ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​លួច​ផលិត​គ្រឿងញៀ.ន ជាមួយ​វត្ថុ​តាង​ជាង​2​គ​.​ក្រ

4 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​កិច្ច​ប្រតិបត្តិ ការ​សហការ​បង្ក្រាប​ក្រុម​ជួញដូរ​គ្រឿងញៀន​ជិត១០០​គីឡូក្រាម និង​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ជនជាតិ​វៀតណាម​ប្រុស​ស្រី​៤​នាក់ កាលពី​វេលា​ម៉ោង៧​និង​២០​នាទី​ព្រឹក​កាលពី​ថ្ងៃ​ទី​៥ ខែធ្នូ​នោះកម្លាំង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ប្រុ​ញ សាន…

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​កិច្ច​ប្រតិបត្តិ ការ​សហការ​បង្ក្រាប​ក្រុម​ជួញដូរ​គ្រឿងញៀន​ជិត១០០​គីឡូក្រាម និង​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ជនជាតិ​វៀតណាម​ប្រុស​ស្រី​៤​នាក់ កាលពី​វេលា​ម៉ោង៧​និង​២០​នាទី​ព្រឹក​កាលពី​ថ្ងៃ​ទី​៥ ខែធ្នូ​នោះកម្លាំង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ប្រុ​ញ សាន និង​មានការ​ចូលរួម​ពី​នគរបាល​ប៉ុស្តិ៍​ទួល​សង្កែ ខណ្ឌឫស្សីកែវ ចុះ​ទៅ​ឆែកឆេរ​លំនៅ​ឋាន​មួយ​លេខ​១៤ ផ្លូវ លេខ​៧ ក្នុង​បុរី​ពិភព​ថ្មី សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ។ ជា​លទ្ធផល ចាប់​យក​វត្ថុ​តាង​មាន កញ្ឆា​ក្រៀម​១​កញ្ចប់​ធំ រថយន្ត​១​គ្រឿង ម៉ូតូ​២​គ្រឿងម៉ាស៊ីន​រាប់​លុយ​១​គ្រឿង និង​ជញ្ជីង​ថ្លឹង​១​គ្រឿង ។

លុះ​នៅ​វេលា​ម៉ោង​៨​និង​៥២​នាទី​យប់​ថ្ងៃ​ដដែល បាន​បន្ត​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ម៉ា​យ ហ្វា​ន​ទៀន​ថា​ញ់ ភេទ​ប្រុស ជនជាតិវៀតណាម នៅ​ចំណុច​កែង​រវាងផ្លូវ​លេខ​៣០៤​និង​ផ្លូវ​លេខ​១៥៣ ស្ថិត​ក្នុង​សង្កាត់​អូ​ឡាំ​ពិ​ក ខណ្ឌចំការ​រម​ន ។ រហូត​ដល់​វេលា​ម៉ោង​១០​យប់ សមត្ថកិច្ច​បាន​បន្ត​ទៅ​ឆែកឆេរ​បន្ទប់​លេខ​៦០៨ នៃ​សណ្ឋាគារ​ហ្វែ​រី​ឡេ​ម ស្ថិត​នៅ​ផ្លូវ​លេខ​១២១ សង្កាត់​បឹង​ព្រលឹត ខណ្ឌ​៧​មក​រា ដែល​ឈ្មោះ ម៉ា​យ ហ្វា​ន​ទៀន​ថា​ញ់ ជួល​ស្នាក់​នៅ ។

ជា​លទ្ធផល រក​ឃើញ​សារធាតុ​ញៀន​ជិត​២គីឡូក្រាម​ទៀត ក្នុង​នោះ​មាន​ម្សៅ​ម៉ដ្ឋ​ពណ៌​ស សង្ស័យ​ជា​សារធាតុ​ញៀន​ប្រភេទ​ថ្នាំ​កេ​តា​មីន​២​កញ្ចប់ ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​មេ​តំ​ហ្វេ​តា​មីន​(ICE)៤​កញ្ចប់ ម្សៅ​ក្រាម​ពណ៌​ត្នោត សង្ស័យ​អុ​ិ​ច​ស្តា​ស៊ី​(MDMA)១​កញ្ចប់​ធំ និង​ថ្នាំ​គ្រាប់​ចម្រុះ​ពណ៌​១​ប្រអប់ និង​៦​កញ្ចប់ ។

ទាក់ទិន​នឹង​ករណី​បន្ត​បង្ក្រាប​ក្រុម​ជួញដូរ​គ្រឿងញៀន​ជិត​១០០​គីឡូក្រាម​ខាងលើ​នេះ លោក​ឧត្តម​សេ​នីយ៍​ឯក ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​គ្រឿងញៀន បាន​ឲ្យ​ដឹង​ថា ដោយ​មានការ​យកចិត្តទុកដាក់​ពី​សំណាក់​នាយ​ឧត្តមសេនីយ៍ ម៉ក់ ជី​តូ អគ្គស្នងការ​រង​នគរបាល​ជាតិ បាន​ជំរុញ​ឲ្យ​កម្លាំង​ជំនាញ​ខិតខំ​ប្រឹងប្រែង​ស្នើ​សុំ​ទៅ​ស្ថាប័ន​អយ្យការ​សាលាដំបូង​រាជធានី​ភ្នំពេញ បន្តការ​ស៊ើបអង្កេត​និង​ស្រាវជ្រាវ ឲ្យ​កាន់តែ​ខ្លាំង
ក្លា ដើម្បី​ឈាន​ដល់​ការ​វែកមុខ​បក្ខពួក​ក្រុម​ជនឧក្រិដ្ឋ​គ្រឿងញៀន​ថែម​ទៀត ។

លោក​ឧត្តមសេនីយ៍​បន្ត​ថា កាលពី​យប់​ថ្ងៃ​ទី៣ ខែធ្នូ កម្លាំង​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន សហការ​ជាមួយ​នគរបាល​ខណ្ឌ​បឹង​កេងកង បាន​ឃាត់ខ្លួន​ក្រុម​ជួញដូរ​គ្រឿងញៀន​ប្រុស​ស្រី​៤​នាក់ សុទ្ធ​សឹង​ជា​ជនជាតិ​វៀតណាម ។ ក្រោយ​ពី​ត្រូវ​ឃាត់ខ្លួន ជនសង្ស័យ​បាន​សារភាពពី​ទីតាំង​កែ​ច្នៃ​និង​ផលិត​គ្រឿង​ញៀន​មួយ​កន្លែង​ស្ថិត​នៅ​ភូមិ​របោះ​អង្កាញ់ សង្កាត់​ព្រែក​ឯង ខណ្ឌច្បារ​អំពៅ រាជធានី​ភ្នំពេញ ។

ពេល​នោះ កម្លាំងមន្ទីរ​ប្រឆាំង​គ្រឿងញៀន​សហការ​ជាមួយ​នគរបាល​ខណ្ឌ​ច្បារ​អំពៅ ក្រោម​ការ​សម្រប​សម្រួល​ពី​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង ចុះ​ទៅ​ឆែកឆេរ​ទីតាំង​នោះ​រក​ឃើញ​គ្រឿងញៀន​ចំនួន​៨៤​គីឡូក្រាម​និង​៦៤៨​ក្រាម ដែល​មាន​មេខ្លោង​ជា​ជនជាតិ​វៀតណាម ហើយ​កំពុង​គេចខ្លួន ៕

អត្ថបទសរសេរ ដោយ