Lexus ត្រកូល LX សេ​រ៊ី​ថ្មី​មួយទៀត នឹង​លេចមុខ​នៅ​ឆ្នាំ​២០២១


វា​មាន​អាយុកាល​ជាង​មួយ​ទសវត្សរ៍​ហើយ​ចាប់តាំងពី​រថយន្ត Lexus LX ដ៏​ប្រណីត មានការ​រចនា​ថ្មី ហើយ​មិន​ថា​រថយន្ត​ប្រភេទ SUV ធំ​និង​សមត្ថភាព​ខ្ពស់​ប៉ុណ្ណា​នោះ​ទេ ភាព​ដដែល​ៗ​ចាំ​ផ្តើម​ធ្វើ​ឱ្យ​យើង​ស៊ាំ​ភ្នែក​ហើយ​។ ប៉ុន្តែ យើង​ប្រហែលជា​មិន​ចាំបាច់​រង់ចាំ​យូរ​ជាង​នេះ​សម្រាប់​ម៉ូ​ដែល​ថ្មី​ពី​ត្រកូល LX នោះ​ទែ ដោយសារ​តែ​មាន​របាយការណ៍​ពី Lexus Enthusiast បង្ហាញ​ថា​កាលបរិច្ឆេទ​នៃ​ការ​បង្ហាញខ្លួន​រថយន្ត LX ថ្មី នឹង​ធ្វើ​ឡើង​នៅ​ឆ្នាំ ២០២១​។ នោះ​មាន​ន័យ​ថា​ម៉ូ​ដែល​បច្ចុប្បន្ន នឹង​អាច​នៅ​មាន​ដង្ហើម​យ៉ាង​ហោច​ណាស់​មួយ​ឆ្នាំ​ទៀត​។

ទស្សនាវដ្តី​ជប៉ុន​ដែល​មានឈ្មោះ​ថា Mag-X បាន​បញ្ចេញ​រូបរាង​រថយន្ត​ស៊េរី​ថ្មី​នេះ បន្តិចបន្តួច​ប៉ុណ្ណោះ ដែល​ធ្វើ​ឱ្យ​យើង​ពិបាក​នឹង​ទាញ​សេចក្តីសន្និដ្ឋាន​ពី​រូបរាង​របស់​វា​។ អ្វី​ដែល​យើង​អាច​មើលឃើញ គឺ​ផ្នែក​ខាងក្រោយ​ដែល​បាន​រចនា​ថ្មី និង មាន​អំ​ពូ​ល​ក្រោយ (Taillights) វែង​លាតសន្ធឹង​វែង​អន្លាយ​។ គេ​រចនា​ម៉ូ​ដ​បំពង់​ស៊ី​ម៉ាំង​ទាំង​ពីរ ឱ្យ​កាន់តែ​មាន​ភាព​ស្ព័​រ​ជាង​មុន​។ តែ​សម្រាប់​ភ្នែក​អ្នក​ពូកែ​មើល​រថយន្ត​វិញ គេ​បាន​និយាយ​ថា វា​មានការ​ឌី​ហ្សា​ញ​ស្រ​ដៀង​ទៅ​នឹង​រថយន្ត​តម្លៃ​ថោក​ជាង​ហ្នឹង Mitsubishi Outlander​។

ទស្សនាវដ្តី Mag-X បន្ត​អះអាង​ថា LX ស៊េរី​ថ្មី​នេះ នឹង​ប្រើប្រាស់​តួ​ថ្មីស្រឡាង ជាមួយនឹង​ម៉ាស៊ីន V6 Twin Turbo ដែល​ខ្ចី​ពី​រថយន្ត​ត្រកូល LS​។ នេះ​គឺ​មាន​ន័យ​ថា កម្លាំង ៤១៦ សេះ​និង​កម្លាំង​បង្វិល ៤៤២ ផោន​-​ហ្វី​ត ដែល​នេះ​គឺជា​ការ​ធ្វើ​ឱ្យ​ល្អ​ជាង​មុន​ទៅ​លើ​ម៉ូ​ដែល​បច្ចុប្បន្ន​។ នៅ​ពេល​នេះ LX570 មាន​ម៉ាស៊ីន ៥.៧ លី​ត្រ V8 គ្មាន Turbo​។ វា​មាន​កម្លាំង​ត្រឹមតែ ៣៨៣ សេះ និង​កម្លាំង​បង្វិល​ត្រឹមតែ ៤០២ ផោន​-​ហ្វី​ត​។ ដោយ​គេ​គ្រោង​នឹង​ប្រើប្រាស់​ម៉ាស៊ីន V6 ការ​ស៊ីសាំង​របស់​រថយន្ត LX ស៊េរី​ថ្មី ក៏​ត្រូវ​បាន​រំពឹង​ថា​ថយ​ចុះ​ដែរ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា នេះ​ប្រហែលជា​មិនមែន​ម៉ូ​ដែល​តែ​មួយ​របស់ LX ដែល​នឹង​ចេញ​លក់​នោះ​ទេ ព្រោះ​កាលពី​ប៉ុន្មាន​ខែ​មុន ក៏​មានការ​ចុះ​ផ្សាយ​ថា Lexus នឹង​បញ្ចេញ​លក់​រថយន្ត Lexus LX600 ដែល​មាន​ម៉ាស៊ីន​កាន់តែ​ធំ​ជាង LX570​។

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ