ខេត្តកណ្តាល ៖ សេចក្តីរាយការណ៍នៅព្រឹកថ្ងៃទី០៤ ធ្នូ នេះថា នៅក្នុងកងអន្តរាគមន៍សង្គ្រោះជើងទឹកក្រុងតាខ្មៅ កំពុងមានបើកលេងល្បែងស៊ីសង បៀ អាប៉ោង ដោយមានមនុស្សចូលលេងយ៉ាងគគ្រឹកគគ្រេង ហើយពិសេសនោះ គឺសុទ្ធតែកងកម្លាំងប្រដាប់អាវុធទៀតផង ។
ប្រភពបន្តថា ល្បែងទាំងនេះ គឺភ្នាល់មួយដៃមួយដៃរាប់លានរៀល និងចាញ់ ឈ្នះ មួយថ្ងៃៗរាប់ម៉ឺនដុល្លារ ដោយបើកលេងចាប់ពីថ្ងៃរសៀល រហូតដល់យប់ជ្រៅថែមទៀតផង ។ ម្ចាស់ល្បែងនេះ ត្រូវបានប្រភពព័ត៌មានបង្ហើបថា មានឈ្មោះបាន កេង ដែលមានងារជាស្តេចក្រាញ់ខាងបាញ់អាប៉ោងផងដែរ ។ បើក្រឡេកទៅមើលរថយន្តវិញដែលចូលលេង គឺសុទ្ធតែស៊េរីទំនើបៗ ពាក់ផ្លាកលេខសុទ្ធតែ “ខេមរភូមិន្ទ” ចតដង្ហែនៅមុខនិងក្បែរកងអន្តរាគមន៍ជាច្រើនគ្រឿង ។
ជុំវិញបញ្ហានេះ ភ្នាក់ងារកោះសន្តិភាពបានព្យាយាមទំនាក់ទំនងទៅកាន់ប៉េអឹមនិងប៉ូលិសក្រុងតាខ្មៅ តែពួកគាត់សុំមិនបញ្ចេញឈ្មោះនិងអះអាងប្រាប់ថា ទីតាំងកងអន្តរាគមន៍សង្គ្រោះជើងទឹកក្រុងតាខ្មៅនេះ ស្ថិតក្រោមការគ្រប់គ្រងរបស់… មិនហ៊ានទៅជិតទេ ។ ប៉ុន្តែសង្ស័យយកឈ្មោះមកលាបតែប៉ុណ្ណោះ ។
ព័ត៌មានពិស្តារនឹងមានផ្សាយជូនបន្ត ។
ចែករំលែកព័តមាននេះ