ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជ្រើសរើស​មនុស្ស​ខ្ជះខ្ជាយ​ធ្វើ​ជា​គូគាប់​នឹង​វិនាស

4 ឆ្នាំ មុន

ការ​សម្រេចចិត្ត​ជ្រើសរើស​យក​មនុស្ស​ប្រុស​ឬ​ស្រី​ម្នាក់​មក​ធ្វើ​ជា​ស្វាមី ឬ​ភរិយា​ពិតជា​រឿង​សំខាន់​ណាស់​នៅ​ក្នុង​ជីវិត​ជា​គ្រហស្ថ បើ​ជ្រើសរើស​ខុស បុគ្គល​នោះ​នឹង​ជួប​ប្រទះ​នូវ​ទុក្ខ​លំបាក​ទាំង​ផ្លូវចិត្ត ទាំង​ផ្លូវ​កាយ​ជា​ប្រាកដ ។ ប្រសិនបើ​បុគ្គល​ម្នាក់​ជ្រើសរើស​គូគាប់​ដែល​ជា​មនុស្ស​ល្ងង់ខ្លៅ ឬ​មនុស្ស​ខ្ជះខ្ជាយ បុគ្គល​នោះ​នឹង​រលាយ​បង់​ទាំង​ទ្រព្យសម្បត្តិ និង​កិត្តិយស…

ការ​សម្រេចចិត្ត​ជ្រើសរើស​យក​មនុស្ស​ប្រុស​ឬ​ស្រី​ម្នាក់​មក​ធ្វើ​ជា​ស្វាមី ឬ​ភរិយា​ពិតជា​រឿង​សំខាន់​ណាស់​នៅ​ក្នុង​ជីវិត​ជា​គ្រហស្ថ បើ​ជ្រើសរើស​ខុស បុគ្គល​នោះ​នឹង​ជួប​ប្រទះ​នូវ​ទុក្ខ​លំបាក​ទាំង​ផ្លូវចិត្ត ទាំង​ផ្លូវ​កាយ​ជា​ប្រាកដ ។

ប្រសិនបើ​បុគ្គល​ម្នាក់​ជ្រើសរើស​គូគាប់​ដែល​ជា​មនុស្ស​ល្ងង់ខ្លៅ ឬ​មនុស្ស​ខ្ជះខ្ជាយ បុគ្គល​នោះ​នឹង​រលាយ​បង់​ទាំង​ទ្រព្យសម្បត្តិ និង​កិត្តិយស ។

ពិត​ណាស់​ប្រពៃណី​ខ្មែរ និង​ប្រពៃណី​ជនជាតិ​មួយ​ចំនួន​នៅ​លើ​ពិភពលោក​នេះ​បាន​បណ្តោយ​ឲ្យ​ឪពុក​ម្តាយ ឬ​ចាស់ព្រឹទ្ធាចារ្យ​ជា​អ្នក​សម្រេចចិត្ត​ជំនួស​យុវជន​ក្នុង​ការ​ជ្រើសរើស​គូស្រករ ។ ការ​ធ្វើ​ដូច្នេះ​ក៏​មិនមែន​សុទ្ធតែ​បាន​ផល​ល្អ​គ្រប់​គូជីវិត​នោះ​ដែរ ។

ហេតុ​ដូច្នេះ​ជន​ជា​បណ្ឌិត​គួរ​ចៀសវាង​ការ​សម្រេចចិត្ត​ជ្រើសរើស​យក​មនុស្ស​ប្រុស​ឬ​មនុស្ស​ស្រី​ខ្ជះខ្ជាយ​មក​ធ្វើ​ជា​គូគាប់ ជា​ប្រមុខ​នៃ​សេចក្តី​វិនាស ។ ដោយសាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ