ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ញ៉ាំ​ទំពាំង​ច្រើន ជួយ​ឱ្យ​សុខភាព​ល្អ និង​ខួរក្បាល​ឆ្លាត​វៃ​!

1 ខែ មុន

យោង​តាម​ការ​ចុះ​ផ្សាយ​ពី​ប្រភព​បរទេស ទំពាំង គឺជា​បន្លែ​ប្រចាំ​រដូវ​ផ្កា​រីក​ដែល​មាន​រសជាតិ​ឆ្ងាញ់ និង​ផ្ទុក​ទៅ​ដោយ​អត្ថប្រយោជន៍​សុខភាព​ដ៏​អស្ចារ្យ​។

ជា​ប្រភេទ​អាហារ​ដែល​មាន​កាឡូរី និង​ខ្លាញ់​ទាប តែ​សម្បូរ​ដោយ​ជាតិ​សរសៃ ទំពាំង​មាន​សមត្ថភាព​ជួយ​កាត់​បន្ថយ​ជាតិ​ខ្លាញ់​ក្នុង​ឈាម​ព្រមទាំង​ជួយ​សម្រួល​ដល់​ចលនា​ពោះវៀន និង​ការពារ​ការ​ទល់លាមក ដែល​ជា​ជម្រើស​ដ៏​ល្អ​សម្រាប់​អ្នក​ចង់​សម្រក​ទម្ងន់​។

លើស​ពី​នេះ ទំពាំង​សម្បូរ​ទៅ​ដោយ​សារធាតុចិញ្ចឹម​ដូច​ជា ស័ង្កសី សេ​លេ​ញ៉ូ​ម និង​អាស៊ីត​អា​មី​ណេ ដែល​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ជំរុញ​ការ​អភិវឌ្ឍ​ខួរក្បាល ពង្រឹង​ការ​ចង​ចាំ និង​ធ្វើ​ឱ្យ​ការ​គិត​កាន់តែ​រហ័សរហួន​។

ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​ពេញលេញ និង​សុវត្ថិភាព គួរ​ចង​ចាំ​ថា​ទំពាំង​មាន​ធាតុ​ត្រជាក់ ដូច្នេះ​មិន​គួរ​ទទួលទាន​ច្រើន​ពេក​ទេ ហើយ​ត្រូវ​តែ​ចម្អិន ឬ​ស្ងោរ​វា​ឱ្យ​ឆ្អិន​ល្អជា​មុន​សិន ដើម្បី​កាត់​បន្ថយ​អាស៊ីត​អុក​សា​លិ​ក ដែល​អាច​រារាំង​ការ​ស្រូប​យកជាតិ​កាល់ស្យូម​របស់​រាង​កាយ​។​៕