កុំ​លេងសើច ! រថយន្ត​ចិន​១​គ្រឿង​នេះ​ខ្លាំង​ជាង Bugatti Chiron តម្លៃ​៤០​ម៉ឺន​ដុល្លារ​ទៅ​ទៀត


សម្រាប់​ពេល​នេះ រថយន្ត​ម៉ាក GAC Eno.146 គ្រាន់តែ​ជា​រថយន្ត Prototype ដែល​មិន​ទាន់​ដាក់​ផលិត​ជា​ផ្លូវការ​នៅឡើយ តែ​វា​ហាក់ដូចជា​ក្រុមហ៊ុន​ផលិត​រថយន្ត​ចិន មាន​បំណង​ដាក់​យានយន្ត​អគ្គិសនី ដែល​អាច​ដឹក​អ្នកដំណើរ​បាន​៦​នាក់ និង ប្រើប្រាស់​ថាមពល​អគ្គិសនី ទៅ​ក្នុង​ចង្វាក់​ផលិតកម្ម​នៅ​ថ្ងៃ​ណាមួយ​ពេល​ខាង​មុខ ។

រថយន្ត​ម៉ាក GAC Eno.146

ការ​ដាក់​បង្ហាញ​ជា​ផ្លូវការ​របស់​ខ្លួន​នៅ​ឯ​ពិព័រណ៍​រថយន្ត​ក្វា​ង​ចូ​វ​ឆ្នាំ​នេះ រថយន្ត GAC Eno. 146 មាន​ទ្វារ​មិនធម្មតា ដែល​ខុស​ដាច់​ពី​រថយន្ត​ធម្មតា ដូច​អ្នក​បានឃើញ​ក្នុង​រូប​ស្រាប់ ហើយ​សូ​ម្បី​តែ​កញ្ចក់​មើល​ចំហៀង​ក្រោយ ក៏​មាន​លក្ខណៈ​ខុស​ប្លែក​ដែរ ។ គេ​ឌី​ហ្សា​ញ​វា​ឱ្យ​មាន​គម្រប​កង់​ទាំង​បួន ដែល​មាន​លក្ខណៈ​មិន​ដូច​រថយន្ត​ផ្សេង​ៗ​ទៀត រួម​ជាមួយនឹង​គូថ​វែង​ខុស​ពី​គេ ។

ការ​ឌី​ហ្សា​ញ​របស់​វា មានការ​គិតគូរ​ទៅ​ដល់​បច្ចេកវិទ្យា​ការពារ​ការ​ចាញ់​ខ្យល់ ដែល​មាន​លក្ខណៈ​ស្រ​ដៀង​ទៅ​នឹង​រថយន្ត Bugatti Chiron Super Sport 300+ ដែល​ជា​រថយន្ត​លឿន​ជាងគេ​លើ​លោក ក្រោយ​បំបែក​កំណត់​ត្រា​ល្បឿន​លឿន​ជាង ៣០០​ម៉ា​យ​ក្នុង​មួយ​ម៉ោង ។ ក្រុមហ៊ុន​ចិន BAC គ្រោង​នឹង​ធ្វើ​ឱ្យ​រថយន្ត​របស់​ខ្លួន ប្រសើរ​ជាង Bugatti ខាង​ផ្នែក​ទប់​មិន​ឱ្យ​ចាញ់​ខ្យល់​នេះ ។

រថយន្ត​របស់​ក្រុមហ៊ុន​ចិន​នេះ មាន​កម្រិត​ចាញ់​ខ្យល់​ត្រឹមតែ ០.១៤៦ ប៉ុណ្ណោះ ខណៈ​ដែល Bugatti Chiron មាន​កម្រិត ០.៣៥ ដែល​ធ្វើ​ឱ្យ​វា​ខ្លាំង​ជាង Bugatti ដែល​មាន​តម្លៃ​៤០​ម៉ឺន​ដុល្លារ​ទៅ​ទៀត ។ ក្រុមហ៊ុន GAC បាន​អះអាង​ថា រថយន្ត​ចិន​នេះ​គឺជា​រថយន្ត​ក្នុង​ចំណោម​រថយន្ត​ចាញ់​ខ្យល់​តិច​ជាងគេ​លើ​លោក ។

ក្រុមហ៊ុន GAC មាន​គោលបំណង​ចង់ឱ្យ​រថយន្ត​របស់​ខ្លួន​ទាំងអស់​ក្លាយទៅជា​រថយន្ត​អគ្គិសនី​នៅ​ឆ្នាំ​២០២៥ ដែល​ក្តី​ប្រាថ្នា​នេះ​ក៏​ជា​របស់​ក្រុមហ៊ុន​ផ្សេង​ៗ​ទៀត​ដែរ ។ គេ​បាន​ចាត់​ទុក​រថយន្ត Eno.146 គួរតែ​ជា​រថយន្ត​កម្រ​។ គេ​នៅ​មិន​ទាន់​ប្រាប់​ពី​ពេលវេលា​ត្រូវ​ផលិត​វា​ជា​ផ្លូវការ​សម្រាប់​លក់​នៅឡើយ​ទេ ។

​រថយន្ត Bugatti Chiron

គេ​នៅ​មិន​ទាន់​ប្រាកដ​ថា រថយន្ត​ដែល​នឹង​ផលិត​ជា​ផ្លូវការ អាច​ដូច​ទៅ​នឹង​រថយន្ត Prototype នេះ​នៅឡើយ​ទេ​។ ដូចនេះ យើង​មិន​គួរ​ធ្វើការ​ប្រៀបធៀប​ទៅ​នឹង​រថយន្ត Bugatti Chiron ដែល​មាន​ដាក់​លក់​នៅ​ទីផ្សារ​រួច​ហើយ​នោះ​ទេ តែ​គេ​អាច​សន្និដ្ឋាន​បាន​ថា ក្រុមហ៊ុន​រថយន្ត​ចិន​នេះ មាន​ក្តី​ប្រាថ្នា​ធំ​មែនទែន​។ គេ​ក៏​បានឃើញ​ថា ការ​ឌី​ហ្សា​ញ​របស់​រថយន្ត​នេះ មាន​ភាព​ខុស​ដាច់​ពី​គេ ដែល​នេះ​អាច​ហៅ​បាន​ថា វា​ជា​ពេល​ដែល​ចិន​ឈប់​ល្បី​រឿង​ចម្លង​ម៉ូ​ដ​ពី​គេ​ទៀត​ហើយ ៕

ប្រភព ៖ carbuzz , កែសម្រួលដោយ ៖ សំណាង

កិច្ចការជំនួញ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

០៩:៤៥ | ក្នុងស្រុក

Metfone គាំទ្រ​ការ​សិក្សា​តាម​បណ្តាញ​​អន​ឡាញ​ដោយ​ផ្តល់​សេវា​អ៊ី​ន​ធើ​រ​​ណេ​ត​ដោយ​ឥត​គិតថ្លៃ និង​ការ​សិក្សា​​តាម​អ៊ី​ន​ធើ​រ​ណេ​ត​ផត​ថ​ល​ក្នុង​កំឡុង​​វីរុស Covid-19 កំពុង​រាតត្បាត​ខ្លាំង

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ