ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ហា​ពងបែក​មាត់មែនទេ ព្យា​បាល​​ជា​មួយ​រូបមន្ត​បែប​ធម្មជាតិងាយៗ

4 ឆ្នាំ មុន

ពងបែក​មាត់ គឺជា​ដំបៅ​ដែល​ជា​ធម្មតា​លេចឡើង​លើ​អញ្ចាញធ្មេញ អណ្ដាត និង​កៀន​បបូរមាត់​។ ទោះជា​យ៉ាងណា​កុំ​បារម្ភ​ពេក​! ក៏​ព្រោះ​អ្នក​អាច​ដោះស្រាយ​បញ្ហា​ពងបែក​មាត់​បាន​យ៉ាង​ងាយ​ជាមួយ​រូបមន្ត​បែប​ធម្មជាតិ​។ ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​រូបមន្ត​ធម្មជាតិ​មួយ​ចំនួន​ព្យាបាល​អាកា​រៈ​ពងបែក​មាត់​ឆាប់រហ័ស ៖…

ពងបែក​មាត់ គឺជា​ដំបៅ​ដែល​ជា​ធម្មតា​លេចឡើង​លើ​អញ្ចាញធ្មេញ អណ្ដាត និង​កៀន​បបូរមាត់​។ ទោះជា​យ៉ាងណា​កុំ​បារម្ភ​ពេក​! ក៏​ព្រោះ​អ្នក​អាច​ដោះស្រាយ​បញ្ហា​ពងបែក​មាត់​បាន​យ៉ាង​ងាយ​ជាមួយ​រូបមន្ត​បែប​ធម្មជាតិ​។ ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​រូបមន្ត​ធម្មជាតិ​មួយ​ចំនួន​ព្យាបាល​អាកា​រៈ​ពងបែក​មាត់​ឆាប់រហ័ស ៖

១. ប្រេងដូង ៖ អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាបប្រេង​ដូង​លើ​ដំបៅ​ពងបែក​មាត់​ជា​ការ​ស្រេច​។ ហើយ​ក៏​កុំ​ភ្លេច​ព្យាយាម​ធ្វើ​យ៉ាងណា​លាបប្រេង​ដូង​ឱ្យ​ជាប់​នឹង​ដំបៅ​។

២. ទឹកឃ្មុំ ៖ ដំបូង​ត្រូវ​លាង​សម្អាត​មាត់ ឬ​ដំបៅ​ពងបែក​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហ​ៗ​សិន សឹម​លាប​ទឹកឃ្មុំ​ពីលើ​។ អនុវត្ត​ឱ្យ​បាន​ពី ២ ទៅ ៣ ដង​ក្នុង​មួយ​ថ្ងៃជា​ប្រចាំ​រហូត​សះស្បើយ​។

៣. ប្រទាល​កន្ទុយក្រពើ ៖ លាយ​សាច់​ប្រទាល​កន្ទុយក្រពើ​ជាមួយ​ទឹក រួច​ខ្ពុរមាត់​ជាមួយ​ទឹក​ល្បាយ​នេះ​។ អនុវត្ត​ឱ្យ​បាន ៣ ដង​ក្នុង​មួយ​ថ្ងៃជា​ប្រចាំ​។

៤. ទឹកអំបិល ៖ លាយ​អំបិល​មួយ​ចិ​ប​ក្នុង​ទឹក​ក្ដៅ​ឧណ្ហ​ៗ ១ កែវ​។ កូរ​ឱ្យ​សព្វ សឹម​ខ្ពុរមាត់​ជាមួយ​ទឹក​ល្បាយ​នេះ​។ អនុវត្ត​ឱ្យ​បាន​យ៉ាង​ហោច​ណាស់ ៣ ដង​ក្នុង​មួយ​ថ្ងៃជា​ប្រចាំ​។

៥. យ៉ា​អួរ ៖ វិធី​នេះ គឺ​ស្រួល​បំផុត​! ក៏​ព្រោះ​អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​ទទួលទាន​យ៉ា​អួរ​សុទ្ធ ១ ស្លាបព្រា​បាយ​ឱ្យ​បាន ៣ ដង​ក្នុង​មួយ​ថ្ងៃ​។ ដើម្បី​កាន់តែ​ឆាប់​ជា​សះស្បើយ​អ្នក​អាច​លាយ​យ៉ា​អួរ​ជាមួយ​ទឹកឃ្មុំ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ