ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​សង្វៀន​បញ្ជល់មាន់​ និងអាចោរជើង១…​តែ​ឮ​ថា​របស់​វីរ​សេនីយ៍​ទោ​១​រូប​ផង !

4 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ ទីតាំង​បញ្ជល់មាន់ និង​អាប៉ោង​បើក​ដោយ​ខុសច្បាប់​ដែល​ក្រុម​ជនខិលខូច​បាន​លួច​លេង​រយៈពេល​ជាង​១០​ថ្ងៃ​មក​ហើយ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចុះ​បង្ក្រាប​ស្ថិត​នៅ​ក្នុង​ឃុំ​ព្រែក​កុយ ស្រុក​កងមាស ម្ចាស់​សង្វៀន​ត្រូវ​បាន​គេ​ស្គាល់​ថា មាន​ឋានៈ​ជា​វីរ​សេនីយ៍​ទោ ជា​ទាហាន​មួយ​រូប​នៅ​ខេត្តកំពង់ឆ្នាំង ។ លោក​ឧត្តមសេនីយ៍ទោ…

ខេត្តកំពង់ចាម ៖ ទីតាំង​បញ្ជល់មាន់ និង​អាប៉ោង​បើក​ដោយ​ខុសច្បាប់​ដែល​ក្រុម​ជនខិលខូច​បាន​លួច​លេង​រយៈពេល​ជាង​១០​ថ្ងៃ​មក​ហើយ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចុះ​បង្ក្រាប​ស្ថិត​នៅ​ក្នុង​ឃុំ​ព្រែក​កុយ ស្រុក​កងមាស ម្ចាស់​សង្វៀន​ត្រូវ​បាន​គេ​ស្គាល់​ថា មាន​ឋានៈ​ជា​វីរ​សេនីយ៍​ទោ ជា​ទាហាន​មួយ​រូប​នៅ​ខេត្តកំពង់ឆ្នាំង ។

លោក​ឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការ​នគរបាល​ខេត្ត​បានឱ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​០៥ ខែធ្នូ ឆ្នាំ​២០១៩ វេលា​ម៉ោង​១១​និង​៣០​នាទី​ថ្ងៃត្រង់ ខណៈ​ពេល​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ព្រែក​កុយ​ចុះ​ល្បាត​ក្នុងភូមិ​សាស្ត្រ​ភូមិ​គោ​ហ៊េរ និង​ភូមិ​គង​ជ័យ ឃុំ​ព្រែក​កុយ ដឹកនាំ​ដោយ​លោកនាយ​ប៉ុស្តិ៍​ព្រែក​កុយ បាន​ប្រទះ​ឃើញ​កន្លែង​លួច​លេងល្បែង​បញ្ជល់មាន់​ចំនួន​២​កន្លែង​ទី​១-​នៅ​ណុ​ច​ដី​របស់​ឈ្មោះ ជិន ម៉ុង ស្ថិត​នៅ​ភូមិ​គង​ជ័យ ឃុំ​ព្រែក​កុយ ស្រុក​កងមាស និង​ទី​២-​លុះ​មក​ដល់​ម៉ោង​០៤​និង​០០​នាទី​រសៀល​ក៏​បាន​ប្រទះ​ឃើញ​មួយ​កន្លែង​ទៀត នៅ​ចំណុច​ដី​របស់​ឈ្មោះ សៀ​ប នៅ​ភូមិ​គោ​ហ៊េរ ឃុំ​ព្រែក​កុយ ។

លោកស្នងការ​នគរបាល​ខេត្ត​បាន​បន្ត​ថា បន្ទាប់​ពី​បាន​ទទួល​ការ​រាយការណ៍​ពី​ជំនាញ​ស្រុក​រួច​មក​រូប​លោក​បាន​បញ្ជា​ឱ្យ​កម្លាំង​សមត្ថកិច្ច​ធ្វើការ​រុះរើ​ដុត​បំផ្លាញ​ចោល​ទាំង​២​កន្លែង ដោយ​មានការ​ឯកភាព​ពី​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ចាម​ផង​ដែរ ។ ជាមួយ​នោះ​ក៏​បាន​ណែនាំ​ដល់​លោក​អធិការ​នគរបាល​ស្រុក​កងមាស​ឱ្យ​តាមដាន​ក្រុម​បើក​ល្បែងស៊ីសង​នេះ​មិន​អនុញ្ញាត​ឱ្យ​មាន​លេង​បន្ត​ទៀត​ទេ ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ