ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករ​កម្ពុជា​ល្បីៗ​៤រូប​នឹងចេញ​ទៅ​ប្រទេស​បារាំង​ថ្ងៃ​ស្អែក​

12 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖​ តាម​អ្នក​ឆ្លើយ​ឆ្លង​ព័ត៌​មាន​ដែល​បាន​រាយការណ៍​នា​ពេល​មុន​នេះ​បន្តិច​បាន​ឱ្យ​ដឹង​ថា កីឡាករ​កម្ពុជា​ល្បី​ឈ្មោះ​ចំនួន​៤​រូប​ គឺ​១-កីឡាករ​វង្ស ណយ, ២-កីឡាករ​សេន ប៊ុន​ថេន, ៣-កីឡាករ​រឿង សោភ័ណ្ឌ និង​៤-កីឡាករសែន រ៉ា​ឌី នឹង​ចាក​ចេញ​ពី​កម្ពុជាទៅ​កាន់​ប្រទេស​បារាំង​​នៅ​ល្ងាច​ថ្ងៃ​ទី​២៤ ឧសភា ២០១៤ ដើម្បី​ចូល​រួម​ប្រកួត​ដណ្តើម​ជើង​ឯក​អាស៊ី​អឺរ៉ុប​។

កម្ម​វិធី​ប្រកួត​ដណ្តើម​ជើង​ឯក​អាស៊ី​អឺរ៉ុប​នៅ​ប្រទេស​បារាំង​នោះ​នឹង​ចាប់​ផ្តើម​ឡើង​នៅ​ដើម​ខែ​មិថុនា​ ហើយ​បញ្ចប់​ទៅ​វិញ​នៅ​ចុង​ខែ​មិថុនា​ដដែល​។

គួរ​បញ្ជាក់​ថា កីឡាករ​ទាំង​៤រូប​បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​បារាំង​មុន​ពេល​ ​​ដើម្បី​ទុក​ពេល​វេលា​ហ្វឹក​ហាត់​បំប៉ន​សមត្ថ​ភាពមុន​នឹង​ចូល​រួម​ប្រកួត​៕