ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងមហាផ្ទៃ​ប្រតិកម្ម​នឹង​ការ​ផ្សាយ​វិទ្យុ​អាស៊ី​សេរី​ថា ស​ម្តេ​ខ ស ខេ​ង បញ្ជា​ឲ្យ​ចាប់​អ្នក​អមដំណើរ​លោក សម រ​ង្ស៊ី

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ​បាន​ប្រតិកម្ម​ចំពោះ​ការ​ផ្សាយ​របស់​វិទ្យុ​អាស៊ី​សេរី​ដែល​បាន​ផ្សាយ​ថា សម្តេច ក្រឡាហោម ស ខេ​ង បញ្ជា​ឲ្យ​ចាប់ខ្លួន​អ្នក​អមដំណើរ​លោក សម រ​ង្ស៊ី…

រាជធានី​ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ​បាន​ប្រតិកម្ម​ចំពោះ​ការ​ផ្សាយ​របស់​វិទ្យុ​អាស៊ី​សេរី​ដែល​បាន​ផ្សាយ​ថា សម្តេច ក្រឡាហោម ស ខេ​ង បញ្ជា​ឲ្យ​ចាប់ខ្លួន​អ្នក​អមដំណើរ​លោក សម រ​ង្ស៊ី ចូល​ស្រុក​វិញ​ទោះបី​ជន​ពិការ​ក៏​ដោយ ។ យោង​តាម​សេចក្តី​បំភ្លឺ​របស់​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​ចេញផ្សាយ នៅ​ថ្ងៃ​ទី​០២ នេះ លើក​ឡើង​ថា ក្នុង​ការ​ផ្សាយ​ព័ត៌មាន​ជា​វី​ដេ​អូ​របស់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៩ បាន​ចោទប្រកាន់​មិន​ត្រឹមត្រូវ​មក​លើស​ម្តេច​ក្រឡាហោម ស ខេ​ង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ថា បាន​បញ្ជា​ឲ្យ​ចាប់ខ្លួន​រាល់​មុខសញ្ញា​ដែល​ចូលរួម​ដំណើរ​ទទួល​ដំណើរ​លោក សម រ​ង្ស៊ី ដោយ មិន​យល់មុខ ជា​ជន​ពិការ អ្នកស្រែ​ចំការ ឬ​អ្នក​ដែល​គ្រាន់តែ​បញ្ចេញមតិ នៅ​លើ​បណ្តាញ សង្គម Facebook …​។

អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​សម្តែង​ការ​សោកស្តាយ​ចំពោះ​ពាក្យ​ខ្វះ​ការ​ពិត និង​គ្មាន​គុណធម៌​សោះ ហើយ​ចាត់​ទុក​ថា ការ​ផ្សព្វផ្សាយ​របស់​វិទ្យុ​អាស៊ី​សេរី​បែប​ប​នេះ​អាច​នាំ​ឲ្យ​សាធារណៈជន​មានការ​យល់​ច្រឡំ​លើ​ការ​ដឹកនាំ​របស់​សម្តេច ក្រឡាហោម និង​ក្រសួងមហាផ្ទៃ​ថា បាន​ធ្វើការ​ដោយ​ឥត​ក្រែងរអែង និង​មិន​គោរព​ច្បាប់ទម្លាប់​ជា​ធរមាន​ក៏​ដូច​ជា មាន​ន័យ​ថា កម្ពុជា​មិនមែន​ជា​ប្រទេស​ប្រកាន់​នីតិរដ្ឋ ។

អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ សូម​គូសបញ្ជាក់​ថា​៖«​សម្តេច​ក្រឡាហោម ស ខេ​ង ក្នុង​ឋានៈ​ជា​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​កើត​ចេញពី​ការ​បោះ​ឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ​តែងតែ​គោរព​ជា​ដរាប​តាម​រដ្ឋធម្មនុញ្ញ​កម្ពុជា ហើយ​ក្នុង​ឋានៈ​នេះ សម្តេច​តែងតែ​ផ្តោត​ការ​យកចិត្តទុកដាក់ ជា​ពិសេស​លើ​មាត្រា​៤១ នៃ​រដ្ឋធម្មនុញ្ញ​ដែល​ចែង​ថា ប្រជាពលរដ្ឋ​ខ្មែរ​មាន​សេរីភាព​ខាង​ការ​បញ្ចេញមតិ​របស់​ខ្លួន សេរីភាព​ខាង​សារព័ត៌មាន​សេរីភាព​ខាង​ការ​បោះពុម្ពផ្សាយ សេរីភាព​ខាង​ការ​ប្រជុំ ។ ជន​ណា​ក៏​ដោយ​មិន​អាច​ឆ្លៀត​ជ្រើស​សិទ្ធិ​នេះ ដោយ​រំលោភ​នាំ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​របស់​អ្នក​ដទៃ​ដល់​ទំនៀមទម្លាប់​ល្អ​របស់​សង្គម​ដល់​សណ្តាប់ធ្នាប់​សាធារណៈ និង​ដល់​សន្តិសុខ​ជាតិ​បាន​ឡើយ​» ។

អ្នកនាំពាក្យ​បាន​បញ្ជាក់​ថា​៖« ក្នុង​នាម​ជា​អ្នក​ទទួលខុសត្រូវ​លើ​ស្ថាប័ន​បម្រើ​ឲ្យ​ការងារ​ថែរក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម សម្តេច​តែងតែ​ណែនាំ​ដល់​មន្ត្រី​ក្រោម​ឱវាទ និង​កងកម្លាំង​ពាក់ព័ន្ធ​ទាំងអស់​ត្រូវធ្វើ​សកម្មភាព​ឲ្យ​បាន​ត្រឹមត្រូវ​តាម​ផ្លូវច្បាប់ និង​ត្រូវ​ជៀសវាង​ដាច់ខាត​នូវ​ការ​ប្រើប្រាស់​អំពី​ហិង្សា​» ។

ប្រភព​បន្ត​ថា ការ​ផ្សាយ​ខុស​ផ្សេង​ៗ​ទៀត ដែល​មិន​គួរ​ឲ្យ​ជឿ​នោះ គឺ​វិទ្យុ​នេះ​បាន​និយាយ​ថា កងរាជអាវុធហត្ថ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រសួងមហាផ្ទៃ ។ នេះ​ជា​ការ​ចុះ​ផ្សាយ​ខុសស្រឡះ ហើយ​ហាក់​មាន​ចេតនា​មិនល្អ​មក​លើស​ម្តេច​ក្រឡាហោម ។ ម្យ៉ាងទៀត សូ​ម្បី​តែ​ភូមិកំណើត ក៏​វិទ្យុ​នេះ​មិន​ស្រាវជ្រាវ​ឲ្យ​ច្បាស់​សិន​សឹម​ផ្សាយ​នោះ​ទេ ។ តាម​ពិត​ភូមិកំណើត​របស់​សម្តេច​ក្រឡាហោម គឺ​ឈ្មោះ​ភូមិ​អណ្តូង​ស្អាត (​អណ្តូង​បុរាណ​ដែល​មាន​ទឹកថ្លា​ស្អាត​) ពុំ​មានឈ្មោះ​ភូមិ​អណ្តូង​ស្នាក ស្ថិត​ក្នុង​ឃុំ​ក្របៅ ស្រុក​កំចាយមារ ខេត្តព្រៃវែង​នោះ​ទេ ។

អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​នៅ​តែ​ទ​ទួ​ច​អំពាវនាវ​ឲ្យ​វិទ្យុ​អាស៊ី​សេរី​ត្រូវ​ផ្សព្វផ្សាយ​ព័ត៌មាន​ពិត ប្រកបដោយ វិជ្ជាជីវៈ​ថ្លៃថ្នូរ មានការ​ទទួលខុសត្រូវ​ខ្ពស់​ព្រមទាំង​ធ្វើ​ឲ្យ​សារ​ធារ​ណ​ជន​បាន​ទទួល​នូវ​ព័ត៌មាន​ពិត និង​ត្រឹមត្រូវ ដែល​មាន​ផលប្រយោជន៍​ដល់​សង្គម​ជាតិ​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ