ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កិច្ច​របស់​អ្នកបួស​ត្រូវ​តែ​គោរព​ធម៌​វិន័យ​ឱ្យ​បាន​ខ្ជាប់ខ្ជួន

4 ឆ្នាំ មុន

បព្វជិត​គួរ​ពិចារណា​ថា ឥឡូវនេះ អាត្មាអញ​មាន​ភេទ​ផ្សេង​អំពី​គ្រហស្ថ​ហើយ កិរិយាមារយាទ​ណា​ៗ ដែល​ជា​របស់​អ្នកបួស អាត្មាអញ​ត្រូវ​តែ​ធ្វើ​ឱ្យ​បាន អាត្មាអញ​មិន​ត្រូវ​ប្រព្រឹត្ត​ល្មើស​ខុស​ធម៌​វិន័យ​របស់​បព្វជិត​ឡើយ គឺ​ត្រូវ​តែ​ប្តេជ្ញា​ទ្រទ្រង់​នូវ​គុណធម៌ ប្រតិបត្តិ​នូវ​ត្រៃសិក្ខា​ឱ្យ​បាន​ខ្ជាប់ខ្ជួន​សង្រួម​ឥន្ទ្រិយ​ជា​និច្ច ។…

បព្វជិត​គួរ​ពិចារណា​ថា ឥឡូវនេះ អាត្មាអញ​មាន​ភេទ​ផ្សេង​អំពី​គ្រហស្ថ​ហើយ កិរិយាមារយាទ​ណា​ៗ ដែល​ជា​របស់​អ្នកបួស អាត្មាអញ​ត្រូវ​តែ​ធ្វើ​ឱ្យ​បាន អាត្មាអញ​មិន​ត្រូវ​ប្រព្រឹត្ត​ល្មើស​ខុស​ធម៌​វិន័យ​របស់​បព្វជិត​ឡើយ គឺ​ត្រូវ​តែ​ប្តេជ្ញា​ទ្រទ្រង់​នូវ​គុណធម៌ ប្រតិបត្តិ​នូវ​ត្រៃសិក្ខា​ឱ្យ​បាន​ខ្ជាប់ខ្ជួន​សង្រួម​ឥន្ទ្រិយ​ជា​និច្ច ។

ធម្មតា​ស្លឹក​ស្បូវ​ដែល​បុគ្គល​ចាប់​កាន់​មិនល្អ ហើយ​ទាញ​ភើច​មក តែង​មុត​ដៃ មាន​ឧបមា​យ៉ាងណា ផ្នួស​ដែល​បព្វជិត​ណាមួយ​កាន់​មិនល្អ ប្រព្រឹត្ត​ខុសច្បាប់​វិន័យ​របស់​អ្នកបួស​រមែង​ទាញ​យក​សាមី​សង្ឃ​នោះ​ឲ្យ​ចូល​ទៅ​ក្នុង​អបាយភូមិ​ក៏​មាន​ឧបមេយ្យ​យ៉ាងនោះ​ដែរ ។

ការងារ​ឯណា​មួយ​ដែល​បន្ធូរបន្ថយ​ក្ដី វត្ត​គឺ​សេចក្ដី​ប្រព្រឹត្ត​ឯណា​នីមួយ​ដែល​សៅហ្មង​ក្ដី ព្រហ្មចរិយា​ឯណា​នីមួ​យ​​ដែល​បុគ្គល​មិន​ប្រតិបត្តិ​ឱ្យ​ម៉ត់ចត់​ក្ដី ទាំង​៣​យ៉ាងនេះ​ជា​ទោស​ឱ្យ​ផល​ជា​ទុក្ខ កើត​សីលវិបត្តិ​មិន​ខាន ។ ដោយសាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ