ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​មើល​គ្នា​អត់​ឃើញ​ឬ? រវាង​ឡាន​ធំ​និង​ម៉ូតូ

4 ឆ្នាំ មុន

ខេត្តកណ្តាល ​៖ ​សោក​នា​ដកម្ម​លើ​ដងផ្លូវ​មួយ​ បាន​កើតឡើង​ទាំង​កណ្តាល​យប់​ ដែលហេតុការណ៍​នេះ ភាគីប​ង្ក គឺខាង​​រថយន្ត​ដឹក​អ្នកដំណើរ​ក្រុមហ៊ុន វ៉ាង រ៉ិ​ច បើក​បុក​ម៉ូតូមួយ​គ្រឿង…

ខេត្តកណ្តាល ​៖ ​សោក​នា​ដកម្ម​លើ​ដងផ្លូវ​មួយ​ បាន​កើតឡើង​ទាំង​កណ្តាល​យប់​ ដែលហេតុការណ៍​នេះ ភាគីប​ង្ក គឺខាង​​រថយន្ត​ដឹក​អ្នកដំណើរ​ក្រុមហ៊ុន វ៉ាង រ៉ិ​ច បើក​បុក​ម៉ូតូមួយ​គ្រឿង បណ្តាល​ឱ្យមនុស្ស​៣​នាក់​បាត់បង់ជីវិត​ភ្លាម​ៗ​នៅ​និង​កន្លែង​កើតហេតុ​ កើតឡើងកាលវេលា​ម៉ោង​២០​និង​៤៥​នាទីយប់​នៅ​ថ្ងៃ​ទី​០៦ ​ធ្នូ ​​ស្ថិតលើ​ផ្លូវជាតិ​លេខ​១ ក្នុង​ចន្លោះ​គីឡូម៉ែត្រ​លេខ៤៥-៤៦​ចំណុច​ភូមិ​សំរោង​ក្អែរ ឃុំ​សំរោង​ធំ ស្រុក​កៀន​ស្វាយ ខេត្តកណ្តាល​។

សេចក្តីរាយការណ៍បន្តថា មុន​ពេល​កើតហេតុ ​រថយន្ត​​ម៉ាក​HYUDAI ពណ៌​ខៀវ ប្រភេទ​​ដឹក​អ្នកដំណើរ​ធុន​ធំ ពាក់​ផ្លា​ក​លេខ​ភ្នំពេញ 3C-8879 របស់​ក្រុមហ៊ុន​វ៉ាង​រ៉ិ​ច បើកបរ​ដោយ​ជន​មិន​ស្គាល់​អត្តសញ្ញាណ ក្នុង​ទិស​ពីរ​អ្នក​លឿង​ទៅ​ភ្នំពេញ តាម​ផ្លូវជាតិ​លេខ​១​ក្នុង​ល្បឿន​លឿន ។

លុះ​ពេល​បើក​មក​ដល់​កន្លែង​កើត​ហេតុ​ ក៏បាន​បុក​ជាមួយ​ម៉ូតូ​ម៉ាក HONDA DREAM 125 ព​ណ៌ខ្មៅ ​ពាក់​ផ្លា​ក​លេខភ្នំពេញ 1FZ-​2335 ចំ​យ៉ាង​ពេញទំហឹង ដែល​អ្នកបើក​ឈ្មោះ ង៉ោ គក ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ កោះ​ស្លា ឃុំ​ត្រពាំង​ឃ្លាំង ស្រុក​ឈូក ខេត្តតាកែវ មាន​អ្នក​រួម​ដំណើរ​២​នាក់ទៀត ម្នាក់​ឈ្មោះ​ផា​ន ចែ​ម ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មានទីលំនៅ​ភូមិ​ព្រៃ​គុយ ឃុំ​ត្រពាំង​ស្រែ ស្រុក​មេ​សាង ខេត្តព្រៃវែង និង​ឈ្មោះ​សំ មក​រា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មាន​ទី​លំ​នោ​ភូមិ​បន្លេច ឃុំ​ពាម​មាន​ជ័យ ស្រុក​ពាម​រក៍ ខេត្តព្រៃវែង ដែល​បើក​ក្នុង​ទិស​ដៅ​ផ្ទុយ​គ្នាតែ​ម្តង​។

ភ្លាម​ៗ ​កម្លាំង​ជំនាញ​បាន​ចុះ​ទៅ​វាស់វែង យក​ម៉ូតូ​និង​រថយន្ត​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល ស្រុក​កៀនស្វាយ​ស្រាវជ្រាវ​​។

អត្ថបទសរសេរ ដោយ