McLaren ម៉ូ​ដែល​ថ្មី​តម្លៃ​ថ្លៃ​កប់ពពកជាង Bugatti Chiron ទៀត


ឥលូវ​នេះ​ប្រភព​ជា​ច្រើន​បាន​ប្រាប់​សារព័ត៌មាន The Supercar Blog ថា រថយន្ត​ដែល McLaren នឹង​ដាក់​បង្ហាញ​ឈ្មោះ​ថា BC-03 នឹង​មាន​តម្លៃ​ចន្លោះ​ពី ៣.៥ លាន​ទៅ ៤ លាន​ដុល្លារ​។ នោះ​ធ្វើ​ឱ្យ BC-03 មាន​តម្លៃ​ថ្លៃ​ជាង​រថយន្ត McLaren Senna ដែល​មាន​តម្លៃ​ចាប់ពី ១​លាន​ដុល្លារ​ជាង​។ ប្រសិនបើ​ប្រភព​របស់ Blog Supercar ត្រឹមត្រូវ រថយន្ត McLaren BC-03 នឹង​មាន​តម្លៃ​ថ្លៃ​ជាង​តម្លៃ McLaren Speedtail ដែល​មាន​តម្លៃ​ថ្លៃ​ជាង ២ លាន​ដុល្លារ​។

បើ​និយាយ​តាម​មួយ​បែប​ទៀត គឺ​រថយន្ត​នោះ​មាន​តម្លៃ​ថ្លៃ​ជាង​រថយន្ត Bugatti Chiron និង រថយន្ត Koenigsegg Jesko ដែល​នឹង​ចេញ​លក់ ទៅ​ទៀត​។ នេះ​គឺ​ធ្វើ​ឱ្យ​រថយន្ត McLaren BC-03 ស្ថិត​នៅ​ក្នុង​ក្រុម​រថយន្ត​ប្រភេទ​ខុស​ពី​គេ​។

តើ McLaren ធ្វើ​យ៉ាងដូចម្តេច ទើប​ហ៊ាន​លក់​រថយន្ត​ថ្លៃ​បែប​នេះ? គេ​ផលិត​វា​មក​ត្រឹមតែ​១៥​គ្រឿង​តែ​ប៉ុណ្ណោះ សម្រាប់​តែ​អតិថិជន​ពិសេស​។ ដូចនេះ វា​ពិតជា​មាន​ចំនួន​តិច​មែនទែន​។ ម៉ាស៊ីន​របស់​វា ជា​ប្រភេទ 4.0-liter twin-turbo V8 និង បំពាក់​ម៉ូ​ទ័​រ​អេ​ឡិច​ត្រូ​និក ដែល​អាច​បង្កើត​កម្លាំង​ដល់​ទៅ ១០០០​សេះ​។ បើ​និយាយ​ពី​ទម្ងន់​រថយន្ត​វិញ គឺ​ពិតជា​ស្រាល​មែនទែន ត្រឹមតែ​២២០០​ផោន ដោយសារ​តែ​ប្រើប្រាស់​ស​សៃ​កាបូន​ច្រើន​។

McLaren មិន​ទាន់​បាន​បង្ហាញ​នូវ​រូបភាព​រថយន្ត BC-03 នៅឡើយ​ទេ ប៉ុន្តែ​ការ​ឌី​ហ្សា​ញ​លេច​ធ្លាយ​បង្ហាញ​ថា​វា​នឹង​ក្លាយជា​កា​រវិ​វត្ត​របស់ McLaren Senna ជា​ពិសេស​នៅ​ផ្នែក​ខាង​មុខ​។ វា​ក៏​មាន​បំពាក់​ចង្កៀង​មុខ​ស្រ​ដៀង​ទៅ​នឹង McLaren 720S ផង​ដែរ ខណៈ​ពេល​ដែល​អំ​ពូ​ល LED បញ្ឈរ​ស្ដើង​ៗ ដាក់​នៅ​ផ្នែក​ខាងក្រោយ​។

បំពង់​ស៊ី​ម៉ាំង​របស់​រថយន្ត​នេះ នឹង​ដាក់​នៅ​ផ្នែក​ខាងលើ និង មាន​បំពង់​ធំ​ខ្លាំង​។ ប្រសិនបើ McLaren BC-03 ត្រូវ​បាន​គេ​អនុញ្ញាត​ឱ្យមក​បើក​នៅ​លើ​ផ្លូវ​មែន​នោះ វា​នឹង​ជា​គូប្រជែង​ជាមួយនឹង រថយន្ត Aston Martin Valkyrie និង​រថយន្ត Mercedes-AMG One ៕

Facebook Google Twitter Email

Live

Sponsored News

១០:១១ | ក្នុងស្រុក

អុីចឹងតើ ! ទើបម្នាក់ៗកាន់ OPPO Ren4 ក្នុងដៃគ្រប់ៗគ្នា ព្រោះតម្លៃលើសពីការរំពឹងទុកត្រឹមតែក្រោម $400 ពិសេសកាមេរ៉ាល្អបំផុតគ្មានគូប្រៀប បើធៀបនឹងតម្លៃប្រហាក់ប្រហែលគ្នា ! (វីដេអូ)

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ