បន្ទាប់ពីមានពាក្យចចាមអារាមជាច្រើនឆ្នាំមក ក្រុមហ៊ុន BMW បានប្រកាសផែនការផ្លាស់ប្តូរការផលិត Mini នៅខាងក្រៅទ្វីបអឺរ៉ុបជាលើកដំបូងក្នុងប្រវត្តិសាស្ត្រក្រុមហ៊ុន ។ ជាផ្នែកមួយនៃការវិនិយោគរួមគ្នា ជាមួយក្រុមហ៊ុនរថយន្តចិន Great…
បន្ទាប់ពីមានពាក្យចចាមអារាមជាច្រើនឆ្នាំមក ក្រុមហ៊ុន BMW បានប្រកាសផែនការផ្លាស់ប្តូរការផលិត Mini នៅខាងក្រៅទ្វីបអឺរ៉ុបជាលើកដំបូងក្នុងប្រវត្តិសាស្ត្រក្រុមហ៊ុន ។ ជាផ្នែកមួយនៃការវិនិយោគរួមគ្នា ជាមួយក្រុមហ៊ុនរថយន្តចិន Great Wall Motor កន្លែងផលិតថ្មីនឹងត្រូវបានសាងសង់នៅទីក្រុង Zhangjiagang ប្រទេសចិន ដែលរថយន្ត Mini អគ្គិសនីនាពេលអនាគត និង យីហោជាច្រើនសម្រាប់ Great Wall Motor។
នេះមិនមែនមានន័យថាការផលិត Mini នឹងបញ្ចប់នៅចក្រភពអង់គ្លេសនោះទេ ព្រោះក្រុមហ៊ុន BMW បានបញ្ជាក់ថារោងចក្ររថយន្ត Mini នៅ Oxford ដែលទើបនឹងសាងសង់បានរថយន្ត ១០ លានគ្រឿងចាប់តាំងពីការបើកដំណើរការម៉ាកនេះ នៅឆ្នាំ១៩៥៩ នឹងនៅតែជាបេះដូងនិងផ្ទះនៃការផលិត Mini និង Mini Cooper SE អគ្គិសនី ។ ដោយមានតំរូវការខ្ពស់សម្រាប់រថយន្តអគ្គិសនីនៅក្នុងប្រទេសចិន ការបណ្តាក់ទុនរួមគ្នានេះគឺជាជំហានដ៏សំខាន់មួយដើម្បីជួយអោយ BMW សំរេចបាននូវយុទ្ធសាស្ត្រអគ្គិសនីរបស់ខ្លួន ដោយមានគោលដៅដាក់ចេញនូវ ម៉ូដែលរថយន្តអគ្គិសនី ១២ប្រភេទ នៅត្រឹមឆ្នាំ២០២៣។
លោក Klaus Frohlich សមាជិកក្រុមប្រឹក្សាភិបាលនៃការគ្រប់គ្រងរបស់ក្រុមហ៊ុន BMW AG ទទួលខុសត្រូវក្នុងការអភិវឌ្ឍន៍ មានប្រសាសន៍ថា៖ «ថ្ងៃនេះយើងកំពុងបោះជំហានទៅមុខក្នុងការសហការរបស់យើង រវាងក្រុមហ៊ុន BMW Group និង ក្រុមហ៊ុន Great Wall នៅក្នុងទីផ្សារប្រទេសចិន។ យើងកំពុងចូលរួមកម្លាំងសម្រាប់ការអភិវឌ្ឍន៍និងផលិត រថយន្ត Mini អគ្គិសនី និង រថយន្ត Great Wall នាពេលអនាគត»។
ចាប់ផ្តើមពីតម្លៃ ២៩៩០០ដុល្លារ រថយន្ត Mini Cooper SE អគ្គិសនី មានបំពាក់អាគុយប្រភេទលីចូម កម្លាំង ៣២.៦ គីឡូវ៉ាត់ម៉ោង និង ម៉ូទ័រអេឡិចត្រិចដែលត្រូវបានបំពាក់នៅលើអ័ក្សខាងមុខ។ ការរៀបចំនេះផលិតកម្លាំងបាន ១៨១សេះនិង កម្លាំងបង្វឹល ១៩៩ផោន-ហ្វីត ដែលអាចជាន់ពី ០ទៅ១០០គ.ម ត្រឹមតែ ៧.៣វិនាទីប៉ុណ្ណោះ។ ល្បឿនអតិបរមារបស់វាដល់ទៅ ៩៣.២ម៉ាយក្នុងមួយម៉ោង។ គេអាចបើកបរបានចម្ងាយ ១១៤ម៉ាយ រាល់ការសាកអាគុយបានម្តង ៕
ចែករំលែកព័តមាននេះ