ទេវតា​ឥន្ទ្រ​ព្រហ្ម​ក៏​ថ្វាយបង្គំ​មនុស្ស​ល្អ


អំពើ​ល្អ​រមែង​ស្ថាបនា​មនុស្ស​ដែល​ធ្លាប់តែ​អន់​ថយ​ទន់ទាប ដោយ​ត្រកូល ឬ​ដោយ​ទ្រព្យ​ជាដើម ឲ្យ​បានជា​មនុស្ស​ប្រសើរ​ខ្ពង់ខ្ពស់ រហូត​ដល់​ទេវតា ឥន្ទ្រ ព្រហ្ម​ប្រណម្យ​អញ្ជលី​សំពះ​ថ្វាយបង្គំ​ទៀត​ផង ។

ផល​នៃ​សុចរិត​កម្ម​មិន​បាន​ឃ្លាត​ចាក​ពី​លោក​នេះ​ទៅ​ឡើយ មាន​តែ​សត្វលោក​ទេ ដែល​ចេះ​តែ​លះបង់​នូវ​អំពើ​ល្អ​ចោល ។ កុសលធម៌​មាន​អានុភាព​រក​អ្វី​ប្រៀប​ពុំ​បាន​ឡើយ សូម​ឲ្យ​មានការ​ទុកចិត្ត​ចំពោះ​សេចក្តី​ល្អ​ចុះ ប្រ​សើរ​ជាង​ការ​ទុកចិត្ត​ក្នុង​អ្វី​ៗ​ទាំងអស់​នៅ​លើ​លោក​នេះ ។

ហេតុនេះ​ទើប​ព្រះ​បរមគ្រូ​បាន​ទេសនា​អប់រំ​ឲ្យ​បរិស័ទ​តម្កល់​ខ្លួន​ដោយ​ប្រពៃ គឺ​តម្កល់​ខ្លួន​ក្នុង​គុណធម៌ ឬ​ឲ្យ​តាំង​ព្រះធម៌​នៅ​ក្នុង​ខ្លួន​ជា​និច្ច​និរន្តរ៍ បើ​ទោះបី​ភប់ប្រសព្វ​នូវ​សេចក្តី​ទុក្ខ​លំបាក​យ៉ាងណា ក៏​កុំ​ចោល​សេចក្តី​ល្អ​ឱ្យ​សោះ ព្រោះ​ព្រះធម៌​តែង​ធ្វើ​ចិត្ត​ឲ្យ​បាន​ស្ងប់ ជីវិត​បាន​សុខសាន្ត ។ ដោយសាន សារិន

Facebook Google Twitter Email

ជ្រុង​មួយ​នៃ​សាសនា

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ