សេចក្តីល្អមានអានុភាពចម្លងយើងឱ្យរួចចាកទុក្ខ
ព្រះដ៏មានបុណ្យទ្រង់ទេសនាអប់រំដល់បរិស័ទថា អំពើល្អទោះជាមានប្រមាណតិចក៏ដោយ បុគ្គលត្រូវតែសន្សំជានិច្ច ធ្វើឱ្យរឿយៗយូរៗទៅក៏គង់នឹងពេញដោយបុណ្យចម្រើនដោយសេចក្តីសុខបាន ។ ចូរអ្នកកុំមើលងាយបុណ្យថា មានប្រមាណតិចនឹងមិនឲ្យផលនោះ ប្រៀបដូចបំពង់ដែលគេដាក់បញ្ឈរទុកនៅក្នុងទីវាល យូរៗទៅក៏គង់នឹងពេញដោយតំណក់ទឹកភ្លៀងដែលធ្លាក់ពីលើអាកាសចុះមកបន្តិចម្ដងៗបានយ៉ាងណា អ្នកមានប្រាជ្ញាកាលបើសន្សំបុណ្យកុសលសូម្បីម្ដងបន្តិចក៏អាចពេញដោយបុណ្យ…
ចែករំលែកព័តមាននេះ