ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដល់​.​ក​លុយ​១២០​លាន​រៀល​ជាង​ពេល​នេះ​កំពុង​រកមុខ​ស្ត្រី​ម្នាក់​នេះ

4 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ស្ត្រី​ម្នាក់​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​ដល់​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ស្ទឹង​កាច់ដោយ​នាង​អះអាង​ថា មាន​ស្ត្រី​ជា​ជនជាតិ​ចិន​ម្នាក់បាន​ឆបោក​ប្រាក់​ខ្លួន​៩០​ម៉ឺន​បាត (​ប្រាក់​ថៃ​) ស្មើនឹង​ជាង​១២០​លាន​រៀល(១២០៦៦៨០១១៛) ​កាលពី​ចុងខែ​វិច្ឆិកា ឆ្នាំ​២០១៩ ហើយ​សន្យា​សង​វិញ​នៅ​ថ្ងៃ​ទី​៣ ខែធ្នូ…

ខេត្ត​ប៉ៃលិន ៖ ស្ត្រី​ម្នាក់​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​ដល់​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ស្ទឹង​កាច់ដោយ​នាង​អះអាង​ថា មាន​ស្ត្រី​ជា​ជនជាតិ​ចិន​ម្នាក់បាន​ឆបោក​ប្រាក់​ខ្លួន​៩០​ម៉ឺន​បាត (​ប្រាក់​ថៃ​) ស្មើនឹង​ជាង​១២០​លាន​រៀល(១២០៦៦៨០១១៛) ​កាលពី​ចុងខែ​វិច្ឆិកា ឆ្នាំ​២០១៩ ហើយ​សន្យា​សង​វិញ​នៅ​ថ្ងៃ​ទី​៣ ខែធ្នូ ​ឆ្នាំ​២០១៩ តែ​ដល់​ថ្ងៃ​កំណត់​ស្ត្រី​ខាងលើ​បែរជា​រត់គេច​ខ្លួន​បាត់​ស្រមោល​ទៅ​វិញ ។ ហេតុការណ៍​ស្ត្រី​រង​គ្រោះ​ដាក់​ពាក្យបណ្តឹង​នេះ​បាន​ធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃ​ទី​៣ ខែធ្នូ​ នៅ​ប៉ុ​ស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​ស្តឹង​កាច់​ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​ ។

បើ​តាម​ប្រភព​ព័​ត៌មាន​ពី​ស្រី្តឈ្មោះ មិន រ៉ា អាយុ​៣១​ឆ្នាំ រស់នៅ​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់​ស្រុក​សាលា​ក្រៅ បាន​ឱ្យដឹង​ថា ស្ត្រី​ជា​ជនជាតិ​ចិន​ម្នាក់ឈ្មោះ សាំ ​វួ​យ​យៀង អាយុ​២៥​ឆ្នាំ បាន​ល្បួង​សុំ​ខ្ចី​លុយ​នាង​ចំនួន​៩០​ម៉ឺន​បាត (​ប្រាក់​ថែ​) ប្រហែលជា​ជាង​១០០​លាន​រៀល ហើយ​បាន​សន្យា​សង​វិញ​នៅ​ថ្ងៃ​ទី​៣ ខែធ្នូ​ ឆ្នាំ​២០១៩ តែ​ដល់​ថ្ងៃ​កំណត់​ជន​ខាងលើ​បាន​រត់គេច​ខ្លួន​បាត់​មិនដឹង​ជា​ទៅ​ទីណា​នោះ​ទេ ។

ស្រី្ត​ខាងលើ​បាន​បន្ត​ទៀត​ថា ដោយ​ស្ត្រី​ខាងលើ​ជា​បុគ្គលិក​កាស៊ីណូ​ជាមួយ​គ្នា​ម្យ៉ាងទៀត​ស្ត្រី​រូប​នោះ​ជា​កូនចៅ​របស់​ប្តី​ខ្លួន​ផង​ទើប​នាង​ទុកចិត្ត​ឱ្យ​ខ្ចី​លុយ​យ៉ាងច្រើន​បែប​នេះហើយក៏គេចខ្លួន​រហូត​មក ៕

កែសម្រួលដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ