ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទេស​កម្ពុជា បន្ត​រង​ភាព​ចុះ​ត្រជាក់​ពី​ចាប់​ពី​ថ្ងៃ​ទី​១០ ដល់​ថ្ងៃ​១៦ ខែធ្នូ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធន​ធា​ទឹក និង​ឧតុនិយម​បាន​ឲ្យ​ដឹង​ថា ចាប់ពី​ថ្ងៃ​ទី​១០ ដល់​ថ្ងៃ​ទី​១៦ ខែធ្នូ ប្រទេស​កម្ពុជា​នឹង​បន្ត​ទទួល​ភាព​ត្រជាក់​ចាប់ពី​១៧​ដល់​១៩​អង្សា​សេ​។ នេះ​បើ​យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធាន​ទឹកបាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៩ ខែធ្នូ…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធន​ធា​ទឹក និង​ឧតុនិយម​បាន​ឲ្យ​ដឹង​ថា ចាប់ពី​ថ្ងៃ​ទី​១០ ដល់​ថ្ងៃ​ទី​១៦ ខែធ្នូ ប្រទេស​កម្ពុជា​នឹង​បន្ត​ទទួល​ភាព​ត្រជាក់​ចាប់ពី​១៧​ដល់​១៩​អង្សា​សេ​។

នេះ​បើ​យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធាន​ទឹកបាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៩ ខែធ្នូ ឆ្នាំ​២០១៩ ស្ដី​ពី​ស្ថានភាព​ធាតុអាកាស ចាប់ពី​ថ្ងៃ​ទី​១០ ដល់​ថ្ងៃ​ទី​១៦ ខែធ្នូ ឆ្នាំ​២០១៩ លើក​ឡើង​ថា តាម​រយៈ​ការ​តាម​ស្ថានភាព​ធាតុអាកាស​ជាប់​បន្ត សង្កេត​ឃើញ​ថា ចាប់ពី​ថ្ងៃ​ទី​១០ ខែធ្នូ ឆ្នាំ​២០១៩ ឥទ្ធិពល​ជ្រលង​សម្ពាធ​ខ្ពស់​ដែល​បាន​គ្រប់​ដណ្តប់​លើ​កម្ពុជា​នោះ នឹង​ចុះ ថមថយ​ដោយ​រំកិល​ឡើង​លើ​ទៅ​ជា​លំដាប់ ។

ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​បន្ត​ថា ស្ថានភាព​បែប​នេះ ធ្វើ​ឲ្យ​ធាតុអាកាស​នៅ​កម្ពុជា ចាប់ពី​ថ្ងៃ​ទី​១០ -១៣ ខែធ្នូ ឆ្នាំ​២០១៩ នៅ​ខេត្តឧត្តរមានជ័យ ព្រះ​វិហារ ស្ទឹង​ត្រែង រតនគិរី មណ្ឌលគិរី និង​ខេត្ត​ប៉ៃលិន សីតុណ្ហភាព​អប្បបរមា មាន​ពី ១៧-១៩ °C និង​សីតុណ្ហភាព​ប​អតិបរមា មាន​ពី ២៤-២៦ °C ។

នៅ​ខេត្តបន្ទាយមានជ័យ សៀមរាប បាត់ដំបង កំពង់ធំ ពោធិ៍សាត់ ក្រចេះ និង​ខេត្តកោះកុង​សីតុណ្ហភាព​អប្បបរមា​មាន​ពី ១៩ -២១ °C និង​សីតុណ្ហភាព​អតិបរមា​មាន​ពី ២៥-២៧ °C​។

នៅ​ខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង កណ្តាល ព្រៃវែង ស្វាយ​រៀង កំពង់ចាម ត្បូងឃ្មុំ និង​រាជធានី​ភ្នំពេញ សីតុណ្ហភាព​អប្បបរមា មាន​ពី ២០-២២°C សីតុណ្ហភាព​អតិបរមា មាន​ពី ២៧-២៩ °C​។

នៅ​ខេត្តតាកែវ កែប កំពត និង​ខេត្ត​ព្រះ​សីហ​នុ សីតុណ្ហភាព​អប្បបរមា មាន​ពី ២២ -២៤ °C និង​សីតុណ្ហភាព​អតិបរមា មាន​ពី ២៨-៣០ °C​។

ក្រសួង​ធនធានទឹក និង​ឧតុនិយម ក៏​បាន​ឲ្យ​ដឹង​ទៀត​ថា ចាប់ពី​ថ្ងៃ​ទី ១៤-១៦ ខែធ្នូ ឆ្នាំ ២០១៩ នៅ​បណ្តា​ខេត្ត​ជាប់​ក្បែរ​តំបន់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប សីតុណ្ហភាព​អប្បបរមា – មាន​ពី ២១-២៣ °C និង​សីតុណ្ហភាព​អតិបរមា មាន​ពី ២៨ -៣១ °C​។ បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្តាល និង​តំបន់​មាត់សមុទ្រ សីតុណ្ហភាព អប្បបរមា មាន​ពី ២២-២៥°C និង​សីតុណ្ហភាព​អតិបរមា មាន​ពី ២៩-៣២°C​។

ដោយ​ផ្អែក​ការ​តាមដាន​អាកាសធាតុ​នេះ ក្រសួង​ធនធានទឹក និង​ឧតុនិយម សូម​បងប្អូន​ប្រជា​ពល​រដ្ឋ ជា​ពិសេស វី​រៈ​កងទ័ព​ដែល​ឈរជើង​នៅ​តាម​បន្ទាត់​ព្រំដែន​ក្នុងភូមិ​សាស្ត្រ​តំបន់​ជួរ​ភ្នំ​ដង​រែក និង​ខ្ពង់រាប​ឦសាន សូម​បន្ត​ប្រុង​ប្រយ័ត្ន​បង្ការ និង​ថែរក្សា​សុខភាព ពី​ធាតុអាកាស ដែល​អាច​នៅ​ត្រជាក់​នេះ ចាប់ពី​ថ្ងៃ​ទី ១០-១៣ ខែធ្នូ ឆ្នាំ​២០១៩៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ