲ្យបានច្រើន ៖ វិធីដ៏ល្អបំផុតដើម្បីថែរក្សាស្បែកុំឲ្យកើតមុននោះគឺ បង្គ្រប់ជាតិទឹកដល់ខ្លួនឯងឲ្យបានគ្រប់គ្រាន់។ វានឹងជួយច្រោះជាតិពុល ហើយក៏លាងសម្អាតស្បែកបានយ៉ាងល្អដែរ។
៤-កុំប៉ះមុននោះ ៖ មិនត្រូវប៉ះ ឬព្យាយាមញិចមុនឡើយ។ ការដែលស្ទាប់អង្អែល ឬញិចគ្រាន់តែធ្វើឲ្យមុននោះកាន់តែធ្ងន់ធ្ងរប៉ុណ្ណោះ ព្រោះវានឹងបន្សល់ជាស្នាមផ្លែនៅពេលក្រោយ (ប្រភពពី៖ Health.com.kh)៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ