ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះពុទ្ធ​សាសនា​ជា​ដែនដី​ផ្តល់​សុខ

4 ឆ្នាំ មុន

បើ​យើង​សិក្សា​ឱ្យ​ស៊ីជម្រៅ​នឹង​មើលឃើញ​ថា ព្រះពុទ្ធ​សាសនា​គឺជា​ផែនដី​ដ៏​ជាក់លាក់​មួយ​សម្រាប់​នាំ​សត្វ​លោ​​​​​​ក​ដែល​ដើរ​តាម​ឲ្យ​ទៅ​ដល់​គោលដៅ​យ៉ាង​គួរ​ឱ្យ​ពេញចិត្ត គួរ​ជាទី​រីករាយ ឬថា​ជា​មធ្យោបាយ​ដ៏​សម​ស្រប​សម្រាប់​ដោះស្រាយ​នូវ​រាល់​បញ្ហា​ជីវិត​របស់​មនុស្ស​គ្រប់​វ័យ គ្រប់​ប្រភេទ​មិន​ថា​អតីតៈ បច្ចុប្បន្ន ឬ​អនាគត គឺ​ព្រះពុទ្ធ​សាសនា​បាន​ផ្តល់​សេចក្តីសុខ ឬ​ហៅ​ថា​ជាទី​ឋាន​ប្រជុំ​នៃ​សេចក្តីសុខ​មិន​រើស​សម័យកាល​ឡើយ ។…

បើ​យើង​សិក្សា​ឱ្យ​ស៊ីជម្រៅ​នឹង​មើលឃើញ​ថា ព្រះពុទ្ធ​សាសនា​គឺជា​ផែនដី​ដ៏​ជាក់លាក់​មួយ​សម្រាប់​នាំ​សត្វ​លោ​​​​​​ក​ដែល​ដើរ​តាម​ឲ្យ​ទៅ​ដល់​គោលដៅ​យ៉ាង​គួរ​ឱ្យ​ពេញចិត្ត គួរ​ជាទី​រីករាយ ឬថា​ជា​មធ្យោបាយ​ដ៏​សម​ស្រប​សម្រាប់​ដោះស្រាយ​នូវ​រាល់​បញ្ហា​ជីវិត​របស់​មនុស្ស​គ្រប់​វ័យ គ្រប់​ប្រភេទ​មិន​ថា​អតីតៈ បច្ចុប្បន្ន ឬ​អនាគត គឺ​ព្រះពុទ្ធ​សាសនា​បាន​ផ្តល់​សេចក្តីសុខ ឬ​ហៅ​ថា​ជាទី​ឋាន​ប្រជុំ​នៃ​សេចក្តីសុខ​មិន​រើស​សម័យកាល​ឡើយ ។

កាលបើ​បុគ្គល​ប្រតិបត្តិ​តាម​ពុទ្ធឱវាទ​ក្នុង​វេលា​ណា ក៏​ឱ្យ​ផល​ក្នុង​វេលា​នោះ​មិនបាច់​រង់ចាំ​ជាតិ​មុខ​ឬ​ជាតិ​ក្រោ​យ​​ឡើយ ប្រៀប​បីដូច​ជា​ទឹកស្រះ​ថ្លា​ដ៏​ត្រជាក់ ឲ្យ​តែ​យើង​ដង​យក​មក​ចាក់​លើ​កាយ​ខណៈ​ណា ក៏​ផ្ដល់​ឲ្យ​នូវ​ភាព​ត្រជាក់​ខណៈនោះ​ភ្លាម ។

ជា​រួម​មក​ព្រះធម៌ ឬ​ព្រះពុទ្ធ​សាសនា​ក៏​អាច​ជួយ​ដោះស្រាយ​នូវ​បញ្ហា​ជីវិត​សត្វលោក​ដើម្បី​កាត់​បន្ថយ​ការ​តាន​តឹង​ក្នុង​អារម្មណ៍​បាន ព្រះធម៌​គឺជា​គោល​នៃ​ជីវិត កាលបើ​បុគ្គល​ណា​ប្រាសចាក​ធម៌ ជីវិត​បុគ្គល​នោះ​ក៏​នឹង​ដល់​នូវ​ក្តី​វិបល្លាស វិកលចរិត ប្រាសចាក​គុណប្រយោជន៍​ជាក់​ជា​មិន​ខាន ។ ដោយសាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ