ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សណ្ដែកកួរ​ ជួយ​បង្ការ​ជំងឺ​កា.ច​ៗ៤​ប្រភេទ ក្នុង​រដូវក្ដៅ

56 នាទី មុន

យោង​តាម​ការ​ចុះ​ផ្សាយ​ពី​ប្រភព​បរទេស ក្នុង​រដូវក្ដៅ​នេះ សណ្ដែកកួរ​មិន​ត្រឹមតែ​ជា​បន្លែ​ដែល​មាន​តម្លៃ​សមរម្យ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ថែម​ទាំង​ត្រូវ​បាន​គេ​ចាត់ទុកជា “​ស្ដេច​កាល់ស្យូម​” ដែល​មាន​បរិមាណ​សារធាតុចិញ្ចឹម​លើស​ពី​សណ្តែកសៀង និង​សាច់​មាន់​ទៅ​ទៀត​។

បន្លែ​នេះ​សម្បូរ​ទៅ​ដោយ​កាល់ស្យូម វីតាមីន K (​ជួយ​ឱ្យ​ឆ្អឹង​រឹង​មាំ​) ជាតិ​សរសៃ វីតាមីន C និង​ប៉ូ​តា​ស្យូ​ម ដែល​មាន​អត្ថប្រយោជន៍​ចម្បង ៤ យ៉ាង​៖ ជួយ​សម្រួល​ដល់​ប្រព័ន្ធ​រំលាយ​អាហារ ទប់ស្កាត់​អាការ​ទល់លាមក ជួយ​គ្រប់គ្រង​ទម្ងន់​ឱ្យ​មាន​សុខភាព​ល្អ ថែរក្សា​សុខភាព​បេះដូង​តាម​រយៈ​ការ​គ្រប់គ្រង​សម្ពាធ​ឈាម និង​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​ឱ្យ​រឹង​មាំ​។

ដើម្បី​ទទួល​បាន​សុវត្ថិភាព និង​រក្សា​គុណ​តម្លៃ​អាហារូបត្ថម្ភ​បាន​ពេញលេញ អ្នក​គួរ​ចម្អិន​បន្លែ​នេះ​ឱ្យ​ឆ្អិន​ល្អ​តាម​រយៈ​ការ​ស្ងោរ ឬ​ឆា​ជាមួយ​ខ្ទឹមស ប៉ុន្តែ​ត្រូវ​ចៀសវាង​ការ​ចម្អិន​យូរ​ពេក​ក្នុង​កម្ដៅ​ខ្លាំង​៕