ភ្លើងឆេះព្រៃ​ក្នុង​ដីឡូត៍​មួយកន្លែង​ផ្អើល​ខណ្ឌ​ឫស្សីកែវ​


រាជធានី​ភ្នំពេញ​ ៖ ព្រៃ​ត្រែង​នៅ​ក្នុង​ដី​ឡូ​ត៍​ទុក​ចោល​មួយ​កន្លែង​ត្រូវ​បាន​អគ្គី​ភ័យ​ឆាបឆេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​អាជ្ញាធរ សមត្ថកិច្ច​​ហៅ​រថយន្ត​ពន្លត់អគ្គីភ័យ​ទៅ​បាញ់​ពន្លត់​ខ្លាច​​ភ្លើង​បាន​ឆេះ​រាលដាល​ដល់​លំនៅ​ឋាន​ប្រជាពលរដ្ឋនៅ​ក្បែរ​នោះ ។ ទោះបីជា​យ៉ាង​ណា ភ្លើង​បាន​រលត់​ទៅ​វិញ ពុំ​បណ្តាល​អោយ​ឆេះ​រាលដាល់​ដល់​លំនៅ​ឋាន​ឡើយ​។

ហេតុការណ៍​ភ្លើង​ឆេះ​ព្រៃ​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​១​និង​៤០​នាទី​រសៀល​ថ្ងៃ​ទី​៣ ខែធ្នូ ឆ្នាំ​២០១៩ នៅ​​​ចំណុច​​ដី​ឡូ​ត៍​មួយ​កន្លែង​តាម​មាត់ទន្លេ​ខាងជើង​​រោងចក្រ​​​​ភេសជ្ជៈមួយកន្លែង​ ស្ថិត​​ស្ថិត​ក្នុងភូមិ​មិត្តភាព​ ខណ្ឌ​ឫ​ស្សី​កែវ​ ។​

​តាម​​ប្រភពព័ត៌មាន​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​ព្រៃ​ត្រែង និង​កូន​ឈើ​តូច​ក្នុង​ដី​ឡូ​តិ៍ ​មាន​ភ្លើង​​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​ និង​រាលដាលយ៉ាង​ឆាប់រហ័ស ។ ​ភ្លាម​ៗ​នោះ​ប្រជាពលរដ្ឋដែល​រស់នៅ ជាប់​ដី​ឡូ​តិ៍​មានការ​ភ្ញាក់ផ្អើល និង​ភ័យ​ស្លន់ស្លោ ​ព្រោះ​ខ្លា​ច​ភ្លើង​​ឆេះ​រាលដាល​ដល់​លំនៅ​ឋាន​របស់​​ពួកគាត់​ ។​ បន្ទាប់​​មក​នគរបាល​រួម​ទាំង​អាជ្ញាធរ​មូលដ្ឋាន​ក៏​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ហៅ​រថយន្ត​ពន្លត់អគ្គីភ័យ​ចំនួន​២​គ្រឿង​ចុះ​​ទៅជួយ​​អន្តរាគមន៍​បាញ់​ពន្លត់​។

តាម​ប្រភពព័ត៌មាន​​បាន​ឱ្យ​ដឹង​បន្ត​ថា ខ​ណៈនោះដែរ អាជ្ញាធរក៏បាន​ទាក់​ទងរក​គ្រឿងចក្រ​ចំនួន​២​គ្រឿង មក​កាយ​ព្រៃ និង​ដី​ស្ទាក់​កុំ​អោយ​ភ្លើង​ឆេះ​រាលដាលដល់​លំនៅ​ឋាន​របស់​ប្រជា​ពលរដ្ឋ​ ហើយ​ភ្លើង​បាន​រលត់​ទៅ​វិញ​នៅ​វេលា​ម៉ោង​ប្រមាណ​២​រសៀលក្នុង​​ថ្ងៃ​ដ​ដែល​។

ទាក់​ទិ​ន​នឹង​​ការ​កើត​មាន​អគ្គី​ភ័យ​ឆេះ​ព្រៃ​ត្រែង​ខាងលើ​នេះ​ ត្រូវបាន​សមត្ថកិច្ច​មានការ​សង្ស័យ​ថា បណ្តាល​មក​ពី​យុវជន​មួយ​ក្រុម​បាន​ចូល​ទៅ​ក្នុង​ព្រៃ​ប្រើប្រាស់​គ្រឿងញៀន ​លុះ​ពេល​​ពួកគេ​​ចេញ​មក​វិញ​ក៏​កើត​មាន​អគ្គី​ភ័យ​ឆេះ​ព្រៃ​តែ​ម្តង ៕​ (កែសម្រួលដោយ ៖ ធីតា​)

Facebook Google Twitter Email

ព្រឹត្តិការណ៍សង្គម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ