ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្នាំ​ពន្យា​កំណើត​អាច​ធ្វើ​ឲ្យ​តំបន់​គ្រប់​គ្រង​ចំណង់​ផ្លូវភេទ​ក្នុង​ខួរក្បាល​​រួញ​ស្វិត​បាន

4 ឆ្នាំ មុន

ថ្នាំ​គ្រាប់​ពន្យា​កំណើត​គឺជា​វិធីសាស្ត្រ​ពន្យា​កំណើត​ដ៏​ពេញ​និយម​បំផុត​ដែល​ស្ត្រី​ទូ​ទាំង​ពិភពលោក​កំពុង​តែ​ប្រើប្រាស់​។ វា​ក៏​ត្រូវ​បាន​គេ​ប្រើ​ដើម្បី​ព្យាបាល​ការ​មក​រដូវ​មិន​ទៀត​ទាត់ ជំងឺ​គីស​ច្រើន​គ្រាប់​ក្នុង​ក្រពេញ​អូ​វ៉ែ និង​ជំងឺ​ផ្សេង​ៗ​ទៀត​។ ​ការ​សិក្សា​ថ្មី​មួយ​បាន​រក​ឃើញ​ថា ថ្នាំ​គ្រាប់​ពន្យា​កំណើត​អាច​មាន​ឥទ្ធិពល​មួយ​ទៅ​លើ​ខួរក្បាល​ស្ត្រី​ដែល​កំពុង​តែ​ប្រើប្រាស់​វា​។ ស្ត្រី​ដែល​លេបថ្នាំ​ពន្យា​កំណើត​ត្រូវ​បាន​គេ​រក​ឃើញ​ថា មាន​ទំហំ​តំបន់ Hypothalamus តូច​ជាង​ស្ត្រី​ដែល​មិន​បាន​ញ៉ាំ​។…

ថ្នាំ​គ្រាប់​ពន្យា​កំណើត​គឺជា​វិធីសាស្ត្រ​ពន្យា​កំណើត​ដ៏​ពេញ​និយម​បំផុត​ដែល​ស្ត្រី​ទូ​ទាំង​ពិភពលោក​កំពុង​តែ​ប្រើប្រាស់​។ វា​ក៏​ត្រូវ​បាន​គេ​ប្រើ​ដើម្បី​ព្យាបាល​ការ​មក​រដូវ​មិន​ទៀត​ទាត់ ជំងឺ​គីស​ច្រើន​គ្រាប់​ក្នុង​ក្រពេញ​អូ​វ៉ែ និង​ជំងឺ​ផ្សេង​ៗ​ទៀត​។

​ការ​សិក្សា​ថ្មី​មួយ​បាន​រក​ឃើញ​ថា ថ្នាំ​គ្រាប់​ពន្យា​កំណើត​អាច​មាន​ឥទ្ធិពល​មួយ​ទៅ​លើ​ខួរក្បាល​ស្ត្រី​ដែល​កំពុង​តែ​ប្រើប្រាស់​វា​។ ស្ត្រី​ដែល​លេបថ្នាំ​ពន្យា​កំណើត​ត្រូវ​បាន​គេ​រក​ឃើញ​ថា មាន​ទំហំ​តំបន់ Hypothalamus តូច​ជាង​ស្ត្រី​ដែល​មិន​បាន​ញ៉ាំ​។ តំបន់ Hypothalamus គឺជា​ផ្នែក​មួយ​របស់​ខួរក្បាល​ដែល​ស្ថិត​នៅ​បាត​ខួរក្បាល និង​នៅ​ពីលើ​ក្រ​ព​ញ Pituitary Gland​។

Hypothalamus មាន​នាទី​ទទួលខុសត្រូវ​លើ​ការ​ផលិត​របស់​អ័រម៉ូន​ជា​ច្រើន និង​ជួយ​សម្រួល​ដល់​មុខងារ​រាង​កាយ​សំខាន់​ៗ​ដូច​ជា សីតុណ្ហភាព ចំណង់​អាហារ អារម្មណ៍ ផ្លូវភេទ ការ​គេង និង​ចង្វាក់បេះដូង​។

នេះ​គឺជា​លើក​ដំបូង​ហើយ​ដែល​ការ​ស្រាវជ្រាវ​ត្រូវ​បាន​ធ្វើ​ឡើង​ទៅ​លើ​ឥទ្ធិពល​របស់​ថ្នាំ​គ្រាប់​ពន្យា​កំណើត​ចំពោះ​ខួរក្បាល​។ ការ​សិក្សា​នេះ​ត្រូវ​បាន​ធ្វើ​បទ​បង្ហាញ​នៅ​ឯ Scientific Assembly and Annual Meeting of the Radiological Society of North American លើក​ទឹក ១០៥ RSNA ក្នុង​ឆ្នាំ ២០១៩​។

ស្ត្រី​មាន​សុខភាព​ល្អ​ប្រមាណ ៥០​នាក់​មាន ស្ត្រី ២១​នាក់​ដែល​បាន​លេបថ្នាំ​ពន្យា​កំណើត​។ ការ​ស្គេ​ន MRI ត្រូវ​បាន​ធ្វើ​លើ​ស្ត្រី​ទាំងអស់​ដើម្បី​វាយតម្លៃ​ទៅ​លើ​ទំហំ​របស់​តំបន់ Hypothalamus ផង​ដែរ​។ ភ

ាព​ខុស​គ្នា​យ៉ាង​ខ្លាំង​ទៅ​លើ​ទំហំ​របស់​រចនាសម្ព័ន្ធ​ខួរក្បាល​ត្រូវ​បាន​គេ​រក​ឃើញ​លើ​ស្ត្រី​ដែល​កំពុង​តែ​លេបថ្នាំ​គ្រាប់​ពន្យា​កំណើត​។ យ៉ាងណាមិញ រឿង​នេះ​ត្រូវការ​ការ​ស្រាវជ្រាវ​បន្ថែម​ទៀត​ទៅ​លើ​រចនាសម្ព័ន្ធ​ខួរក្បាល និង​មុខងារ​ខួរក្បាល​របស់​អ្នក​ដែល​លេបថ្នាំ​ពន្យា​កំណើត (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ