ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំពាវនាវ​ពលរដ្ឋ​ទាំងអស់​សូម​ងាក​មក​ទទួលទាន​បន្លែ​ដែល​គ្មាន​សារធាតុ​គីមី​ដើម្បី​សុខភាព​រស់នៅ​ប្រចាំ​ថ្ងៃ

4 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ និស្សិត​មួយ​ក្រុម​ដែល​បញ្ចប់​ការ​សិក្សា​ផ្នែក​កសិកម្ម​បែប​ទំនើប​នៅ​ប្រទេស​អ៊ី​ស្រា​អែ​ល បាន​រួម​គ្នា​បង្កើត​កសិដ្ឋាន​មួយ​កន្លែង​ឈ្មោះ​កសិដ្ឋាន (​អេ​ដេ​ន​ហៃ​ត្រូ​បូ​និ​ច​) ក្នុង​គោលបំណង​ផ្គត់ផ្គង់​ទីផ្សារ ដែល​ត្រូវការ​បន្លែ​គ្មាន​សារធាតុ​គីមី និង​ចង់​ឲ្យ​ប្រជាពលរដ្ឋ​បោះបង់​ការ​ទទួលទាន​បន្លែ​មាន​សារធាតុ​គីមី មក​ទទួលទាន​បន្លែ ដើម្បី​សុខភាព​ជំនួស​វិញ…

ខេត្តកំពង់ឆ្នាំង ៖ និស្សិត​មួយ​ក្រុម​ដែល​បញ្ចប់​ការ​សិក្សា​ផ្នែក​កសិកម្ម​បែប​ទំនើប​នៅ​ប្រទេស​អ៊ី​ស្រា​អែ​ល បាន​រួម​គ្នា​បង្កើត​កសិដ្ឋាន​មួយ​កន្លែង​ឈ្មោះ​កសិដ្ឋាន (​អេ​ដេ​ន​ហៃ​ត្រូ​បូ​និ​ច​) ក្នុង​គោលបំណង​ផ្គត់ផ្គង់​ទីផ្សារ ដែល​ត្រូវការ​បន្លែ​គ្មាន​សារធាតុ​គីមី និង​ចង់​ឲ្យ​ប្រជាពលរដ្ឋ​បោះបង់​ការ​ទទួលទាន​បន្លែ​មាន​សារធាតុ​គីមី មក​ទទួលទាន​បន្លែ ដើម្បី​សុខភាព​ជំនួស​វិញ ។ ម្យ៉ាងវិញទៀត​បងប្អូន​ដែល​មាន​ធនធាន​ល្មម ឬ​គ្មាន​ធនធាន​សោះ​ចង់​រៀន​ពី​បច្ចេកទេស​បែប​នេះ​ពួក​គាត់​ជា​ក្រុម​និ​សិ​ត្ស​នឹង​ជួយ​បង្រៀន​បាន​ដោយ​ឥត​គិតថ្លៃ ។

លោក ចាប វិបុល ជា​ម្ចាស់​កសិដ្ឋាន​ខាងលើ​បាន​ឲ្យ​ដឹង​ថា ពួក​គាត់​បាន​ទទួល​ការ​សិក្សា​រយៈពេល​២​ឆ្នាំ​នៅ​ប្រទេស​អ៊ី​ស្រា​អែ​ល ផ្នែក​កសិកម្ម​បែប​ទំនើប​ក្នុង​នោះ​មាន​ទាំង​ការ​ដាំ​បន្លែ​លើ​ទឹក ការ​ចិញ្ចឹមសត្វ និង​អ្វី​ផ្សេង​ទៀត​ដែល​ទាក់ទង​ដល់​កសិកម្ម ។ ពេល​នេះ​បាន​រួម​គ្នា​បង្កើត​កសិដ្ឋាន​មួយ​កន្លែង​មានឈ្មោះ​ថា (​អ៊ី​ដែន​ហៃ​ត្រូ​បូ​និក​) ។ កសិដ្ឋាន​ដាំ​បន្លែ​លើ​ទឹក​ខ្នាត​តូច​មួយ​នេះ​បាន​ចាប់ផ្ដើម​នៅ​ខែកញ្ញា មក​ដល់​ពេល​នេះ​មាន​រយៈពេល​ប្រមាណ​៣​ខែ​ហើយ​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ​មាន​អតិថិជន​គាំទ្រ​យ៉ាងច្រើន ។ ប៉ុន្តែ​លោក​បដិសេធ​ការ​កុំ​ម្មង់​ទិញ​ចំនួន​ច្រើន​ពី​ក្រុមហ៊ុន​មួយ​ចំនួន​ដែល​មក​កុំ​ម្ម៉​ង់​ទិញ​ពី​កសិដ្ឋាន​គាត់ ព្រោះតែ​ការ​ផលិត​របស់​គាត់​មិន​ទាន់​បំពេញ​សេចក្តី​តម្រូវការ​ទីផ្សារ​ធំ​នៅឡើយ ។

ចំពោះ​បច្ចេកទេស​នៃ​ការ​ដាំ​បន្លែ​លើ​ទឹក​ក្នុង​កសិដ្ឋាន​របស់​ពួក​គាត់ គឺ​នាំ​ចូល​នូវ​ឧបករណ៍​ពី​បរទេស​ដូច​ជា ទុយោ​សម្រាប់​ដាក់​ដាំ​បន្លែ គឺ​បាន​នាំ​ចូល​នូវ​ផលិតផល​ថ្មី​ចុង​ក្រោយ​ដែល​អាច​សន្សំ​សំចៃ​ទឹក និង​មានគុណ​ភាព​ដល់​ឬ​ស​បន្លែ​បាន​ល្អ ។ ផ្នែក​ដំបូល និង​ជញ្ជាំង កសិដ្ឋាន គឺ​ប្រក់​ដោយ​ស្បៃ (​យូ​វី​) ការពារ​កំ​ដៅ​ផង និង​ការ​សត្វល្អិត​បំផ្លាញ​ផង ។ ចំណែក​នៅ​ផ្ទៃ​បាត​ខាងក្រោម គឺ​ចាក់សាប​ការពារ​សត្វ​ល្មូ​ន និង​សត្វ​បំផ្លាញ​ផ្សេង​ៗ​ជាង​នេះ​ទៅ​ទៀត​នៅ​ផ្នែក​ខាងលើ​រង​បន្លែ​ក៏​មាន​ទុយោ​បាញ់​ទឹក​ដោយ​ស្វ័យប្រវត្តិ ដើម្បី​រក្សា​កម្តៅ​មួយ​ដែល​យើង​ចង់បាន ។

លោក ចាប វិបុល បាន​បន្ត​ទៀត​ថា ចំពោះ​ប្រជាពលរដ្ឋ​ដែល​មាន​ធនធាន និង​មាន​បំណង​ចង់​បើក កសិដ្ឋាន​ដូច​ពួក​គាត់ ឬ​ខ្លះ​មាន​ធនធាន​តិចតួច និង​ខ្លះ​ទៀត​គ្មាន​ទាល់តែ​សោះ​ក៏​អាច​មក​ទទួល​ការ​បណ្ដុះបណ្ដាល​ពី​ពួក​គាត់​បាន​ដែរ ដើម្បី​យក​ទៅ​ធ្វើ​ជា​កសិកម្ម​ខ្នាត​តូច ឬ​ដាំ​តាម​ផ្ទះ​សម្រាប់​ទទួលទាន​ជា​លក្ខណៈ​គ្រួសារ ដើម្បី​សុខភាព​សុខភាព​ក៏​បាន​ដែរ ។ ជា​ចុង​ក្រោយ​លោក​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​សូម​ងាក​មក​ទទួលទាន​បន្លែ​ដែល​គ្មាន​សារធាតុ​គីមី ដើម្បី​សុខភាព​រស់នៅ​ប្រចាំ​ថ្ងៃ ។

សូម​បញ្ជាក់​ដែរ​ថា កសិដ្ឋាន ដាំ​បន្លែ​លើ​ទឹក​ខាងលើ ស្ថិត​នៅ​ភូមិ​ត្រពាំង​ចឹ​ក្សា សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ត្រូវ​បាន​ទទួលស្គាល់​ដោយ​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​ថា ជា​កិ​ស​ដ្ឋា​ន ដាំ​បន្លែ​គ្មាន​សារធាតុ​គីមី ហើយ​បាន​ផ្ដល់​ឱកាស​ឲ្យ​ចូលរួម​ជាមួយ​សហគមន៍​លក់​បន្លែ​ជា​រៀង​រាល់​៣​ថ្ងៃ​ក្នុង​មួ​យស​ប្ដា​ហ៍ នៅ​ផ្សារ​សហគមន៍​កសិកម្ម គ្មាន​សារធាតុ​គីមី ក្នុង​ផ្សារ​ភូមិ​ទួល​ក្រឡាញ់​សង្កាត់​កំពង់ឆ្នាំង ដែល​មាន​លក់​នៅ​ថ្ងៃ​សុក្រ សៅរ៍ និង​ថ្ងៃអាទិត្យ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ