Jeep Wrangler ម៉ាស៊ីន Hybrid មានឈ្មោះជាផ្លូវការហើយ
ក្រុមហ៊ុន Fiat Chrysler មានផែនការបំពាក់ម៉ាស៊ីនអគ្គិសនីទៅលើគ្រប់ម៉ូដែល Jeep ត្រឹមឆ្នាំ ២០២២។ នៅពិព័រណ៍ CES ២០២០…
ក្រុមហ៊ុន Fiat Chrysler មានផែនការបំពាក់ម៉ាស៊ីនអគ្គិសនីទៅលើគ្រប់ម៉ូដែល Jeep ត្រឹមឆ្នាំ ២០២២។ នៅពិព័រណ៍ CES ២០២០…
ក្រុមហ៊ុន Fiat Chrysler មានផែនការបំពាក់ម៉ាស៊ីនអគ្គិសនីទៅលើគ្រប់ម៉ូដែល Jeep ត្រឹមឆ្នាំ ២០២២។ នៅពិព័រណ៍ CES ២០២០ ក្រុមហ៊ុន Jeep នឹងបង្ហាញពីអនាគតរបស់ខ្លួន ដែលមានរថយន្ត Jeep Wrangler, Jeep Compass និង Jeep Renegade ម៉ាស៊ីន Hybrid។ ព័ត៌មានលម្អិតពីម៉ាស៊ីនរបស់វា មិនទាន់ត្រូវបានគេប្រាប់ឱ្យដឹងនៅឡើយទេ។ តែ Jeep បានប្រាប់ជាផ្លូវការថា រថយន្ត Hybrid របស់ខ្លួននឹងមានផ្លាកសម្គាល់ថា Jeep 4xe នៅជាប់នឹងរថយន្ត។
ក្រុមហ៊ុនផលិតរថយន្តនេះនិយាយថា រថយន្តម៉ាស៊ីន Hybrid ថ្មីទាំងនេះនឹងធ្វើឱ្យយីហោ Jeep ទាន់សម័យ នៅពេលវាព្យាយាមក្លាយជាអ្នកនាំមុខគេនៅក្នុងការរក្សាបរិស្ថានបៃតង។ កម្រិតនៃការស៊ីសាំងរបស់រថយន្តនេះ មិនទាន់ត្រូវបានគេប្រាប់ឱ្យដឹងនៅឡើយទេ។ តែក្រុមហ៊ុន Jeep បានសន្យាថា រថយន្ត 4xe របស់ខ្លួនគឺជារថយន្ត Jeep ស៊ីសាំងតិចបំផុត និង ខ្លាំងបំផុតមិនចាញ់ម៉ូដែលសាំងទេ។
Jeep ដែលដើរដោយ Hybrid នឹងមានកម្លាំងបង្វិលខ្លាំងជាងមុន និង សន្ទុះស្ទុះជាងមុន ដែលធ្វើឱ្យអ្នកបើកបរមានការសប្បាយរីករាយក្នុងការបើកបរច្រើនជាងមុន ជាមួយនឹងការបើក Off-Road កាន់តែប្រសើរ។ បន្ទាប់ពីពិព័រណ៍ CES ព័ត៌មានបន្ថែមអំពីម៉ូដែល Jeep Wrangler, Jeep Compass និង Jeep Renegade 4xe នឹងត្រូវបានបង្ហាញនៅឯពិព័រណ៍រថយន្តនៅទីក្រុងហ្សឺណែវ ញូវយ៉ក និងប៉េកាំងនៅឆ្នាំនេះ ដែលយើងទំនងជានឹងសិក្សាពីការបញ្ជាក់និងតម្លៃលម្អិត។
នៅឯពិព័រណ៍រថយន្តនៅទីក្រុងហ្សឺណែវ កាលពីឆ្នាំ ២០១៩ ក្រុមហ៊ុន Jeep បានបញ្ជាក់ថា រថយន្ត Hybrid ប្រភេទដោតឌុយបញ្ចូលភ្លើង Renegade និង Compass នឹងមានម៉ាស៊ីន 1.3-liter ៤ស៊ីឡាំង ជាមួយនឹងម៉ូទ័រអគ្គិសនី ដែលសរុបអាចបង្កើតកម្លាំងបាន ២៤០សេះ និង អាចបើកដោយអគ្គិសនីបានចម្ងាយ ៣១ម៉ាយ។
រថយន្ដ Jeep Wrangler ស៊េរីឆ្នាំ ២០២០ ក៏មានផងដែរជាមួយនឹងជម្រើស Hybrid ហៅថា eTorque ដែលប្រើប្រាស់កម្លាំង Hybrid ៤៨វ៉ុល។ តែសម្រាប់រថយន្ត Wrangler 4xe ប្រភេទដោតឌុយបញ្ចូលភ្លើង នឹងអាចធ្វើឱ្យការស៊ីសាំងកាន់តែតិចជាងមុន ៕
ចែករំលែកព័តមាននេះ