ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​វាតទី​របស់​ណា​ប៉ូ​ឡេ​អុង​ធ្វើ​អោយ​ប្រទេស​អឺរ៉ុប​មិន​អាច​នៅ​ស្ងៀម​បាន

4 ឆ្នាំ មុន

ទោះបីជា​យ៉ាងណា​ក្តី​គោលបំណង​របស់​ណា​ប៉ូ​ឡេ​អុង ដើម្បី​បង្កើត​ចក្រភព​នៅ​បរទេស​ទទួល​បាន​ជ័យ​ជំនះ​ស្តួចស្តើង​ណាស់​នៅ​លើ​កោះ​ដូ​មី​នី​ក ក្នុង​តំបន់​កា​រ៉ា​ស៊ី​ប​កងទ័ព​របស់​គាត់​កើត​ជំងឺ​គ្រុន​លឿង និង​ទទួល​ការ​វាយប្រហារ​ពី​មេដឹកនាំ​ហៃ​ទី​ស្បែក​ខ្មៅ​ទូ​សេន​ពូ​វែ​រ​ទៀ ។ ឯ​ផែនការ​របស់​គាត់​ដើម្បី​បន្តសកម្មភាព​បារាំង​នៅ​ទឹកដី​អេ​ហ្សី​ប​និង​មហាសមុទ្រ​ឥណ្ឌា​ក៍​ជួប​បរាជ័យ​ដែរ ។ គាត់​បាន បោះបង់​សុ​បិ​ន្ត​ចង់​បង្កើត​ចក្រភព​បារាំ​ថ​នៅ​អា​មេ​រិច​ហើយ​ទីបំផុត​លក់​ទឹកដី​ល្វី​ស​ស៊ៀ​ណា​ដ៏​ធំ​ល្វឹង ល្វើយ​ទៅ​ឲ្យ​អា​មេ​រិច​ក្នុង​ឆ្នាំ​១៨០៣​ក្នុង​តម្លៃ​១៥​លាន​ដុល្លារ​ប៉ុណ្ណោះ…

ទោះបីជា​យ៉ាងណា​ក្តី​គោលបំណង​របស់​ណា​ប៉ូ​ឡេ​អុង ដើម្បី​បង្កើត​ចក្រភព​នៅ​បរទេស​ទទួល​បាន​ជ័យ​ជំនះ​ស្តួចស្តើង​ណាស់​នៅ​លើ​កោះ​ដូ​មី​នី​ក ក្នុង​តំបន់​កា​រ៉ា​ស៊ី​ប​កងទ័ព​របស់​គាត់​កើត​ជំងឺ​គ្រុន​លឿង និង​ទទួល​ការ​វាយប្រហារ​ពី​មេដឹកនាំ​ហៃ​ទី​ស្បែក​ខ្មៅ​ទូ​សេន​ពូ​វែ​រ​ទៀ ។ ឯ​ផែនការ​របស់​គាត់​ដើម្បី​បន្តសកម្មភាព​បារាំង​នៅ​ទឹកដី​អេ​ហ្សី​ប​និង​មហាសមុទ្រ​ឥណ្ឌា​ក៍​ជួប​បរាជ័យ​ដែរ ។ គាត់​បាន
បោះបង់​សុ​បិ​ន្ត​ចង់​បង្កើត​ចក្រភព​បារាំ​ថ​នៅ​អា​មេ​រិច​ហើយ​ទីបំផុត​លក់​ទឹកដី​ល្វី​ស​ស៊ៀ​ណា​ដ៏​ធំ​ល្វឹង ល្វើយ​ទៅ​ឲ្យ​អា​មេ​រិច​ក្នុង​ឆ្នាំ​១៨០៣​ក្នុង​តម្លៃ​១៥​លាន​ដុល្លារ​ប៉ុណ្ណោះ ។

ការ​វាតទី​របស់​ណា​ប៉ូ​ឡេ​អុង​ធ្វើ​អោយ​ប្រទេស​អឺរ៉ុប​មិន​អាច​នៅ​ស្ងៀម​បាន
ទន្ទឹម​ពេល​ជាមួយ​គ្នា​នោះ​ប្រទេស​អឺរ៉ុប​ដទៃ​ទៀត​កាន់តែ​មិន​អាច​នៅ​ស្ងៀម​បាន​ចំពោះ​មហិច្ឆតា​របស់​ណា​ប៉ូ​លេ​អុង ។ ជា​ពិសេស​ចក្រភព​អង់គ្លេស​បាន​យល់​ថា ខ្លួន​មានការ​លំបាក​ក្នុង​ការ​ធ្វើ​ជំនួញជាមួយ​ប្រទេស​អឺរ៉ុប ក្នុង​ខណៈ​ដែល​បារាំង​កាន់កាប់​បណ្តោយ​ឆ្នេរសមុទ្រ​អា​ត្ល​ង់​ទិច​ពី​បែ​ល​ហ្សិ​ច​ទៅ​អ៊ី​តា​លី​ខាងជើង ។ មិនយូរ​ប៉ុន្មាន ក្រោយមក​មេដឹកនាំ​អូ​ទ្រី​ស​និង​រុ​ស្សី​បាន​រួម​ជាមួយ​អង់គ្លេស​ហើយ​ក្រោយមក​ទៀត​ជាមួយ​រាជាណាចក្រ​ព្រុ​ស្សា​ដើម្បី​ប្រឆាំង​នឹង​ការ​វាតទី​របស់​បារាំង ។ នៅ​ពេលដែល​អូ​ទ្រី​ស​ប្រកាសសង្គ្រាម​ណា​ប៉ូ​លេ​អុង​មាន​កំហឹង​សារ​ជា​ថ្មី ។ កងទ័ព​របស់​គាត់​បាន​កំទេច​ពួក អូ​ទ្រី​ស​នៅ​ទីក្រុង​អ៊ូ​លឹ​ម​ហើយ​ក្រោយមក​ទៀត​បំផ្លាញ​កំលាំង​រួម​រវាង​អូ​ទ្រី​ស​និង​រុ​ស្សី​នៅ​អូ​ស្ទឹ​លី​ត ។

យោង​ទៅ​តាម​អ្នកប្រវត្តិសាស្ត្រ​វា​គឺជា​ជ័យ​ជំនះ​ដ៏​ធំធេង​ជាងគេ​បំផុត​របស់​ណា​ប៉ូ​លេ​អុង ។ សំរាប់​អ្នកដឹកនាំ​មួយ​ចំនួន​ប្រហែលជា​នឹង​ឈ្លក់​វង្វេង​នឹង​ជ័យ​ជំនះ​បែប​នេះ​ជា​មិន​ខាន​ប៉ុន្តែ ចំពោះ
ណា​ប៉ូ​ឡេ​អុង​គាត់​ក៏​បាន​ទៅ​ប្រជុំ​ជាមួយ​ស្តេច​ត្យា​រអា​ឡិច​សង់​ឌ័​រ​ទី​១​របស់​រុ​ស្សី ។ មេដឹកនាំ​ទាំង​ពីរបាន​ឯកភាព​គ្នា​បែងចែក​ការ​គ្រប់គ្រង​ទ្វីបអឺរ៉ុប​ដោយ​រុ​ស្សី​ត្រួតត្រា​ដែនដី​អឺរ៉ុប​ខាងកើត​ហើយ​បារាំង​គ្រប់គ្រង​នៅ​ភាគ​ខាងលិច ។ តែ​ទោះជា​យ៉ាង​ក្តី​ឧត្តមសេនីយ៍​អង់គ្លេស​ហូ​រ៉ា​ត្យូ​ណែ​ល​សុ​ន​បាន​ធ្វើ​ឲ្យ​ផែនការ​របស់​ណា​ប៉ូ​ឡេ អុង​ជួប​មហន្តរាយ​ជា​ថ្មី​ម្តងទៀត ។ នៅ​ក្នុង​ចម្បាំង​ផ្លូវទឹក​នៅ​សមុទ្រ​អា​ត្ល​ង់​ទិច​ជិត​ជ្រោយ Trafalgar ប្រទេស​អេ​ស្ប៉ា​ញ​ណែ​ល​សុ​ន​បាន​បាត់បង់​ជីវិត​ប៉ុន្តែ​ពួក​អង់គ្លេស​ស្ទើរ​បំផ្លាញ​កងកម្លាំង​ជើង​ទឹក​បារាំង​ទាំងស្រុង ។ ដោយ​ពុំ​បាន​កាប់​កាន់​ដែនសមុទ្រ​ណា​ប៉ូ​លេ​អុង​បាន​បាត់បង់​អស់​រាល់​ក្តី​សង្ឃឹម​ក្នុង ការ​ចូល​កាន់កាប់​បណ្តា​កោះ​របស់​អង់គ្លេស ។

ដូច្នេះ Trafalgar ក៏​បាន​ក្លាយទៅជា​ចម្បាំង​ប្រវត្តិសាស្ត្រ​ដ៏​ធំ​បំផុត​មួយ ។ ដោយ​មិន​អាច​ឈ្លា​ន
ពាន​អង់គ្លេស​បាន​ណា​ប៉ូ​លេ​អុង​បាន​បង្កើត “​ប្រព័ន្ធ​ទ្វីប​” ដើម្បី​រាំង​ខ្ទង់​ពាណិជ្ជកម្ម​រវាង​អង់គ្លេស​និងទ្វីបអឺរ៉ុប ។ នៅ​ពេល​ដែល​ព័រ​ទុ​ហ្គា​ល់​និង​អេ​ស្ប៉ា​ញ​បដិសេធ​មិន​សហការ​ជាមួយ​គាត់​ក្នុង​ការ​រាំង​ខ្ទប់នេះ​គាត់​ខ្លួនឯង​ផ្ទាល់​បាន​ដឹកនាំ​ទ័ព​បារាំង​ចូលលុក​លុយ​កាន់កាប់​ប្រទេស​ទាំងនេះ ។ ភ្លាម​បន្ទាប់​ពីគាត់​វិល​ត្រលប់​មក កាន់​បារាំង​វិញ​ការ​បះបោរ​ជា​ចំហរ​បាន​ផ្ទុះ​ឡើង​ប្រឆាំង​ការ​កាន់កាប់​របស់​កងកម្លាំង​បារាំង ។ ដោយ​មាន​ជំនួយ​ពី​កងទ័ព​អង់គ្លេស​ដែល​ដឹកនាំ​ដោយ​ឌុ​ច​វេ​លីង​ថុ​ន ព័រ​ទុ​យ​ហ្គា​ល់​និង អេ​ស្ប៉ា​ញ​បាន​ធ្វើ​ឲ្យ​កងទ័ព​បារាំង​ជួប​ប្រទះ​បរាជ័យ​ធ្ងន់ធ្ងរ ។

ទី​បញ្ចប់​កងកម្លាំង​បារាំង​ត្រូវ​បាន​គេ​បង្ខំ​ឲ្យ​ចាក​ចេញពី​ឧបទ្វីប​អ៊ី​បេ​រី ។ សង្គ្រាម​ឧបទ្វីប​បាន​ស្តែង​ជា​ការ​បរាជ័យ​មួយ ។ ទោះបីជា​គាត់បរាជ័យ​នៅ​អេ​ស្ប៉ា​ញ​ណា​ប៉ូ​លេ​អុង​នៅ​តែ​មាន​លទ្ធភាព​បង្កើត​ចក្រភព​ដ៏​ធំ​មួយ​នៅ​អឺរ៉ុប ។ អ្វី​ដែល​គាត់​សង្ឃឹម​នៅ​ពេល​នោះ​គឺ​ធ្វើ​យ៉ាងណា​ឲ្យ​ចក្រភព​នោះ​មានជីវិត​ជា​អ​ច្ត្រៃ​យ៍​តាម​រយៈ​ការ​ផ្ទេរ​ការកាន់កាប់​ទៅ​ឲ្យ​កូនចៅ​ជំនាន់​ក្រោយ​របស់​គាត់​ផ្ទាល់ ។

ណា​ប៉ូ​ឡេ​អុង​ជួប​ប្រទះ​បរាជ័យ​ធ្ងន់ធ្ងរ

នៅ​ពេល​អាយុ​៤០​ឆ្នាំ​ដោយ​គ្មាន​កូនប្រុស​នោះ គាត់​បាន​លែងលះ​ប្រពន្ធ​របស់​គាត់​ហ្សូ​សេហ្វី​ន​ហើយ​ក្នុង​ឆ្នាំ​១៨១០​គាត់​បាន​រៀប​ការ​ជាមួយ​ម៉ា​រី​ល្វី​ស​អាយុ​១៨​ឆ្នាំ​ដែល​ជា​បុត្រី​របស់​ស្តេច​អូ​ទ្រី​ស ។ រឿងនេះនឹងមានផ្សាយជូននៅវគ្គបន្តទៀត ៕

បញ្ជាក់៖ វគ្គទី១ ណា​ប៉ូ​ឡេ​អុង អធិរាជ​បារាំង​ប្រកបដោយ​មហិច្ឆតា

វគ្គទី២ ណា​ប៉ូ​ឡេ​អុង អធិរាជ​បារាំង​ប្រកបដោយ​មហិច្ឆតា

វគ្គទី៣ ណា​ប៉ូ​ឡេ​អុង​ធ្វើ​រដ្ឋប្រហារ​និង​បង្កើត​រដ្ឋាភិបាល​ថ្មី

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ