ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អ្នក​គួរតែ​​ដឹងពីអាកា​រៈកើត​ញឹក​ញាប់​បំផុត​​របស់​មហារីក​សួត​

4 ឆ្នាំ មុន

ជំងឺមហារីក​សួត​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ជំងឺមហារីក​ដែល​កើត​មាន​ជា​ញឹកញាប់​បំផុត និង​ធ្ងន់ធ្ងរ ហើយ​កើតឡើង​លើ​មនុស្ស​ចាស់​អាយុ​ចាប់ពី ៧០​ឆ្នាំ​ឡើង​ទៅ​។​ចំពោះ​មនុស្ស​អាយុ​តិច​ជាង ៤០​ឆ្នាំ​ក៏​មាន​ដែរ គ្រាន់តែ​មាន​ចំនួន​តិចតួច​។ ការ​ជក់បារី​គឺជា​មូលហេតុ​ស្ទើ​តែ ៩០​ភាគរយ​ទៅ​ហើយ​របស់​ជំងឺមហារីក​សួត​នេះ ប៉ុន្តែ​អ្នក​មិន​ជក់បារី​ក៏​អាច​កើត​ជំងឺ​នេះ​បាន​ដែរ​។ ជំងឺមហារីក​សួត​ច្រើន​តែ​មិន​បង្ក​ជា​រោគ​សញ្ញា​នៅ​ដំណាក់កាល​ដំបូង​ឡើយ…

ជំងឺមហារីក​សួត​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ជំងឺមហារីក​ដែល​កើត​មាន​ជា​ញឹកញាប់​បំផុត និង​ធ្ងន់ធ្ងរ ហើយ​កើតឡើង​លើ​មនុស្ស​ចាស់​អាយុ​ចាប់ពី ៧០​ឆ្នាំ​ឡើង​ទៅ​។​ចំពោះ​មនុស្ស​អាយុ​តិច​ជាង ៤០​ឆ្នាំ​ក៏​មាន​ដែរ គ្រាន់តែ​មាន​ចំនួន​តិចតួច​។ ការ​ជក់បារី​គឺជា​មូលហេតុ​ស្ទើ​តែ ៩០​ភាគរយ​ទៅ​ហើយ​របស់​ជំងឺមហារីក​សួត​នេះ ប៉ុន្តែ​អ្នក​មិន​ជក់បារី​ក៏​អាច​កើត​ជំងឺ​នេះ​បាន​ដែរ​។

ជំងឺមហារីក​សួត​ច្រើន​តែ​មិន​បង្ក​ជា​រោគ​សញ្ញា​នៅ​ដំណាក់កាល​ដំបូង​ឡើយ ហើយ​ក៏​អាច​ត្រូវការ​ស៊ីពេល​ច្រើន​ឆ្នាំ​ដែរ​ទើប​ដឹង​។ នៅ​ពេល​រោគ​សញ្ញា​បង្ហាញខ្លួន វា​ច្រើន​តែ​បញ្ជាក់​ថា ជំងឺ​នេះ​ស្ថិត​ក្នុង​ដំណាក់កាល​ធ្ងន់ធ្ងរ ឬ​អាច​និយាយ​ថា​រាលដាល​ទៅ​កន្លែង​ផ្សេង ឬ​សរីរាង្គ​ណា​ផ្សេង​បាន​ទៅ​ហើយ​។ យ៉ាងណាមិញ អាកា​រៈ​របស់​ជំងឺមហារីក​សួត​ច្រើន​តែ​កើតជា​ញឹកញាប់​បំផុត​នោះ​មាន​ដូច​ជា​៖

១-ការ​ក្អក​រ៉ាំរ៉ៃ​ដែល​មិន​ព្រម​បាត់​ទៅ​វិញ​ក្នុង​រយៈពេល ២ ទៅ​៣​ស​ប្តា​ហ៍ ឬ​កាន់តែ​ធ្ងន់​ទៅ​ៗ​។ ការ​ក្អក​នេះ​នឹង​ធ្វើ​ឲ្យ​ឈឺទ្រូង​ដែរ​។
២- ក្អក​ធ្លាក់ឈាម
៣- ពិបាក​ដកដង្ហើម និង​ដកដង្ហើម​លឺ​សូរដូច​ហួច ឬ​តឹង​ក្នុង​ទ្រូង
៤- មុខ ដៃ និង​ក​ទៅ​ជា​ហើម និង​សម្លេង​ទៅ​ជា​ការ​ស្អក​ច្រើន
៥- ឧស្សាហ៍​មាន​ជំងឺ ដោយសារ​តែ​ប្រព័ន្ធ​ភាពស៊ាំ​ចុះ​ខ្សោយ​។ ជំងឺ​ដែល​អាច​កើ​មាន​ដូច​ជា រលាក​ទងសួត ឬ​រលាក​សួត​ម្តង​ហើយ​ម្តងទៀត​។

អាកា​រៈញឹក​ញាប់​ផ្សេង​ៗ​ទៀត​ដែល​កើត​មាននៅ​ដំណាក់កាល​ធ្ងន់ធ្ងរ​មាន​ដូច​ជា​៖
១-ឈឺ​ក្នុង​ឆ្អឹង ដែល​ជា​សញ្ញា​បញ្ជាក់​ថា​មហារីក​រាលដាល​ដល់​ឆ្អឹង​ហើយ
២- មាន​រោគ​សញ្ញា​សរសៃប្រសាទ​ដូច​ជា ឈឺក្បាល វិលមុខ ប្រកាច់ អាកប្បកិរិយា​ប្រែប្រួល និង​ស្ពឹក​នៅ​ដៃ និង​ជើ
៣- ហើម​រាង​កាយ

រោគ​សញ្ញា​ភាគច្រើន​ដែល​បាន​លើក​ឡើង​ខាងលើ​នេះ​អាច​បង្ក​ឡើង​ដោយ​ជំងឺ​ណា​ផ្សេង​ក្រៅពី​មហារីក​សួត​ដែរ​។ សម្រាប់​ការ​កំណត់​រោគវិនិច្ឆ័យ​បាន​ទាន់​ពេលវេលា និង​ព្យាបាល​បាន​លឿន​អាច​នឹង​ជួយ​ឲ្យ​លទ្ធផល​ល្អ​ជាង​យឺត​ពេល ដូច្នេះ​យក​ល្អ​គួរតែ​ស្វែង​ការពិគ្រោះ​ជំងឺ​ឲ្យ​បាន​លឿន​បំផុត​តាមតែ​អាច​ធ្វើ​ទៅ​បាន​បើសិនជា​សម្គាល់​ឃើញ​សញ្ញា​ដូច​បាន​រៀបរាប់​ខាងលើ​នេះ​ហើយ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ