គ​ន្លឹះទាំង​៨ ​ថែរក្សា​សាច់ដុំ ក្រោយ​ហាត់ប្រាណ​រួច


ការ​ថែរក្សា​សាច់ដុំ​ក្រោយ​ហាត់ប្រាណ​រួច គឺ​ចាំបាច់​ណាស់​ដើម្បី​ចៀស​ផុត​បញ្ហា​ផ្សេង​ៗ ហើយ​ធ្វើ​ឱ្យ​សុខភាព និង​ការ​ហាត់​របស់​អ្នក​កាន់តែ​ល្អ​ជាង​មុន​។​ភាគច្រើន​នៃ​ពួក​យើង​ប្រហែលជា​មិន​បានដឹង​អំពី​គន្លឹះ​មួយ​ចំនួន​ដែល​សំខាន់​ចំពោះ​សុខភាព​សាច់ដុំ​ឡើយ​។ ដូច្នេះ​ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​គន្លឹះ​ងាយ​ៗ​ជួយ​ឱ្យ​សាច់ដុំ​ប្រសើរ​ឡើង​វិញ​ក្រោយ​ហាត់ប្រាណ​រួច ៖

១. គេង​ឱ្យ​បាន​ច្រើន​គ្រប់គ្រាន់ ៖ ក៏​ព្រោះ​ខណៈ​ពេល​គេង​រាង​កាយ​អាច​សំយោគ​ប្រូតេអ៊ីន​បាន​យ៉ាង​ប្រសើរ​។ ហើយ​ការ​សំយោគ​ប្រូតេអ៊ីន​ជា​អ្វីមួយ​ដែល​សាច់ដុំ​ត្រូវការ​បំផុត​។ ចូរ​គេង​ឱ្យ​បាន​ពី ៧ ទៅ ៨ ម៉ោង​ក្នុង​មួយ​យប់​។

២. ទទួលទាន​អាហារ​សម្រន់​សម្បូរ​ដោយ​ប្រូតេអ៊ីន​នៅ​មុន​ពេល​គេង ៖ ការ​ទទួលទាន​អាហារ​សម្រន់​ត្រឹមត្រូវ​ក៏​ជួយ​ឱ្យ​អ្នក​ឆាប់​គេង​លក់​ផង​ដែរ​។ ហើយ​អាហារ​សម្បូរ​ទៅ​ដោយ​ប្រូតេអ៊ីន គឺ​ចាំបាច់​សម្រាប់​សុខភាព​សាច់ដុំ​។ អ្នក​អាច​ទទួលទាន​ស៊ុត ឬ​យ៉ា​អួរ​។

៣. ទទួលទាន​ប្រូតេអ៊ីន​នៅ​ពេល​ព្រឹក ៖ ក្នុង​ចំណោម​អាហារ​ទាំង​បី​ពេល អាហារ​ពេល​ព្រឹក គឺ​សំខាន់​បំផុត​ជា​ពិសេស​នៅ​ពេល​អ្នក​កំពុង​ព្យាយាម​សម្រក​ទម្ងន់ ឬ​បង្កើន​ម៉ាស​សាច់ដុំ​។ ដូច​ដែល​បានដឹង​រួច​មក​ហើយ​ថា​រាង​កាយ​ជួសជុល​ខ្លួនឯង​នៅ​ពេល​យប់ ហេតុនេះ​វា​ត្រូវការ​ថាម​ពល​ច្រើន​នៅ​ព្រឹក​បន្ទាប់​។ ការ​ជ្រើសរើស​ទទួលទាន​អាហារ​ពេល​ព្រឹក​ដែល​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​ប្រូតេអ៊ីន​នឹង​ផ្ដល់​ឱ្យ​សាច់ដុំ​នូវ​អាស៊ីត​អា​មី​ណូ​សំខាន់​ៗ​ជួយ​ព​ន្លឿ​ន​ការ​ជា​សះស្បើយ​។

៤. ទទួលទាន​ទឹក​ផ្លែ​ឈើ​រី ១ កែវ ៖ ការ​ឈឺចាប់​សាច់ដុំ និង​ខ្លួនប្រាណ​អាច​កើត​មាន​ឡើង​ក្រោយ​ពេល​ធ្វើ​លំ​ហាត់ប្រាណ​។ ហើយ​វិធី​ដ៏​ប្រសើរ​បំផុត​ដើម្បី​បំបាត់​ការ​ឈឺចាប់ គឺ​ការ​ទទួលទាន​ទឹក​ផ្លែ​ឈើ​រី​មួយ​កែវ​។

៥. ទទួលទាន​ទឹកដោះគោ​សូកូឡា ៖ បរិមាណ​ខ្ពស់​នៃ​ប្រូតេអ៊ីន​ក្នុង​ទឹកដោះគោ​សូកូឡា​ជួយ​ព​ន្លឿ​ន​ការ​ជា​សះស្បើយ​ឡើង​វិញ​នៃ​សាច់ដុំ​ក្រោយ​ពេល​ហាត់ប្រាណ​។

៦. ម៉ាស្សា​ពេញ​ខ្លួនប្រាណ ៖ ការ​ម៉ាស្សា​មិន​ត្រឹមតែ​ជួយ​កាត់​បន្ថយ​ស្ត្រេ​ស​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ល្អ​សម្រាប់​សាច់ដុំ​ផង​ដែរ​។ នោះ​ក៏​ព្រោះតែ​ការ​ម៉ាស្សា​ជួយ​បន្ធូរ​សាច់ដុំ​ដែល​តឹង​ណែន និង​បង្កើន​ចរន្តឈាម​រត់ ហើយ​ជម្រុញ​ការ​បញ្ជូន​សារធាតុចិញ្ចឹម​ចាំបាច់ ក៏​ដូច​ជា​អុក​ស៊ី​សែន​ដែល​សាច់ដុំ​ត្រូវការ​។

៧. ទទួលទាន​ទឹក​ឱ្យ​បាន​ច្រើន​គ្រប់គ្រាន់ ៖ ការ​ហាត់ប្រាណ​អាច​នឹង​ធ្វើ​ឱ្យ​រាង​កាយ​ទាំង​មួល រួម​ទាំង​សាច់ដុំ​បាត់បង់​ជាតិ​ទឹក​។ ដូច្នេះ​ការ​ទទួលទាន​ទឹក​ឱ្យ​បាន​ច្រើន​គ្រប់គ្រាន់ គឺ​សំខាន់​ណាស់​។ ហើយ​ការ​ទទួលទាន​ទឹក​ធម្មតា គឺ​ប្រសើរ​ជាង​ភេសជ្ជៈ​កីឡា​ដែល​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​ស្ករ​និង​គ្រឿងផ្សំ​បន្ថែម​រសជាតិ​។

៨. ងូតទឹក​ត្រជាក់ ៖ ការ​ងូតទឹក​ត្រជាក់​រួច​អាច​ជួយ​សាច់ដុំ​ឱ្យ​ឆាប់​សះស្បើយ​ឡើង​វិញ​ឆាប់រហ័ស​។ នោះ​ក៏​ព្រោះតែ​ទឹក​ត្រជាក់​ជួយ​ទប់ទល់​នឹង​ការ​ឈឺចាប់​ហើម​សាច់ដុំ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

សុខភាព

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

០១:២០ | ក្នុងស្រុក

ក្រុមហ៊ុន​អ៊ិ​ន​ធើ ឡូ​ជី​ស្ទីក (​ខេ​ម​បូ​ឌា​) ជា​ក្រុមហ៊ុនមេ​នៃ​ធនាគារ​ឯកទេស​វី​ង នឹង​វិនិយោគ​ជាមួយ Camboticket ដើម្បី​ពង្រីក​អាជីវកម្ម​លក់​សំបុត្រ​អន​ឡាញ​នៅ​កម្ពុជា

០២:១៨ | ក្នុងស្រុក

ធនាគារ អេ​ស៊ី​លី​ដា បរិច្ចាគ​ថវិកា ៣០០០ លាន​រៀល ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​សកម្ម​ភាព​មនុស្សធម៌ និង​ការ​ទប់ស្កាត់​ការ​រីក​រាល​ដាល​ជំងឺ​កូ​វី​ដ​១៩

០២:០២ | ក្នុងស្រុក

JICA ចុះ​កិច្ចព្រមព្រៀង​លើ​ប្រាក់​កម្ចី ៥០​លាន​ដុល្លារ​អា​មេ​រិ​ក​ជាមួយ​ហត្ថា​កសិករ លីមីត​ធី​ត ដើម្បី​គាំទ្រ​សហ​គ្រាស​​​ខ្នាត​តូច​បំផុត ខ្នាត​តូច និង​មធ្យម​​​នៅ​កម្ពុជា

០៩:៤៥ | ក្នុងស្រុក

Metfone គាំទ្រ​ការ​សិក្សា​តាម​បណ្តាញ​​អន​ឡាញ​ដោយ​ផ្តល់​សេវា​អ៊ី​ន​ធើ​រ​​ណេ​ត​ដោយ​ឥត​គិតថ្លៃ និង​ការ​សិក្សា​​តាម​អ៊ី​ន​ធើ​រ​ណេ​ត​ផត​ថ​ល​ក្នុង​កំឡុង​​វីរុស Covid-19 កំពុង​រាតត្បាត​ខ្លាំង

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ