ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រោះតែ​ការ​ប្រកាន់​មាំ​ហ្នឹងហើយ​ទើប​បានជា​…

4 ឆ្នាំ មុន

អ្នក​ទស្សនវិជ្ជា​ព្រះពុទ្ធ​សាសនា​បាន​ទាញ​យក​ហេតុ​ដែល​នាំ​ឱ្យ​កើតមានសេចក្តី​ទុក្ខម​កអាង​យ៉ាងនេះ​ថា សេចក្តី​ទុក្ខ​របស់​សត្វលោក​កើតមក​អំពី​យើង​នៅ​មាន​ឧបាទាន គឺ​សេចក្តី​ប្រកាន់​មាំ សេចក្តី​ថ្នាំងថ្នាក់​ចិត្ត​មិនមែន​មាន​តែ​សភាវ​ទុក្ខ​ប៉ុណ្ណឹង​ទេ គឺ​នៅ​មាន​សេចក្តី​ទុក្ខ​ច្រើន​បែប​ច្រើន​យ៉ាង​ទៀត ដែល​បាន​ចូល​មក​បន្ថែម​លើស​ភាវ​ទុក្ខ​នេះ​ឱ្យទៅ​ជា​ទុក្ខ​ដ៏​ខ្លាំងក្លា​តាម​ផ្លូវ​កាយ ។ តាម​ធម្មតា​មនុស្ស​យើង​ចេះ​តែ​ប្រកាន់​មាំ ជម្នះ​មិន​ព្រម​ទទួលយក​បច្ច័យ​ដែល​បាន​តាក់តែង​មក​គឺ​ចេះ​តែ​មាន​ឧបាទាន ប្រកាន់…

អ្នក​ទស្សនវិជ្ជា​ព្រះពុទ្ធ​សាសនា​បាន​ទាញ​យក​ហេតុ​ដែល​នាំ​ឱ្យ​កើតមានសេចក្តី​ទុក្ខម​កអាង​យ៉ាងនេះ​ថា សេចក្តី​ទុក្ខ​របស់​សត្វលោក​កើតមក​អំពី​យើង​នៅ​មាន​ឧបាទាន គឺ​សេចក្តី​ប្រកាន់​មាំ សេចក្តី​ថ្នាំងថ្នាក់​ចិត្ត​មិនមែន​មាន​តែ​សភាវ​ទុក្ខ​ប៉ុណ្ណឹង​ទេ គឺ​នៅ​មាន​សេចក្តី​ទុក្ខ​ច្រើន​បែប​ច្រើន​យ៉ាង​ទៀត ដែល​បាន​ចូល​មក​បន្ថែម​លើស​ភាវ​ទុក្ខ​នេះ​ឱ្យទៅ​ជា​ទុក្ខ​ដ៏​ខ្លាំងក្លា​តាម​ផ្លូវ​កាយ ។

តាម​ធម្មតា​មនុស្ស​យើង​ចេះ​តែ​ប្រកាន់​មាំ ជម្នះ​មិន​ព្រម​ទទួលយក​បច្ច័យ​ដែល​បាន​តាក់តែង​មក​គឺ​ចេះ​តែ​មាន​ឧបាទាន ប្រកាន់ ថ្នាំងថ្នាក់​ដោយ​ប្រការ​ផ្សេង​ៗ​ទើប​ទៅ​ជា​រឿង​ភ័យ​ខ្លាច​ចាស់ មិន​ចង់​ចាស់ ព្រោះ​ចាស់​ទៅ​វា​ត្រូវ​អស់​ស្អាត អស់​សង្ហា ដូច្នេះ​សេចក្តី​ទុក្ខ​ក៏​កើតឡើង​ភ្លាម​ទាន់​ពេលវេលា ។

តែបើ​បុគ្គល​មិន​មាន​ឧបាទាន​ទេ សេចក្តី​ទុក្ខ​ក៏​នៅ​ត្រឹមតែ​ជាស​ភាវ​ទុក្ខ​សុទ្ធ​ៗ​ប៉ុណ្ណោះ ដូច​ជាស​ភាព​ចាស់ជរា​ជាដើម បើ​ព្រមឱ្យ​ចាស់​ទៅ​តាម​ធម្មតា​របស់​សង្ខារ ក៏​ជា​រឿង​ធម្មតា​នៃ​ការ​ចាស់ជរា មិន​មានរឿង​អ្វី​ដែល​ត្រូវ​កើតទុក្ខ​តាម​ផ្លូវចិត្ត​ឡើយ ។ ដោយសាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ