ផល​នៃ​កាម​មាន​តែ​ទុក្ខ


ព្រះ​ភគវា​ត្រាស់​ថា កាម​ទាំងឡាយ​មិន​ទៀង មានទុក្ខ​ច្រើន មាន​ពិស​ច្រើន ជា​ឫស​នៃ​សេចក្តី​លំបាក មានទុក្ខ​ជា​ផល ដូច​ជា​ដុំ​ដែក​ក្តៅ តែ​វា​ជា​តម្រេក​របស់​សត្វលោក ជា​ចំណង់​របស់​សត្វលោក ។

កាម​នេះ​មាន​ពីរ​យ៉ាង​គឺ កិលេស​ស​កាម​១ វត្ថុកាម​១​។ កិលេស​កាម​បាន​ដល់ សេចក្តី​សៅហ្មង​ចិត្ត​ខាងក្នុង​ទាំង​​ប៉ុន្មាន ឈ្មោះ​ថា​កិលេស​កាម​។ ចំណែក​វត្ថុកាម​បាន​ដល់​រូប សំឡេង ក្លិន រស សម្ផស្ស ទាំង​៥​នេះ​ឈ្មោះ​ថា​វត្ថុកាម ។

កាម​ទាំង​ពីរ​ប្រការ​នេះ រមែង​ជា​របស់​មិន​ទៀងទាត់​ទេ តែង​ប្រែប្រួល​ផ្លាស់​ប្តូរ​ទៅ​ជា​ធម្មតា គឺ​មិន​នៅ​នឹង​នួន​ជួន​បាន ជួន​បង់ចិត្ត ចង់បាន​មិន​ចេះ​ចប់ បាន​នេះ​ហើយ​ចង់បាន​នោះ​ទៀត​(​បាន​ម៉ូតូ​ហើយ ចង់បាន​ឡាន​ទៀត ឬ​បាន​ផ្ទះ​សមរម្យ​ហើយ ចិត្ត​លោភ​ចង់បាន​វីឡា​កប់​ពពក​ទៀត​…) ពោល​គឺ​បាន​ប៉ុណ្ណេះ​ហើយ ចង់បាន​ប៉ុណ្ណោះ​ទៀត​មិន​ស្កប់ចិត្ត​ឡើយ ។

រួម​សេចក្តី​មក កាម​ទាំង​ពីរ​នេះឯង​ជា​ឫស ជាដើម​ចមនាំ​មក​នូវ​សេចក្តី​ទុក្ខ ផល​របស់​កាម​មាន​តែ​ទុក្ខ​ច្រើន​ជាង​សុខ កាម​នេះឯង​ជា​ពិស​ដែល​ចាប់​ពើត​ចិត្ត​សត្វលោក​ឱ្យ​ក្តៅក្រហាយ អ្នក​ណា​ឈ្លក់​ជក់​ជាប់​នឹង​កាម អ្នក​នោះ​ឯង​ឈ្មោះ​ថា​ជាប់ដៃ​នៅ​នឹង​ដុំ​ដែក​ដ៏​ក្តៅ​ពន់ពេក មិន​ងាយ​នឹង​ត្រជាក់​បាន​ឡើយ​ ។ ដោយសាន សារិន

ជ្រុង​មួយ​នៃ​សាសនា

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

១០:៤៧ | ក្នុងស្រុក

មិត្ត​ហ្វូ​ន កំពុង​អនុវត្តន៍​រក្សា​គម្លាត​ឆ្ងាយ​ពី​​គ្នា​ដោយ​លើកទឹកចិត្ត​ឱ្យ​អតិថិជន​របស់​ខ្លួន​ប្រើប្រាស់​សេវាកម្ម​ឌី​ជី​ថ​ល ក្នុង​​ពេល​កំពុង​ផ្ទុះ​កូ​វី​ដ​១៩

០១:២០ | ក្នុងស្រុក

ក្រុមហ៊ុន​អ៊ិ​ន​ធើ ឡូ​ជី​ស្ទីក (​ខេ​ម​បូ​ឌា​) ជា​ក្រុមហ៊ុនមេ​នៃ​ធនាគារ​ឯកទេស​វី​ង នឹង​វិនិយោគ​ជាមួយ Camboticket ដើម្បី​ពង្រីក​អាជីវកម្ម​លក់​សំបុត្រ​អន​ឡាញ​នៅ​កម្ពុជា

០២:១៨ | ក្នុងស្រុក

ធនាគារ អេ​ស៊ី​លី​ដា បរិច្ចាគ​ថវិកា ៣០០០ លាន​រៀល ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​សកម្ម​ភាព​មនុស្សធម៌ និង​ការ​ទប់ស្កាត់​ការ​រីក​រាល​ដាល​ជំងឺ​កូ​វី​ដ​១៩

០២:០២ | ក្នុងស្រុក

JICA ចុះ​កិច្ចព្រមព្រៀង​លើ​ប្រាក់​កម្ចី ៥០​លាន​ដុល្លារ​អា​មេ​រិ​ក​ជាមួយ​ហត្ថា​កសិករ លីមីត​ធី​ត ដើម្បី​គាំទ្រ​សហ​គ្រាស​​​ខ្នាត​តូច​បំផុត ខ្នាត​តូច និង​មធ្យម​​​នៅ​កម្ពុជា

០៩:៤៥ | ក្នុងស្រុក

Metfone គាំទ្រ​ការ​សិក្សា​តាម​បណ្តាញ​​អន​ឡាញ​ដោយ​ផ្តល់​សេវា​អ៊ី​ន​ធើ​រ​​ណេ​ត​ដោយ​ឥត​គិតថ្លៃ និង​ការ​សិក្សា​​តាម​អ៊ី​ន​ធើ​រ​ណេ​ត​ផត​ថ​ល​ក្នុង​កំឡុង​​វីរុស Covid-19 កំពុង​រាតត្បាត​ខ្លាំង

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ